Last act : I love you my naughty girl ! 💜🔥

2.1K 71 8
                                    

ព្រះវិហារ .....

ពេលនេះនៅទីនេះក៏ពោរពេញដោយមនុស្សច្រើនកុះករមកអង្គុយរង់ចាំជាអ្នកផ្តល់ពរជ័យឲ្យទៅកម្លោះក្រមុំពីរនាក់ដែលជាគូឯកក្នុងកម្មវិធីយ៉ាងអន្ទះសារតែម្តងហើយបើងាកក្រលេកទៅមកខាងទៀតក៏ប្រទះឃើញមនុស្សមួយក្រុមដែលជាញាតិដែលជិតដិតនឹងកូនកម្លោះក្រមុំកំពុងទទួលកិច្ចការជាអ្នកទទួលភ្ញៀវយ៉ាងសកម្មតែម្តង។

"នេះអ្នកទាំងអស់គ្នាញ៉ាំភេសជ្ជៈសិនទៅ!!! ខ្ញុំបានប្រាប់បុគ្គលិកហាងគេធ្វើយកមកឲ្យជាពិសេសណា៎!!"។ នារីរូបស្រស់វ័យជ្រេបន្តិចតែសម្រស់នាងនៅតែស្អាតកំពុងតែដើរមករកបុរសសង្ហាពីរនាក់ហើយនឹងនារីរូបស្អាតម្នាក់ជាមួយភេសជ្ជៈជាច្រើនកាន់ពេញដៃ។

"នេះហត់ទេ Soojin ? ឲ្យកូនចៅយកមកក៏បាន!!! យួរនាំតែហត់ធ្វើអីអូន?"។ កម្លោះជាស្វាមីរបស់ Soojin ក៏រហ័សមកជួយប្រពន្ធគេមុននឹងញញឹមដាក់នាង។

"មិនអីទេ!!! ថ្ងៃនេះហត់ក៏សប្បាយដែរ!!! នេះជាកាហ្វេរបស់បង Cia ហើយនឹងសូកូឡាក្តៅរបស់ Tae !!"។ នាងក្រមុំក៏ហុចភេសជ្ជះពីរកែវទៀតទៅឲ្យប្តីប្រពន្ធត្រកូល Kim ហើយ Taehyung ក៏ជាអ្នកទទួលមុននឹងកាន់កាហ្វេមកបញ្ចុកភរិយាគេ។

"អរគុណណា៎ Soojin ! នេះញាំុទៅអូនសម្លាញ់!!! មើលចុះនេះអូនបែកជោកថ្ងាសហើយ!!"។ Taehyung បញ្ចុកប្រពន្ធគេបណ្តើរហើយក៏យកដៃមកជូតថ្ងាសឲ្យប្រពន្ធគេបណ្តើរធ្វើឲ្យ Jeongguk នេះឈរពេបមាត់។

"នែ!!!! ល្មមៗបានហើយ!!! នេះពិធីមង្គលការរបស់គេទេណា៎!! មិនមែនម៉ោងឯងមកសាសងនៅកណ្តាលវ្វូងការរបស់គេទេវើុយ!!"។ Jeongguk ក៏ឌឺដងហើយ Soojin នឹង Lucia ក៏សើច។

"Jeong គេនិយាយត្រូវ!!! ធម្មតាៗទៅបានហើយ!!! បងក៏ញាំុដែរទៅ!!! អូនញាំុខ្លួនឯងបាន!!"។ នារីជាប្រពន្ធក៏យកកែវកាហ្វេពីប្តីហើយ Taehyung ក៏ញញឹមសង្ហាដាក់សម្លាញ់គេម្តងរបៀបអស់សំណើច។

"យើងផ្អែមល្ហែមឯងក៏ច្រណែន!! ខ្លួនឯងក៏មាន Soojin ដែរតើ! ក៏មិនផ្អែមល្ហែមដែរទៅ!!"។ Taehyung ក៏ឌឺទៅវិញហើយ Jeongguk ក៏ស្រវាទាញភរិយាគេមកឪប។

"គេចាំទៅផ្អែមល្ហែមនៅផ្ទះ!!! ហើយយើងមិនមែនផ្អែមល្ហែមបែបនឹងទេ! បំណាច់ថាបញ្ចុកកាហ្វេចឹងហើយគឺយើងនឹងយកមាត់មកបញ្ចុកតែម្តង! មែនទេអូន Soo ?"។ នាយកម្លោះក៏ងាកមកញាក់ចិញ្ចើមដាក់ Soojin ហើយនាងក៏សើចហើយក្រវីក្បាល។

🎉 You've finished reading Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ ) 🎉
Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now