Act 1 : Start the fire !

2.1K 72 3
                                    

Incheon airport ....

"ចឹងពួកខ្ញុំលាទៅវិញសិនហើយ! ត្រូវទៅមើលការងារនៅក្រុមហ៊ុនផង! លាហើយណា៎កម្លោះក្រមុំទាំងពីរ! កុំឧស្សាហ៍ឈ្លោះគ្នាពេកអី!"។ បន្ទាប់ពីបានមកជូនដំនើរប្តីប្រពន្ធថ្មីថ្មោងមួយគូដែលរៀនចំទៅប្រទេសបារាំងនេះរួចហើយទើបប្តីប្រពន្ធត្រកូល Kim ក៏ធ្វើការលាមុនគេតែក្រោយមកប្តីប្រពន្ធត្រកូល Jeon ក៏តបមកវិញ។

"ពួកយើងក៏ទៅដែរ!!! ទៅជាមួយគ្នាតែម្តងទៅ Tae !!! ដូច្នេះលាសិនហើយក្មេងៗ!!! ជួបគ្នាពេលក្រោយណា៎!!"។ Jeongguk ក៏បែរមកនិយាយជាមួយ Yurin ហើយនឹង Jimin ទើបពួកគេញញឹមហើយអោនក្បាើបន្តិចជាការគួរសមហើយប្តីព្រពន្ធ 2 គូរនោះក៏ចាកចេញទៅ។

ងាកមកមើលក្រមុំរូបស្រស់ដែលជាប្អូនស្រីបង្កើតរបស់កម្លោះចាស់ Yoongi គឺជានារីរូបស្រស់ Min Yurin បន្ទាប់ពីជូនដំណើរបងប្រុសនឹងបងស្រីថ្លៃវ័យក្មេងគេហើយការគិតថាអស់កិច្ចការទើបបានងាកខ្លួនថាបម្រុងថាដើរចេញទៅវិញតែក៏ត្រូវបានដៃក្រាស់របស់កម្លោះរូបសង្ហា Park Jimin ម្ចាស់បារបារាំងនេះស្រវាមកចាប់ជាប់ទើបនាងងាកមកសម្លក់គេស្ទើរតែរបូតគ្រាប់ភ្នែកតែម្តង។

"Rin !!! ទៅញាំុបាយជាមួយខ្ញុំទេ?"។ នាយកម្លោះរូបរាងសង្ហាដែលកំពុងខាបព្រលឹងស្រីៗនៅជុំវិញព្រលានយន្តហោះដែលធ្វើឲ្យស្រីៗត្រូវងាកសម្លឹងស្ទើរគ្រិចករគ្រប់ៗគ្នានេះក៏ងាកមកបបួលនារីរូបស្រស់ដែលសម្លក់សម្លឹងគេមិនឈប់ពុសេសពេលឃើញថាគេនាងឆ្វាក់មនុស្សស្រីប៉ុណ្ណាបើគ្រាន់តែឈរញញឹមធម្មតាក៏ធ្វើឲ្យស្រីៗឡប់សតិដែរ។

"ឃើញមុខលោកឯងហើយឆ្អែត! មិនទៅទេ!!"។ Yurin ក៏ដើរទៅតែក៏ត្រូវដៃក្រាស់នោះចាប់ឃាត់នាងជាប់ដដែើមិនព្រមលែងទើបធ្វើឲ្យនាងងាកមកសម្លក់គេ។

"លែងដៃខ្ញុំ! ប្រាប់ហើយមិនចេះស្តាប់ភាសាមនុស្សទេរឺថាមិនចង់ទៅជាមួយ!!"។ Yurin ងាកមកថាឲ្យគេច្រែតៗតែ Jimin មិនតបក្រៅពីញញឹមស្រស់ហើយលើកសោរឡានមួយឡើងក្រវីទៅមកព៏មុខនាងធ្វើឲ្យនាងខាំមាត់សម្លក់គេបន្ថែមព្រោះនាងស្គាល់ច្បាស់ថានោះជាសោរឡានរបស់នាង។

"លោកឯងជាចោរហេ៎? ម៉េចក៏លួចសោរឡានអ្នកដទៃផ្តេសផ្តាស? ឲ្យមកខ្ញុំវិញ!! នែ!!"។ នាងក្រមុំកញ្ឆក់យកវិញតែ Jimin ក៏ថយក្រោយហើយលើកវាឲ្យផុតពីដៃនាងដោយញញឹមខិលមុននឹងដាក់វាចូលហោប៉ៅនាយតែម្តង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now