Act 3 : Old school memoried !

1K 58 0
                                    

ភូមិគ្រឹះ Min ....

ពេលនេះក្រមុំដែលជិះតាក់ស៊ីនោះក៏មកដល់ភូមិគ្រឹះនាងវិញដោយទឹកមុខខឹងសម្បារតែពេលនេះត្រូវលុបបំបាត់អស់សល់តែភាពសោកសៅទៅវិញពេលដែលនាងមកដល់បន្ទប់គេងហើយក៏ទម្លាក់ខ្លួនដល់គ្រែទូលាយរបស់នាង។

"ហេតុអីក៏មករំលឹករឿងចាស់? ហេតុអីក៏មិនព្រមដាច់ស្រេចគ្នា? ហេតុអីក៏លោកនៅតែមកលងបន្លាចខ្ញុំមិនឈប់ Park Jimin !"។ នាងក្រមុំនិយាយម្នាក់ឯងដោយសម្លេងខ្សាវហើយក៏លើកដៃមកឈ្លឺក្បាលមុននឹងមានអារម្មណ៍ឈឺក្បាលទើបក្រោកទៅយកថ្នាំមកផឹកហើយក៏បើកថតតុយកថ្នាំមកផឹកតែប្រទះឃើញរូបថតមួយសន្លឹកនៅក្នុងនោះ។

ដៃស្រឡូនក៏ឈោងវាមកមើលហើយវាជារូបថតកាលពី 13 ឆ្នាំមុនពេលដែលនាងនៅជាសិស្សវិទ្យាល័យថ្នាក់ទី 12 ហើយដែលឈរឪបស្មានាងហើយកាន់បាច់ផ្កាយ៉ាងសិ្នទ្ធស្នាលជាមួយបុរសជំទង់ម្នាក់ដែលមិនមានអ្នកណាក្រៅពីបុរសដែលធ្វើឲ្យនាងកំពុងតែឈឺក្បាលនោះទេ។

Flashback 13 years ago ....

"ថ្ងៃនេះថ្នាក់យើងមានសិស្សថ្មីម្នាក់ទើបតែប្តូរមកពី Busan ហើយគេនឹងមកសិក្សានៅទីនេះជាមួយពួកយើងហើយ! មកប្អូនប្រុសចូលមកណែនាំខ្លួនតិចមក!"។ អ្នកគ្រូនៃថ្នាក់ទី 12 មួយបានកំពុងតែហៅសិស្សផ្ទេរថ្មីនេះចូលមកធ្វើឲ្យសិស្សក្នុងថ្នាក់ម្នាក់ៗក៏ខ្សឹបខ្សាវគ្នាពិសេសស្រីដែលរំភើបនឹងសម្រស់កាយសង្ហារបស់គេ។

"សួស្តីអ្នកគ្រូ! សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះ Park Jimin ផ្ទេរមកពី Busan ! សុំមិត្តរួមថ្នាក់ជួយណែនាំខ្ញុំផង!!"។ សម្លេងទះដៃហ៊ោរកញ្ជ្រៀវពីសំណាក់ស្រីៗក្នុងថ្នាក់លើកលែងតែនារីម្នាក់ដែលអង្គុយធ្មឹងមិនខ្វល់អីសោះហើយមិនអើពើនឹងអ្វីទើបធ្វើឲ្យ Jimin នេះចាប់ផ្តើមចាប់អារម្មណ៍នឹងនាងតែម្តង។

"ចឹងប្អូនគួរតែចូលរកកន្លែងអង្គុយចុះណា៎!!"។ អ្នកគ្រូក៏ប្រាប់ទៅគេហើយនាយសង្ហាក៏ញញឹមមុននឹងសម្លឹងហើយឃើញស្រីជាច្រើនស្វាគមន៍គេឲ្យមកអង្គុយក្បែរតែគេក៏សម្លឹងឃើញតុដែលនៅក្បែរនារីម្នាក់នោះទៅវិញទើបដើរទៅ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now