Act 5 : I really hate you !

927 53 2
                                    

<ទឺត ទឺត>កំពុងតែស្លុងអារម្មណ៍ជាមួយនឹងអតីតកាលឈឺចាប់ហើយទឹកភ្នែកដែលរមៀលស្រក់ព្រោះអាណិតខ្លួនឯងក៏ហូរតែត្រូវនាងជូតចេញមុននឹងងាកទៅបង្អួចដោយជ្រួញចិញ្ចើមនឹងសម្លេងឡានសីុផ្លេស្ទើរធ្លោយទ្វារទៅហើយ។

"ប្រកាច់យ៎ណា៎មកសីុផ្លេពេលយប់ព្រលប់បែបនឹង?"។ នាងក្រមុំក៏ចុះចេញមកក្រោមផ្ទះស្របនឹងមេការរត់មករកនាងតែម្តង។

"អ្នកនាងចា៎ស!"។ មេការស្រីក៏ត្រហេបត្រហប់មករកនាងហើយ Yurin ក៏ជ្រួញចិញ្ចើម។

"មានរឿងអីទៅមេការ!? ស្អីក៏ថ្លង់ម្ល៉េះ?"។ នាងក្រមុំក៏សួរនាំទាំងដៃច្រត់ចង្កេះ។

"អឺ...អ្នកប្រុស Park យកឡានអ្នកនាងមកឲ្យអ្នកនាងវិញ!! ហើយប្រាប់ថាចង់ជួបមុខអ្នកនាងបើមិនចឹងទេ-អូយ!"។ <ទឺត ទឺត> កំពុងនិយាយរៀបសុខៗក៏ភ្ញាក់ដោយសារសម្លេងសីុផ្លេបស់ឡានដែលនាយកម្លោះចុចស្ទើរធ្លាយប៊ូតុងនោះហើយ Yurin នេះខាំមាត់ចោត្តសែនមួម៉ៅក្តៅក្រហាយ។

"នែ!!!! ប្រគ្រៀវកាច់ទាំងកណ្តាលយប់នឹងចង់យ៉ាងម៉េចដែរនឹង Park Jimin ?"។ ពេលនេះនាងក្រមុំក៏រត់ចេញមកច្រត់ចង្កេះស្រែកដាក់គេដូចប្រពន្ធជេរប្តីដែលមកផ្ទះយឺតចឹងហើយនាយសង្ហាដែលនៅក្នុងឡានក៏បើកទ្វារចុះមកហើយក៏ញញឹមស្រស់ដាក់នាងទៅវិញ។

"មិនមែនប្រគ្រៀវកាច់ទេតែសរសៃខ្គុំនៀកវាទាញ! វាទាញខ្ញុំឲ្យមករកនាងនឹងហើយ!!! ហើយនេះជាឡានរបស់នាង!!! ខ្ញុំយកឡានមកឲ្យនាងវិញ! ហើយនេះគិតចង់ចោលឡាននៅព្រលានយន្តហោះពេញមួយយប់ចឹងហេ៎?"។ នាយសង្ហាក៏ហុចសោរឡានឲ្យនាងហើយ Yurin ក៏ក្រពាត់ដៃសម្លក់គេ។

"បើខ្ញុំចង់បោះចោលក៏មិនទើសក្បាលលោកដែរ! យ៉ាងច្រើនណាស់សម្បត្តិត្រឹមឡានប៉ុន្នឹងខ្ញុំទិញ 4 10 គ្រឿងទៀតក៏បាន! ខ្ពើមទារមកវិញ! យកទៅណា៎ក៏យកទៅ!"។ នាងក្រមុំក៏តបវិញហើយ Jimin ក៏ជ្រែងហោប៉ៅសម្លឹងមើលនាងដោយហួសចិត្ត។

"នាងមិនមែនលោក Kim Taehyung ម្ចាស់ក្រុមហ៊ុនផលិតឡានដែលថាចង់បានពេលណាពេលនឹងទេណា៎? ម៉េចក៏និយាយដូចជាឡាននឹងស្រួលទិញណាស់ចឹង? មិនមែនតិចមឺុនដុល្លាទេណា៎កញ្ញា!"។ Jimin ក៏សម្តីដោយហួសចិត្តហើយស្រីស្រស់ក៏ពេបមាត់។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now