Act 31 : Why don't trust me ?

606 28 2
                                    

"អ្ហឹក....ហឹុក....Rin !!! ហេតុអី? ហើុយ....ហឹុក....ហេតុអីក៏បែបនេះ?"។ បន្ទាប់ពីនាងក្រមុំចាកចេញទៅនាយកម្លោះក៏យំសោកបោកខ្លួនហើយយកដៃដាល់ឥដ្ធការ៉ូផាំងៗដោយមិនបារម្ភខ្លាចថាដៃគេនឹងបាក់ឡើយទើបនារីឆើតឆាយនៅខាងក្រោយក៏ធ្វើជាចូលមកឃាត់។

"Min !!! កុំធ្វើចឹងអីណា៎!!! បង-អាយ៎!!"។ នាងបម្រុងថាចូលទៅយកចិត្តយកថ្លើមនាយកម្លោះនោះតែនាងក៏ត្រូវនាយសង្ហាក្រវាសដៃចេញមួយមួយទំហឹងធ្វើឲ្យនាងដួលអុកគូថទៅលើដីតែម្តង។

"នាងជាស្រីចង្រៃ....នាង!!!! នាងចង់បានស្អីទៅ?"។ នាយកម្លោះកម្សត់ក៏និយាយទៅ Layla នារីដែលមានល្បិចកលពេញខ្លួននោះ។

"ហឹុក....នេះបង Min ស្រែកដាក់ខ្ញុំចឹងហេ៎? ហឹុក....ខ្ញុំគ្រាន់តែចង់បានបងវាខុសត្រង់ណា៎!!! បងនឹងខ្ញុំនៅជាមួយគ្នារួចហើយ!!! រឺក៏បងមិនចង់ទទួលខុសត្រូវលើខ្ញុំ?"។ Layla ក៏និយាយទៅវិញហើយ Jimin ក៏សម្លក់នាង។

"ហឹស....ខ្ញុំកោតនឹងចរិតស្រីដូចជានាងខ្លាំងណាស់ Won Layla !!! ស្តាយណាស់ដែលកាលពីមុនខ្ញុំទៅប្រលូកប្រលាក់ជាមួយនឹងស្រីដូចជានាង!!!! ហើយខ្ញុំរឹតតែស្មានមិនដល់ថានាងនៀកមានល្បិចកលពិសពុសបែបនឹងទេ!!!! នាងសំអាងអីនាំគ្នាមកបំផ្លាញស្នេហាខ្ញុំនឹង Rin ? នាងនិយាយមក!!!"។ នាយសង្ហាពេកនេះឈឺចាប់ផងហើយក៏ខឹងក៏ចូលទៅអង្រួនដើមដៃរបស់នារីម្នាក់នោះខ្លាំងៗធ្វើឲ្យនាងស្ទើរតែរបូយក្បាលមកទៅហើយព្រោះតែនាយខឹងខ្លាំងណាស់។

"ហាយ៎!!! នេះខ្ញុំឈឺណាស់ Min !!! លែង!!!! នេះបងឆ្កួតនឹងស្រីម្នាក់នោះដល់ថ្នាក់រោគចិត្តហើយមែនទេ? នេះបងមិនខ្វល់ពីខ្ញុំហើយនភមកដៀលថាឲ្យខ្ញុំដើម្បីនាងនោះទៀត!! តើនាងនោះសំខាន់ដល់ថ្នាក់ណាទៅ?"។ Layla ក៏ជំទាលត្រលប់មកវិញហើយ Jimin ក៏សម្លក់នាង។

"គេគឺមានតម្លៃជាទីបំផុតក្នុងជីវិតខ្ញុំនាងមិនដឹងទេហេ៎? នាងជាស្រីដែលមានន័យបំផុតសម្រាប់ខ្ញុំហើយនាងក៏ជាស្រីម្នាក់ដែលគ្មានមនុស្សស្រីដទៃណាអាចចូលមកជំនួសបានឡើយ!!! ហើយនាង Won Layla !!! នាងគ្មានថ្ងៃប្រៀបស្មើនឹង Min Yurin របស់ខ្ញុំជាដាច់ខាត!!! ព្រោះតម្លៃនាងនឹងគេគឺខុសគ្នាដូចមេឃនឹងដី!!! គេជាប្រពន្ធខ្ញុំជាស្រីតែម្នាក់គត់ដែលខ្ញុំផ្តល់តម្លៃលើសពីជីវិតខ្ញុំ!!! រីឯនាងវិញគ្រាន់តែស្រីចូលចិត្តនាំគ្រោះនាំចង្រៃបំបែកបំបាក់ស្នេហាអ្នកដទៃតែប៉ុណ្ណោះ!!! នឹងមានសិទ្ធិអីមកឈរស្រែកក្តែងៗដាក់ខ្ញុំទៅ? នាងឆាប់ចាកចេញពីមុខពីមាត់ខ្ញុំនៅពេលនេះទៅ!!!"។ នាយសង្ហាក៏ស្រែកដាក់នាងដោយការអស់ទ្រាំហើយនារីមុខក្រាស់នោះក៏ខាំមាត់សម្លក់គេ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now