Act 7 : You still the same !!!

931 51 2
                                    

"Layla ? នាង..នាងមកធ្វើអី?"។ នាយកម្លោះពេលនេះក៏ភាំងភាន់រហ័សសួរសំនួរទៅស្រីឆើតឆាយស្លៀកសិុចសីុនេះដោយរដេបរដុបមុននឹងនារីម្នាក់នោះក៏ស្ទុះមកអង្គុយលើភ្លៅរបស់ Jimin ដោយមិនខ្វល់ថានៅទីនេះមាននាងក្រមុំម្នាក់ទៀតដែលកំពុងតែសម្លឹងមើលនាងដោយវិលវ៉ល់នោះទេ។

"នេះបង Min របស់អូននៀកបែកក្បាលទាំងមូលមិនប្រាប់អូនមួយម៉ាត់សោះ! អូយ! អាណិតណាស់! ឈឺរឺអត់បងសម្លាញ់? នេះអូន Layla បារម្ភណាស់ចា៎!!"។ កាយវិការស្និទ្ធស្នាលអង្អែលមុខនាយហើយឪបរឹតរបស់នាងធ្វើឲ្យ Yurin ហេងហាងតែម្តងហើយ Jimin ក៏ខំចាប់ដៃរបស់នាងចេញហើយប្រឹងស ម្លឹងមកមើលមុខ Yurin វិញដូចជាទឹកមុខអង្វរករ។

"ខ្ញុំទៅវិញហើយ! មិនរំខានទេ!!"។ នាងក្រមុំក៏ដឹងខ្លួនថាជាចំណែកលើសហើយក៏មិនចង់នៅមើលរឿងអស់នេះហើយដើរចេញតែត្រូវសម្លេង Jimin ឃាត់នាង។

"Yurin !! ឈប់សិនបានទេ!! អូយ! Layla នាងចុះពីលើភ្លៅខ្ញុំសិនបានរឺអត់?"។ នាយកម្លោះក៏លើកដៃមកប្រឹងរុញនាងស្រីដែលម្ញិក់ម្ញ៉ក់លើភ្លៅគេតែនាងក៏ងាកមកសម្លក់ Yurin មុននឹងញញឹមចុងមាត់។

"ហេតុអី? នេះអូនបារម្ភពីបងសឹងស្លាប់? អាវ៎! ហើយអ្នកនាងនេះជានរណាបានជាមករកសង្សារខ្ញុំដល់លើបន្ទប់ចឹង?"។ Layla ក៏ងាកមកផ្លែផ្កាឲ្យ Yurin ហើយនាងក្រមុំយើងក្រោកឈរហផយក្តាប់ដៃតែក៏បែរក្រោយមកញញឹមស្រស់ទៅវិញ។

"ប្រុសកាកសំណល់ម្នាក់នឹងរឺជាសង្សារអ្នកនាងរឺ? អូយ! ស្លាប់ហើយ! នេះខ្ញុំគ្រាន់តែមកយករបស់ខ្លះដែលគេប៉ះពាល់មកគប់ឲ្យគេវិញទេ! ហើយកុំបារម្ភអីណា៎! របស់ថោកៗហើយគ្មានតម្ភៃចឹង!!! មនុស្សថ្នៃថ្នូរដូចជាខ្ញុំមិនទៅដណ្តើមជាមួយនោះទេ! មានតែពពួកឆ្កែអង្គែសីុតាមផ្លូវអត់ឃ្លានដូចអ្នកនាងនោះទេទើបហួងហែងនោះ! កុំមកប្រៀបខ្លួនខ្ញុំដែលជាមនុស្សថ្លៃថ្នូរទៅនឹងអ្នកនាងអីណា៎ព្រោះអីយើងនៅកម្រិតខុសគ្នាឆ្ងាយណាស់!"។ Yurin ក៏ញញឹមបែបពិឃាតមុននឹងដើរចេញទៅហើយ Jimin នេះក៏ចង់ទៅតាមនាងតែត្រូវ Layla ម្នាក់នេះអង្គុយជាប់លើភ្លៅគេកំពុងខាំមាត់ខឹងមិនខ្ចីក្រោកចេញឡើយ។

"អាយ៎!!!!! Min !!!! អូនមិនសុខទេ! វាថាឲ្យអូន! នាងនេះវាជានរណា? បង Min ត្រូវតែរកយុត្តិធម៌ឲ្យអូន!"។ នារីឆើតឆាយម្នាក់នេះក៏ស្រែកឡើងទន្រ្ទាំដៃជើងលើខ្លួន Jimin ដោយមិនសុខចិត្តតែត្រូវនាយកម្លោះរុញចេញតែម្តង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Opowieści tętniące życiem. Odkryj je teraz