Act 44 : I will protect you till my last breath !

619 36 2
                                    

"បំណុលស្អី? តើឪពុកម្តាយយើងទៅពាក់ព័ន្ធស្អីនឹងម្តាយឯង?"។ នាយកម្លោះយើងក៏ស្រែកសួរតបទៅវិញហើយ Ren ក៏សម្លក់គេដូចចងសីុសាច់គេទាំងមូលទៅហើយ។

"ឪពុកឯងនោះអី!!! ឪពុកជាមនុស្សដែលមានចរិតព្រាននារីគ្មានទំនួលខុសត្រូវ!!! ចរិតដូចជាឯងនៀកចឹង!!!! គេធ្លាប់ធ្វើល្អបោកចិត្តម្តាយយើងខ្លាំងណាស់!!!! យកចិត្តយកថ្លើមរហូតម្តាយយើងក៏ចាញ់សម្តីគេហើយក៏ព្រមប្រគល់គ្រប់យ៉ាងឲ្យទៅគេ!!! តែចុងក្រោយឯងមានដឹងទេថាគេធ្វើយ៉ាងណា? គេបែររត់ចោលម្តាយយើងហើយមករៀបការជាមួយម៉ែរបស់ឯងទាំងដែលម្តាយយើងកំពុងតែមានកូន!!! ហើយកូននោះគឺជាយើង!!!!! ម្តាយយើងគ្រាំគ្រាចិត្តខ្លាំងណាស់ហើយខំជិះយន្តហោះពីជប៉ុនមករកគេដល់កូរ៉េតែបែរជាត្រូវម្តាយរបស់ឯងដេញមកវិញដូចជាឆ្កែ!!!! ចុងក្រោយឈឺចិត្តហើយសម្រេចចិត្តសម្លាប់ខ្លួន!!!"។ Ren ក៏រៀបរាប់គ្រប់យ៉ាងឲ្យ Jimin ស្តាប់ហើយគេក៏សម្លឹងមើល Ren វិញដោយការភ្ញាក់ផ្អើលហើយធ្វើឲ្យរឿងរ៉ាវកាលពីច្រើនឆ្នាំមុនយូរហើយត្រឡប់មកក្នងការចងចាំគេវិល។

នាយសង្ហាហាក់នឹកឃើញគ្រាពេលដែលគេនៅក្មេងនោះជាពេលវេលាដែលគ្រួសារគេនៅជួបជុំគ្នានោះឯងដែលមានរឿងច្របូកច្របល់គួរសមដែលកំឡុងពេលនោះធ្វើឲ្យ Jimin នឹកឃើញឡើងវិញហើយក៏សម្លឹងមើលគេតែម្តង។

"យើងថាឯងយល់ខុសហើយ!!!"។ Jimin ពេលនេះមុខមាំជាខ្លាំងហើយតបតទៅកាន់ Ren វិញធ្វើឲ្យគេបើកភ្នែកសម្លក់ Jimin តែម្តង។

"ឯងនិយាយផ្តេសផ្តសស្អីអាចង្រៃ!!!"។ Ren ក៏ស្រែកច្រឡោតដូចមនុសបាត់បង់សតិហើយ Jimin ក៏មិនញញើតនឹងគេឡើយ។

"យើងប្រាកដច្បាស់ថាម៉ាក់យើងមិនបានខុស!!!! ហើយប៉ាយើងក៏ដូចគ្នា!!! អ្នកដែលខុសគឺជាម្តាយរបស់ឯងទេ!!"។ Jimin ក៏តបទៅវិញដោយសម្តីនេះធ្វើឲ្យ Ren ខឹងក៏វាត់មួយដៃចំកណ្តាលមុខ Jimin ធ្វើឲ្យគេខ្ទាតឈាមចេញពីគែមមាត់ហើយ Yurin ក័ភ័យស្លន់តែម្តង។

"នែ!!! លោកឆ្កួតទេរឺ? ម៉េចក៏វៃគេ?"។ នាងក្រមុំក៏ស្រែកថាឲ្យគេពេលឃើញ Jimin ត្រូវនាយកម្លោះត្រូវបុរសជប៉ុននោះដាល់មួយដៃយ៉ាងដំណំហើយ Ren ក៏ងាកមើលនាងវិញ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now