Act 11 : Follow heart !

837 48 2
                                    

" Rin ពិតជាមិនអាចឲ្យឪកាសខ្ញុំសូម្បីបន្តិចទេរឺ?"។ Jimin ក៏សួរដោយទឹកមុខស្រស់សង្ហាត្រូវប្រែប្រួលមកជាសោកសៅតែនាងក្រមុំក៏ញោចស្នាមញញឹនចុងមាត់របស់នាងវិញ។

"បើគ្រាន់តែចំនាយពេលមកនិយាយតែរឿងអត់ប្រយោជន៍ទេក៏ថយចេញទៅ!!! ខ្ញុំមិនចង់ស្តាប់សម្តីលោកសូម្បីមួយម៉ាត់! មុខក៏មិនចង់ឃើញហើយសូម្បីតែដង្ហើមក៏ខ្ញុំនៀកមិនចង់ដកជាមួយលោកឯងដែរ!!"។ Yurin ក៏និយាយដោយសម្លេងរឹងធ្វើឲ្យ Jimin ហាក់ភាំងនឹងសម្តីនាងបន្តិច។

"ចិត្តដាច់យ៉ាងរឺ? នាងពិតជាស្អប់ខ្ញុំដល់ម្លឹងរឺ?"។ Jimin ក៏សួរហើយ Yurin ក៏សម្លក់គេ។

"ដឹងហើយនៅសួរដដែលៗ! បើស្លាប់បាត់ក៏ល្អ!!"។ នាងក្រមុំក៏មិនភ្លេចសម្តីឌឺដងមកកាន់នាយសង្ហាវិញដែលវាបានធ្វើឲ្យ Jimin សម្លឹងនាងដោយអស់សង្ឃឹម។

"ហេតុអី Yurin ? នាងក៏ដឹងថាកន្លងមកច្រើនឆ្នាំនេះខ្ញុំនៅតែស្រលាញ់នាងដូចដើម! ហេតុអីក៏នាងបើកឪកាសឲ្យខ្ញុំមិនបានទាំងនាងបែរជាសុខចិត្តទៅបើកឪកាសឲ្យប្រុសផ្សេងមកលូកលាន់បេះដូងនាងដល់ទី 4 ឆ្នាំបែបនេះទៅវិញ!!! នាងដឹងទេថាខ្ញុំខឹងណាស់!!!"។ Jimin ក៏ចងចិញ្ចើមលើមុខសង្ហាដោយការឈឺចាប់មកកាន់នាងហើយ Yurin ល៏សម្លក់គេវិញ។

"ពេលណាទើបលោកឈប់និយាយថាស្រលាញ់ខ្ញុំទៅ? ពេលណាទើបឈប់យកតែសម្តីមួយឃ្លានោះមកអាះអាង? ចុះឯណាទង្វើ? ទង្វើដែលថាស្រលាញ់ខ្ញុំនៅឯណាទៅ Park Jimin ? មាត់និយាយអ្នកណាក៏ថាបានដែរតែក៏ត្រូវមានទង្វើអមជាមួយផង! មិនមែនមាត់ថាស្នេហ៍ទាំងដៃឪបស្រីផ្សេងនោះទេ!!!"។ Yurin ចាក់ចំចំណុចធ្វើឲ្យ Jimin ហាក់អេះអុញនិយាយស្ទើរមិនចេញព្រោះរឿងរ៉ាវវាបែបនេះមែនតែវាជារឿងកាលពីមុនដែលគេមាននាងហើយក៏រកស្រីក្រៅបនកថែមទៀតថតែពេលនេះគេបានមកវិញហើយក្នុងនាមជា Park Jimin ថ្មីម្នាក់ដែលធានាថានឹងជុសសងការឈឺចាប់របស់នាងវិញហើយគេក៏មិនដូចពីមុននោះទេ។

"ឲ្យខ្ញុំសុំទោស! សូមទោសដែលធ្លាប់ធ្វើបាប Rin កន្លងមក! តែរយៈពេលក្រោយមកនេះខ្ញុំក៏រស់នភមិនបានសុខដូចគ្នា! រយៈ 4 ឆ្នាំដែលលឺថា Rin នៅក្បែរអ្នកផ្សេងនោះ!!! បេះដូងខ្ញុំក៏ឈឺជាខ្លាំងហើយក្នុងខ្លួននេះក៏នៅមិនសុខ! វាប្រែជាក្តៅក្រហាយពេលដែលស្រម៉ៃថាដៃរបស់ Rin ត្រូវគេកាន់ហើយមុខរបស់នាងត្រូវគេថើបនៅមានរាងកាយរបស់នាងត្រូវគេក្រសោបគឺខ្ញុំខឹងស្ទើរតែចង់ទៅសម្លាប់គេចោលទៅហើយ! តែពេលនោះខ្ញុំគ្មានសិទ្ធធ្វើអ្វីកើតក្រភពីនភស្ងៀមហើយខាំមាត់សង្កត់ចិត្តខ្លួនឯងនឹងមកឈរសម្លឹងនាងនឹងគេស្រលាញ់គ្នាដល់ទៅ 4 ឆ្នាំ! នាងក៏ដាក់ទផសបេះដូងខ្ញុំឲ្យទារុណដូចគ្នាណា៎ Min Yurin !!"។ Jimin និយាយដោយលាយលំនឹងការខឹងហើយអន់ចិត្តរួមទាំងសោកសៅមកជាមួយធ្វើឲ្យ Yurin ប្រែជាហេងហាងក្នុងចិត្តនឹងសម្តីគេមួយម៉ាត់ៗរបស់គេដែលនិយាយមករកនាងនៅខណៈនេះ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now