Act 21 : Do you love me ?

1.2K 43 2
                                    

ពន្លឺព្រះអាទិត្យដែលបានរះឡើងយ៉ាងស្រទន់នាពេលព្រឹកនេះបានដាស់កាយក្រាស់ដែលលង់លក់ក្នុងដំណេកនេះឲ្យក្រោកមកដោយឃាត់មិនបានទើបរាងក្រាស់នេះងាកខ្លួនមកបោះដៃក្រាស់មកអង្អែលពូកមួយចំហៀងដែលជាកន្លែងសម្រាប់នារីសំណព្វគេគេងក្បែរនោះតែប៉ះត្រឹមតែភាពទទេស្អាតទើបនាយត្រូវបង្ខំចិត្តបើកភ្នែកឡើងជាបន្ទាន់។

"នេះគេទៅណាទាំងព្រឹកចឹង? អេ៎!!! នេះដូចជាឈ្ងុយក្លិនម្ហូបខ្លាំងម្ល៉េះ? រឺក៏-!"។ និយាយត្រឹមនេះ Jimin ក៏ប្រែជាញញឹមក្រោយការភិតភ័យមិញរលត់បាត់ជំនួសដោយភាពរីករាយមុននឹងនាងនាំរាងកាយខ្លួនឯងទៅសម្អាតកាយដើម្បីរៀបចំចុះក្រោម។

ងាកមកមើលរាងស្តើងដែលឈរមមាញឹកតាំងពីព្រឹកព្រលឹមស្រាងៗនេះវិញបានកំពុងតែធ្វើម្ហូបជាច្រើនមុខរៀបចំដាក់ពេញតុជិតរួចរាល់អស់ទៅហើយដែលមានមេការជួយរៀបចំពីក្រោយដោយការស្ងើចសរសើរនឹងទឹកដៃធ្វើម្ហូបដ៏ពិសេសរបស់នាងក្រមុំ។

"អ៊ួយ-Ji-jimin !!"។ កំពុងតែរៀបចំលើកម្ហូបចានចុងក្រោយទៅដាក់លើតុតែក៏ត្រូវដៃក្រាស់មួយគូលូកមកក្រសោបនាងពីក្រោយយ៉ាងណែន។

"នេះអូនក្រោកពីព្រឹកមកធ្វើម្ហូបច្រើនយ៉ាងនេះសម្រាប់បងហេ៎? គួរឲ្យស្រលាញ់ដល់ហើយ Yurin !!!"។<ជុប>នាយសង្ហាក៏ឆ្មប់ស្នាមថើបលើថ្ពាល់នាងមួយខ្សឺតធ្វើឲ្យនាងក្រមុំអៀនហើយក៏ប្រញាបរើខ្លួនចេញព្រោះខ្មាសអៀននឹងក្រសែភ្នែកជុំវិញនាងនាពេលនេះ។

"លែងខ្ញុំសិនទៅ!!! នេះប្រយ័ត្នកំពប់បាយម្ហូបអស់ទៅ!!!"។ នាងក្រមុំក៏រើខ្លួនចេញពីនាយកម្លោះហើយលើកម្ហូបទៅដាក់លើតុ។

"មើលចុះ!!! នេះមិនសុទ្ធតែជាម្ហូបដែលបងចូលចិត្តទាំងអស់ទេរឺ Rin ? នេះអូននៅចងចាំទាំងអស់ហេ៎?"។ ពេលមកដល់តុអាហារនាយកម្លោះក៏អើតមុខមកសម្លឹងមើលម្ហូបជាច្រើនដោយក៏ភ្ញាក់ផ្អើលព្រោះសុទ្ធតែជាចំណីអាហារដែលនាយចូលចិត្តទើប Yurin ញញឹម។

"ចង់ភ្លេចក៏ពិបាកដែរព្រោះថាលោកនៀកក៏មុខក្រាស់មកយូរហើយ!!! ចេញចូលផ្ទះខ្ញុំមិនឈប់ហើយថែមមកបាយទឹកទៀតផង!!! បើមិនចង់ចាំក៏ត្រូវតែចាំដែរ!!"។ នាងក្រមុំក៏ឡកលើយឲ្យគេហើយ Jimin ក៏រហ័សទាញកៅអីមកអង្គុយក្បែរនាង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now