Act 45 : I can die for you !

613 34 4
                                    

មន្ទីរពេទ្យ ....

ពេលនេះនៅក្នុងបន្ទប់អ្នកជម្ងឺមួយក៏មានកម្លោះសង្ហាដែលអង្គុយកាន់ដៃនារីម្នាក់ដែលមានពោះធំប៉ោងដែលគេងព្យួរសារ៉ូមនោះដោយស្ងៀមស្ងាត់នឹងទឹកមុខស្រងូតស្រងាត់ជាទីបំផុត។

"ហឺម....!"។ សម្លេងបន្លឺតិចៗចេញពីបំពង់កររបស់អ្នកគេងលើគ្រែធ្វើឲ្យអ្នកដែលមើលថែនាងក៏បើកភ្នែកធំៗមើលគេ។

"Ji !!!! អូនដឹងខ្លួនហើយមែនទេ? អូនមិនស្រួលត្រង់ណាទេអូន?"។ គ្រាន់តែឃើញប្រពន្ធដឹងខ្លួនភ្លាមកម្លោះជាប្តីក៏ស្ទុះស្ទាមកមើលគ្រាភរិយាឡើង។

"នេះ...នេះកូនយើងមិនអីទេមែនទេបងសម្លាញ់?"។ នាងក្រមុំដឹងខ្លួនភ្លាមក៏យកដៃស្ទាបពោះហើយក៏សួរស្វាមីនាងដែលកំពុងរៀបចំមកអង្គុយក្បែរនាងលើគ្រែនេះយ៉ាងរហ័សតែម្តង។

"មិនអីទេ!!! កូនយើងរឹងណាស់ Ji !!! កុំបារម្ភអីណា៎!!!!"។ នាយកម្កោះក៏ឪបស្មាភរិយាយហើយនាងក៏ហាក់ធូរចិត្តច្រើនក្រោយដឹងថាកូននាងមិនអី។

"អូនស្មានតែអូនធ្វើឲ្យមានកំហុសបាត់ទៅហើយបងសម្លាញ់! ហឹុក...អូនភ័យណាស់!!! អូនខ្លាចថាអូននឹងធ្វើឲ្យគេទៅបាត់! ហឹុក...ខ្លាចបងខឹងនឹងអូនដែល....ហឹុក...ដែលថែកូនមិនបានល្អ! ហឹុក...អូនសុំទោសណា៎ Yoon !"។ នាងក្រមុំក៏យំរៀបរាប់ពីអារម្មណ៍នាងឲ្យស្វាមីស្តាប់ហើយនាយសង្ហាឪបនាងហើយក្រវីក្បាល។

"ក្មេងឆ្កួត!!! អ្នកណាបន្ទោសអូនទៅ!!! ចង់បន្ទោសគួរតែបន្ទោសគេម្នាក់នោះទៅ!!! គេជាមេស៊យ!!! ជាអ្នកនាំរឿង!!! បងខឹងណាស់!!! បងស្បថថាបងនឹងមិនលើកលែងឲ្យគេជាដាច់ខាត!!! គេធ្វើឲ្យប្អូនស្រីបងទៅជាបែបនេះហើយនៅនាំរឿងឲ្យអូនត្រូវមកគេងពេទ្យទៀត!!! គេពិតជាមនុស្សដែលបងមិនគួរឲ្យរាប់អានមែន!!"។ នាយសង្ហាក៏និយាយដោយចងចិញ្ចើមជាប់ហើយ Jiyou ក៏សម្លឹងមើលស្វាមីនាង។

"អូនចង់ប្រាប់បងថាបងមិនគួរខឹងនឹងបង Min ទេលោកប្តី!!! បងកំពុងតែនិងតែយល់ច្រឡំលើកគាត់ហើយ!!"។ នាងក្រមុំក៏តបតហើយបុរសជាស្វាមីក៏សម្លឹងមើលប្រពន្ធគេវិញដោយហួសចិត្ត។

"នេះគេធ្វើឲ្យពួកយើងស្ទើរបាត់បង់កូនហើយអូននៅមកមានមុខកាន់ជើងគេទៀត? អូននេះកំពុងគិតអ្វីនឹង Ji ? រឺរឿងដែលគេសាងមកវាមិនគ្រប់គ្រាន់ឲ្យយើងឃើញថាគេអាក្រក់ប៉ុណ្ណាទេ?"។ Yoongi ក៏តបមកកាន់ប្រពន្ធវិញដោយការមិនពេញចិត្តនឹងសម្តីនាង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now