Act 54 : Let's get marry now , babe !

1.2K 40 6
                                    

"អូ..អូយ...ស៊ត!"។ បន្ទាប់ពីសង្រ្គាមកម្តៅសាច់បញ្ចប់ទៅនាយសង្ហាក៏ដកភាពរឹងមាំចេញមុននឹងសម្លឹងមើលនាងក្រមុំដែលគេឪបក្រសោបគេយ៉ាងជាប់កំពុងតែដួលទ្រោបលើរាងកាយគេនេះដោយចងចិញ្ចើម។

"ប្អូនមិនអីទេរឺ Rin ?"។ នាយសង្ហាសួរនាំនាងក្រមុំមុននឹងនាំរាងកាយខ្លួនឯងក្រោកអង្គុយជាមួយនាងក្រមុំដែលគេឪបក្រសោបក្នុងខ្លួននេះ។

"មិនអីទេ!!! នេះ Min មានត្រូវត្រង់ណារឺក៏អត់?"។ នាងក្រមុំក៏ប្រញាប់លើកដៃមកត្រកងមុខសង្ហាគេហើយ Jimin ក៏ញញឹមមុននឹងចាប់ដៃនាងចេញហើយក៏ចាប់មកកាន់មុននឹងអោនទៅថើបថ្ងាសសុទ្ធញើសនោះមួយខ្សឺត។

"បងមិនអីទេ!!! ស្រួលសឹងអី!!"។ សម្តីចុងក្រោយនោះក៏ខ្សឹបដាក់ត្រចៀកនាងធ្វើឲ្យនាងក្រមុំខាំមាត់សម្លក់គេហើយលើកដៃមករុញដើមទ្រូងគេដោយអៀនខ្មាស់។

"ឈ្លើយ!!! នេះអាក្រក់ណាស់!!! មើលចុះបាក់កៅអីអស់ហើយ!!"។ នាងក្រមុំក៏ពោលដោយមុខជូរហើយ Jimin ក៏សើចមុននឹងក្រោកឈរហើយលើកបីរាងកាយអាក្រាតរបស់រាងស្តើងទៅដាក់លើតុមុននឹងរើសសម្លៀកបំពាក់មកពាក់ឲ្យនាងបណ្តើរហើយសម្លឹងមើលនាងបណ្តើរមុននឹងគេរៀបចំខ្លួនគេដូចគ្នា។

"មកពីអូននេះក៏លេងខ្លាំងៗពេកនោះអី!!! ចឹងបានជាបាក់កៅអីអស់!!! ស្លាប់ហើយ! នេះខាននៅក្បែរគ្នាតែ 1 ឆ្នាំអូនក៏ប្រែជាខ្លាំងក្លាដល់ម្លឹងណ៎!!! លេងទាល់តែបាក់កៅអីតែម្តង!!! សង្ស័យតែបងត្រូវប្តូរគ្រែយកអារឹងជាងគេបំផុតហើយមើលទៅទើបបាន!"។ នាយសង្ហាក៏ច្រត់ដៃសងខាងលើតុហើយអោនមកនិយាយនេះបួយនាងធ្វើឲ្យនាងសម្លក់គេ។

"ថាឲ្យតែគេ!!! មកពី Min ទេ!!!! ព្រាននារីឆ្លៀតឪកាស!!! បើដឹងថាចឹងខ្ញុំមិនមកឡើយ!!"។ នាងក្រមុំក៏ក្រពាត់ដៃត្រឹមដើមទ្រូងហើយសម្លក់គេ។

"តែមើលទៅអូនក៏ចូលចិត្តឲ្យព្រាននារីដូចបងឆ្លៀតឪកាសដែរមិនចឹងហី!!! និយាយមើល!! ជុប!"។ នាយសង្ហាក៏លោរបបូរមាត់ទៅថើបនាងមួយខ្សឺតហើយ Yurin ក៏ងាកមុខទៅម្ខាងបំណងមិនចង់ឲ្យថើបគេ។

"មើស!!! ថយចេញ!!! ខ្ញុំទៅវិញហើយ!!"។ នាងក្រមុំក៏ច្រានស្មាគេចេញតែនាយសង្ហាមិនថយមានតែអោនមកកាន់តែជិតទៀត។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Où les histoires vivent. Découvrez maintenant