Act 53 : I miss this things of us !🔞

1.3K 44 18
                                    

នាយកម្លោះក៏ស្ទុះទៅស្រវាចាប់ទាញដៃរាងស្តើងមកវិញមុននឹងទាញនាងមកឪបយ៉ាងណែនក្នុងដើមទ្រូងរបស់គេហើយនាងក្រមុំក៏រើបម្រះ។

"លែងខ្ញុំ....ហឹុក....លែងទៅ!!! លោកចង់ទៅណាក៏ទៅចុះ!!!! លែង!!"។ នាងក្រមុំក៏រុញច្រានគេហើយនាយសង្ហាក៏មិនលែងដៃគេក៏ស្រាប់តែទាញនាងចេញមុននឹងដៃចាប់ទាញកញ្ជឹងកររបស់នាងហើយក៏ប្រថាប់បបូរមាត់របស់គេទៅលើបបូរមាត់របស់នាងក្រមុំដោយមិនរុញរា។

រីឯនាងក្រមុំមុនដំបូងប្រុងយកដៃមកវៃស្មាគេហើយរុញគេដែលតែយូរទៅបែរលង់នឹងស្នាមថើបរបស់នាយកម្លោះហើយនាងក៏ឈប់រើបម្រះតែបែរជាដាក់ដៃចាប់ស្មាគេហើយក៏កម្រើកបបូរមាត់តបមកគេវិញ។

នាយកម្លោះពេលនេះក៏កំពុងតែបឺតបបូរមាត់តូចផ្អែមដែលគេនឹករលឹកជាយូរណាស់មកហើយដោយក្តីផ្អែមល្ហែមបំផុតហើយក៏យកដៃមកក្រសោបចង្កេះនាងធ្វើឲ្យនាងត្រូវផ្អឹបដងខ្លួននឹងគេហើយនាងក៏បោះដៃមកឪបកររបស់គេវិញដូចគ្នា។

នាយកម្លោះឃើញថាជាឪកាសល្អដែលពេលនេះនាងក្រមុំមិនអាចជំទាស់ក៏ចាប់ផ្តើមជ្រែកអណ្តាលក្តៅសើមរបស់គេចូលក្រអូមមាត់របស់នាងហើយក្រលាស់ក្រលែងពាសពេញមាត់របស់នាងក្រមុំស្រូបយកជាតិផ្អែមពីនារីជាទីស្រលាញ់ក៏បឺតស្រូបនឹងអ្វីដែលនាយនឹកជាយូរមកហើយធ្វើឲ្យនាងក្រមុំស្ទើរតែអស់ខ្យល់ពីក្នុងខ្លួន។

"អូនឈប់ខឹងនឹងបងហើយមែនទេ?"។ បន្ទាប់ពីស្រូបខ្យល់ដង្ហើមគ្នាមួយសន្ទុះហើយនាយកម្លោះក៏ងាកមកសួរនាំនាងដោយជល់ថ្ងាសគេនឹងនាងទាំងដែលក្រសោបរាងកាយគ្នាជាប់រីឯនាងក្រមុំបានត្រឹមអោនមុខខាំមាត់ដែលហាមខ្លួនឯងមិនបាន។

"អ្នកណាថា? ខ្ញុំស្អប់!!! ស្អប់លោកច្រើនជាង!"។ មកដល់ពេលនេះហើយនាងក៏នៅតែមាត់រឹងនឹងគេហើយក៏លើកដៃច្រានគេតែត្រូវនាយសង្ហាចាប់ថៃជាប់មុនឹងញញឹមដាក់នាង។

"ស្អប់ប្តីដែលពូកែគ្រប់យ៉ាងដូចបងចឹងទៅកើតដែររឺ?"។ គេក៏និយាយបែរសា្រលស្រទន់ហើយប្រើកែវភ្នែកទាក់ទាញហើយនាងក្រមុំនេះក៏មុខក្រហមដូចម្ទេសទុំទៅហើយ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Wo Geschichten leben. Entdecke jetzt