Act 37 : Complicated issues !

542 30 3
                                    

ខណៈពេលដែលរាត្រីដ៏ស្រគត់ស្រគំនេះនាយសង្ហាដែលជាម្ចាស់បារបានអង្គុយភ្លឹកភ្លាំងស្មារតីរវើរវាយនឹកដល់ម្ចាស់ចិត្តតែម្នាក់របស់គេដែលនាងបានទៅចោលគេដោយមិនមានដំណឹងអីសោះធ្វើឲ្យគេពេលនេះទឹកមុខស្រពោនមិនរីកសោះឡើយសូម្បីតែមួយវិនាទីហើយភាពរួសរាយក្នុងនាមជាមហចាស់បារដែលគេធ្លាប់មានពីមុនក៏ត្រូវបាត់បង់អស់ដែលរាល់ថ្ងៃក៏គេចមកអង្គុយពិបាកចិត្តតែក្នុង Office នេះតែឯង។

<វឺុង វឺុង>ខណៈដែលគេអង្គុយក្រពាត់ដៃទាំងសងខាងដោយទឹកមុខស្រពោនក៏ភ្ញាក់ស្មារតីមកសម្លឹងមើលទូរស័ព្ទដៃបន្តិចទើបភ្ញាក់ផ្អើលជាមួយលេខ call ចូលទើបរហ័សចុចទទួល។

"អាឡូ បង Yoon !"។ នាយសង្ហាពេលនេះក៏ហាក់មានអារម្មណ៍ម្យ៉ាងថារំភើបនឹងភ័យផងខណៈឃើញលេខនេះព្រោះតែគេទើបតែគិតឃើញថាតាមពិតគេអាចតាមរកនាងក្រមុំគេដោយសួរនាំពីនាយសង្ហាជាបងប្រុសនេះតែរវល់តែឈឺចិត្តក៏ភ្លេចអស់តែពេលនេះក៏ល្អដែលគេ call មកទំនាក់ទំនងនាយតែម្តង។

( អាឡូ Min ! ឯងនៅឯណាពេលនេះ? )។ ខ្សែម្ខាងនៅបារាំងក៏តបហើយនាយសង្ហាក៏ញញឹមបន្តិច។

"បាទ! គឺនៅបារដូចសព្វដង! នេះបង Yoon ទាក់ទងមកខ្ញុំថ្ងៃនេះមានរឿងចង់ប្រាប់ខ្ញុំតើមែនទេ?"។ Jimin ក៏សួរដោយចិត្តអន្ទាក់សារខណៈលឺការទាក់ទងចេញពីមាត់របស់បុរសនោះ។

( អ៎!!! បើចឹងមានន័យថាឯងក៏ដឹងរឿងអស់នេះដែរហើយមែនទេ Park Jimin ? )។ សម្លេងម្ខាងទៀតហាក់ស្មើធ្វើឲ្យនាយកម្លោះយើងចងចិញ្ចើម។

"រឿងអីបង Yoon ? បងចង់សំដៅដល់រឿងដែល Yurin ពេលនេះជាមួយបងមែនទេ? ខ្ញុំនិយាយត្រូវទេបង? តើនាងនៅជាមួយបងមែនទេ?"។ Jimin ក៏សួរនាំហើយខ្សែម្ខាងក៏តបមកវិញ។

( អឺម!!! នេះឯងដឹងហើយតើថានាងមកបារាំងមែនទេ? ម៉េចក៏និយាយដូចជាឯងមិនដឹងរឿង? នៅមានរឿងផ្សេងទៀត! ខ្ញុំចង់សួរឯងថាឯងតើឯងដឹងទេថាឪពុករបស់ក្មេងជានរណា? )។ ពេលនេះប្រយោគសំនួរបន្ទាប់របស់ Yoongi ធ្វើឲ្យ Jimin កាន់តែវិលវល់អស់ហើយទើបចងចិញ្ចើមតែម្តង។

"ឪពុកក្មេងអី? បងនិយាយពីអ្វី? ខ្ញុំដូចស្តាប់មិនយល់ទេ!"។ Jimin ក៏តបដោយការភាំងស្មារតី នឹងសំណួរគ្មានក្បាលកន្ទុយមួយនេះ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now