Act 50 : Who is this guy ?

739 44 5
                                    

"អេ៎!!! ឯណាសោរឡានខ្ញុំ? ស្លាប់ហើយ! នេះបាត់ទៅណាហើយ?"។ នាងក្រមុំពេលនេះក៏បម្រុងថានឹងទាញសោរយកឡានរបស់នាងដើម្បីជិះទៅផ្ទះតែត្រូវភ័យស្លោស្លន់ពេលដែលស្ទាបហោប៉ៅក៏គ្មានមើលក្នុងកាបូបក៏គ្មានសោទៀត។

"អ្នកនាងរកអានេះមែនទេ?"។ កំពុងតែឆែកកាបូបកាយចុះកាយឡើងស្រាប់តែមានសម្លេងបុរសម្នាក់បន្លឺឡើងហើយនាងក្រមុំក៏ងើបមុខឡើងឃើញថាជាសោរឡានរបស់នាង។

"ត្រូវហើយ! ជាសោរឡានរបស់ខ្ញុំ!"។ នាងក្រមុំក៏ឈោងដៃទៅយកដៃបុរសនោះបែរជាលើកកាន់តែខ្ពស់ធ្វើឲ្យនាងយកមិនបានទើប Yurin ចងចិញ្ចើមមើលទៅបុរសម្នាក់ដែលពាក់វែនតាខ្មៅនឹងពាក់ម៉ាសជិតមុខតែម្តង។

"លោកធ្វើអីនឹង? ឲ្យសោរមកខ្ញុំមក!!! នេះជាសោរឡានរបស់ខ្ញុំណា៎!"។ នាងក្រមុំក៏និយាយហើយចងចិញ្ចើមដាក់គេហើយនាយកម្លោះនោះក៏កាន់ក្តាប់សោរឡានរបស់នាងក្នុងដៃគេមិនឲ្យនាងវិញទេ។

"នេះសោរឡានអ្នកនាងជ្រុះហើយខ្ញុំក៏ខំរើសយកទុកឲ្យ! អរគុណមួយម៉ាត់ក៏មិននិយាយ!"។ នាយកម្លោះក៏ចោលសម្តីនេះដាក់នាងក្រមុំហើយ នាងក្រមុំកាន់តែងឿងឆ្ងល់ពេលដែលស្តាប់សម្លេងគេនេះកាន់តែដូចគ្នានឹងបុរសជាទីស្រលាញ់របស់នាងតែនាងមិនបានគិតអ្វីច្រើនព្រោះតែនាងកំពុងតែមានអារម្មណ៍មិនល្អជាមួយបុរសម្នាក់នេះហើយ។

"អេ៎!!!! នេះជួយមនុស្សហើយក៏មកទារគុណស្រ័យស្រស់ៗចឹងហេ៎? មែនហើយ! ខ្ញុំដឹងថាលោកជួយខ្ញុំហើយខ្ញុំក៏គង់តែអរគុណលោកនោះទេតែមើលមកទង្វើរបស់លោកពេលនេះទៅថាគួរឲ្យខ្ញុំអរគុណដែលរឺក៏អត់? ម្ចាស់ឡានគេមកដល់ហើយក៏មិនព្រមហុចរបស់ឲ្យគេមកសាំញាំុមិនឈប់បែបមនេះទៀត! ជឿទេថាខ្ញុំនឹងប្រាប់ប្តីខ្ញុំ!!"។ នាងក្រមុំក៏គម្រាមគេហើយប្រើសម្តីនេះទើបនាយកម្លោះក៏បែរជាសើចតិចៗក្នុងបំពង់ករមុនឹងអោនមកជិតនាងហើយនាងក្រមុំក៏ថយក្រោយពីរបីជំហានភ្លាមៗ។

"ប្តី? ក្រែងប្តីអ្នកនាងស្លាប់បាត់ហើយតើ?"។ សុខៗបុរសនោះក៏និយាយបែបនេះដាក់នាងធ្វើឲ្យនាងក្រមុំត្រូវបើកភ្នែកធំៗសម្លឹងគេដោយភ្ញាក់ផ្អើល។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now