Act 41 : Problem on problem !

575 30 2
                                    

វីឡារបស់ Yoongi ....

ពេលនេះរថយន្តទំនើបក៏បញ្ឈប់ត្រឹមភូមិគ្រឹះធំទូលាយនេះហើយក៏មានមនុស្សរត់មកជួយបើកទ្វាររួចជាស្រេចទើបបុគ្គលដែលអង្គុយក្នុងរថយន្តក៏ចុះចេញមក។

"នេះបងហត់ទេ? ខ្ញុំនាំបងទៅសម្រាកក៏បានដែរណា៎!!"។ Jiyou ក៏សម្លឹងមើល Yurin ដែលមុខស្ងួតនោះហើយនាងក៏ងាកមកញញឹមខ្សោះមកវិញ។

"ទេ! មិនអីទេ! បងសម្រាកលើឡានមិញមួយសន្ទុះរួចហើយ!"។ នាងក៏តបហើយ Jiyou ក៏ញញឹមស្របនឹង Yoongi ក៏ចេញមកហើយក៏សម្លឹងមើលក្រមុំទាំងពីរ។

"ចូលក្នុងទៅ! នៅក្រៅខ្យល់ត្រជាក់ណាស់!"។ Yoongi ក៏និយាយហើយនារីទាំងក៏ដើរទៅតាមសម្តីគេ។

"នេះបង Rin រង់ចាំញាំុស៊ុបសិនក៏បានដែរណា៎! ខ្ញុំបានឲ្យមេការរំងាប់ស៊ុបសម្រាប់បងហើយ! ចាំខ្ញុំទៅយកមកឲ្យណា៎!!"។ មកដល់ខាងក្នុងនាងក្រមុំមានផ្ទៃពោះនេះក៏មិននៅស្ងៀមក៏តម្រង់ទៅផ្ទះបាយហើយ Yurin ក៏អង្គុយលើសាឡុងដោយមុខស្ងួតដដែលទើប Yoongi ចូលមកអង្គុយក្បែរ។

"នេះមិនស្រួលត្រង់ណាមែនទេ Rin ? ប្រាប់បងមើល!"។ Yoongi ក៏សម្លឹងប្អូនគេតែនាងនៅតែមិនមាត់ករគិតតែក្រវីក្បាលមើលទៅដូចជាខុសប្លែកខ្លាំងណាស់។

នាងគឺហាក់ដូចជាមនុស្សផ្សេងម្នាក់ដែលខុសពីមុនចឹងព្រោះនាងមិនធ្លាប់ជាមនុស្សដែលមើលទៅទន់ជ្រាយក៏មិនធ្លាប់ស្ងៀមស្ងាត់បែបនេះធ្វើឲ្យចិត្តមនុស្សគ្រប់គ្នាមិនស្ងប់តែម្តង។

"នេះស៊ុប! ប្រញាប់ញាំុទៅបង! ទាន់នៅក្តៅ!"។ Jiyou ក៏ហុចចានស៊ុបឲ្យគេហើយនាងក៏ទទួលទើបញញឹមដាក់នាង។

"រំខានអ្នកទាំងអស់គ្នាហើយ! មើលចុះ! ម្នាក់ៗដូចជាមិនស្រស់បស់សោះ! រវល់មិនឈប់!!! តើខ្ញុំធ្វើឲ្យគ្រប់គ្នាពិបាកហើយមែនទេ?"។ Yurin ក៏សួរហើយប្តីប្រពន្ធមួយគូនោះក៏ក្រវីក្បាល។

"កុំគិតចឹងបងសុទ្ធតែជាសាច់ញាតិទេ!'។ Jiyou ក៏តបវិញហើយ Yoongi ក៏អង្អែលក្បាលប្អូនស្រីគេ។

"មែនហើយ! បើឯងមានរឿងអីក៏-!"។<ទីងទុង> កំពុងតែជាប់មាត់និយាយតែត្រូវកាត់ដោយសម្លេងកណ្តឹងមុខរបងវីឡាគេបន្លឺឡើងនាយកម្លោះបម្រុងដើរចេញទៅតែនាងតូចជាប្រពន្ធក៏ក្រោកឈរមុនស្វាមីនាង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now