Act 28 : We want to surprise everyone !

699 27 2
                                    

"ឈុតរៀបការរបស់អ្នកណាដែរចា៎?"។ ពេលនេះ Lucia ជាម្ចាស់ហាងក៏សួរដោយក្តីភ្ញាក់ផ្អើលជាមួយស្វាមីរូបសង្ហានាងក៏ភ្ញាក់ដូចគ្នាផងដែរ។

"អាវ៎!!! ចុះមានកាត់ឲ្យនរណាទៀតទៅអ្នកនាង Kim !!! នេះគឺពួកខ្ញុំទាំងពីរជាសាមីខ្លួនផ្ទាល់មកវាស់កាត់សម្លៀកបំពាក់ឲ្យហើយរួចរាល់នោះអី! មែនទេ Rin ?"។ នាយកម្លោះ Jimin ក៏ងាកមកនិយាយជាមួយ Yurin ដែលញញឹមស្រស់ហើយ Taehyung នឹង Lucia ក៏ហាក់កាន់តែភ្ញាក់ផ្អើលទៅទៀតកាលប់បានលឺសម្តីបែបនេះ។

"ចឹងបានន័យថាលោក Park នឹងអ្នកនាង Min នឹងរៀបការឆាប់ៗហើយមែនទេ? នេះម៉េចក៏មិនលឺក្មួយ Ji នឹងប្តីរបស់គេប្រាប់ចឹង?"។ នាយសង្ហា Taehyung ក៏និយាយមកវិញដោយការភ័យផ្អើលហើយ Jimin ក៏សើច។

"ក៏ដឹងថាគ្រប់គ្នានឹងភ្ញាក់ផ្អើលណាស់ហើយ!!! នេះគឺជាការ surprise នោះអី!!! បង Yoon ហើយនឹងអូន Ji ដឹងច្បាស់ហើយពីទំនាក់ទំនងរបស់ពួកខ្ញុំថាគង់តែដល់ថ្ងៃនេះទេគ្រាន់តែស្មានមិនដល់ថាឆាប់ចឹងទេ!!! ទើបគិតចង់ធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើល!!! ដល់ថ្ងៃបោះលិខិតអញ្ជើញទៅមង្គលការយកទៅចែកដល់បារាំងតែម្តង!!!"។ នាយកម្លោះយើងក៏និយាយដោយសើចឡើងលិបភ្នែកហើយ Taehyung ក៏ហាក់រីករាយនឹងលឺដំណឹងជាមួយនឹង Lucia ផងដែរ។

"នេះក៏ចូលរួមអបអរផងចុះ!! នេះខ្ញុំសន្យានឹងកាត់រ៉ូបហើយនឹងឈុតមង្គលការដែលប្រណីតបំផុតជូន!!!"។ Lucia ក៏និយាយឡើងដោយស្នាមញញឹមស្អាតហើយ Yurin សើច។

"អរគុណណា៎បង Lucia !!! គួរឲ្យស្រលាញ់បែបនេះទើបបានជាស្វាមីនៅក្បែរមិនទៅណារួចពីបងសោះ!!"។ នាងក្រមុំក៏លួចសរសើហើយ Lucia ក៏ញញឹមបែរអឺមអៀនទើប Taehyung ញញឹមដាក់ប្រពន្ធហើយ Jimin ក៏ងាកមកសម្លឹង Yurin ដែលស្ងើចសរសើរពីប្តីប្រពន្ធគេ។

"ចុះប្តីអូននៀក!! ផ្អែមល្ហែមសឹងអីមើលមិនឃើញទេហ៎?"។ នាយសង្ហាក៏បោះសម្តីមកធ្វើឲ្យ Yurin នេះខ្មាសក៏សម្លក់គេហើយ Taehyung នឹង Lucia ក៏សើចមុននឹងនាងក្រមជាម្ចាស់ហាងរៀបវាស់វែងខ្លួនហើយរៀបចំក្នុងការកាត់ដេតសម្លៀកបំពាក់ឲ្យពួកគេតាមកិច្ចការរបស់ខ្លួនហើយ Jimin នឹង Yurin ក៏ចាកចេញមកវិញក្រោយចប់កិច្ចការនេះហើយ។

"Jimin !!! នេះបងជូនអូនទៅក្រុមហ៊ុនសិនបានទេ? អូននៅមានបញ្ជីមួយចំនួនមិនទាន់បានគិតទេ!"។ ពេលនេះនាងក្រមុំក៏ងាកមកស្នើស។មនុស្សប្រុសជាទីស្រលាញ់ឲ្យជូននាងទៅក្រុមហ៊ុមនាងទើបនាយសង្ហាងក់ក្បាក។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now