Act 35 : What is going on with her ?

567 30 4
                                    

បារបារាំង J.Park ....

ពេលនេះនាយសង្ហាដែលជាម្ចាស់បារបារាំងបាននឹងកំពុងតែរៀបចំខ្លួនប្រាណគេឲ្យមានរបៀបរាបរយឡើងវិញដើម្បីត្រៀមទៅមើលការងារនៅបាររបស់គេបន្ទាប់ពីខូចចិត្តអស់ចិត្តថ្ងៃទៅហើយទើបតែថ្ងៃនេះបាននាយកម្លោះមករកធ្វើការងាររកសីុរបស់គេវិញ។

"ថៅកែប្រុសបាទ!!!"។ កំពុងតែរៀបចុះមើលបញ្ជីសុខៗស្រាប់តែមានអ្នកបម្រើប្រុសម្នាក់រត់មករក Jimin ។

"មានការអីហេ៎?"។ នាយសង្ហាក៏ងើបមុខតបស្របនឹងដៃបិទបញ្ជីទើបកូនចៅគេអោនដាក់នាយបន្តិច។

"មានភ្ញៀវប្រុសម្នាក់ថាស្គាល់ថៅកែ!!! ចង់ជួបថៅកែបាទ!"។ អ្នកបម្រើប្រុសក៏រៀបរាប់ហើយ Jimin ក៏ចងចិញ្ចើមមុននឹងងក់ក្បាលហើយក៏ទាញអាវធំគេមកគ្របហើយចាកចេញទៅតាមអ្នបម្រើប្រុសដែលនាំនាយទៅជួបភ្ញៀវនោះឯង។

"គឺតុនោះហើយថៅកែ!!"។ អ្នកបម្រើរៀបរាប់ហើយ Jimin ក៏ចងចិញ្ចើមព្រោះសម្លឹងឃើញតែខ្នងរបស់គេហើយនាយសង្ហាយើងក៏លើកដៃដេញឲ្យអ្នកបម្រើទៅធ្វើការវិញ។

"អត់ទោសលោក- Ren ?"។ នាយកម្លោះជាម្ចាស់បារក៏ទៅរាក់ទាក់រួសរាយក្នុងនាមគេជាថៅកែដែលផ្តល់សេវាល្អជូនភ្ញៀវតែត្រូវភ្ញាក់ផ្អើលពេលឃើញកម្លោះជប៉ុននេះអង្គុយញញឹមពព្រាយ។

"ខានជួបគ្នាយូរហើយលោកថៅកែបារ!!! សុខសប្បាយជាទេនឹង?"។ សំណួរដែលស្តាប់តៅគួរសមតែបង្កប់ន័យឌឺដងបានបន្លឺឡើងដោយកម្លោះជនជាតិជប៉ុននោះ។

"ឯងនៅមានមុខមកជាប់ទីនេះទៀតហេ៎?"។ Jimin ពេលនេះក៏ប្រែជាច្រឡោតយ៉ាងខ្លាំង។

"ហេតុអីបានយើងចូលមិនបាន? ក្រែងកន្លែងឯងបើករកសីុទទួលភ្ញៀវមិនចឹងហេ៎?"។ នាយជប៉ុនក៏លើកស្រាមកអកយ៉ាងរំភើយ។

"តែភ្ញៀវដូចជាឯងយើងមិនត្រូវការទេ!!! អញ្ជើញចុះចេញពីកន្លែងយើងឲ្យឆាប់ទៅ!!"។ Jimin ហាក់កើតក្តីក្រហាយខ្លាំងឡើងក៏តបទៅគេវិញហើយនាយជប៉ុននោះនៅតែមិនព្រមក្រោកនៅតែញញឹមមិនឈប់។

"ថៅកែហាងនេះម៉េចក៏មានចរិតអាក្រក់យ៉ាងនេះណ៎? ហាមាត់ដេញភ្ញៀវទៅកើត! គិតថាខ្ញុំគ្មានលុយឲ្យរឺយ៉ាងណា?"។ Ren ក៏នៅតែតបបែបរំខានប្រសាទធ្វើឲ្យ Jimin កាន់តែខឹង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )حيث تعيش القصص. اكتشف الآن