Act 39 : Not a good brother !

552 33 0
                                    

Paris , France ....

កែវភ្នែកវាសស្អាតដែលបានបិទមកយូរគួរសមពេលនេះក៏កម្រើកតិចៗសន្សឹមៗទើបបើកអស់ហើយក៏ប្រញាប់ងាកមើលជុំវិញខ្លួនក៏ឃើញពិដានសស្លែតតែម្តងហើយក៏ងាកមកមើលដៃរបស់ខ្លួនឯងមានបន្តោងសារ៉ូមក៏ឃើញរាងកាយមនុស្សម្នាក់ទៀតដែរអង្គុយហើយផ្តេកក្បាលនៅក្បែរគ្រែនាងធ្វើឲ្យនាងក្រមុំភ្ញាក់ផ្អើលបន្តិចតែក៏មិនទាន់បានបង្ហើបមាត់និយាយផងក៏មានសម្លេងតូចឆ្មារកាត់។

"បង Rin !! បងដឹងខ្លួនហើយមែនទេ?"។ នាងតូចដែលកំពុងតែចិតផ្លែឈើនោះក៏ងាកមកមើលហើយភ្ញាក់ផ្អើលក៏ស្ទុះទៅមើល Yurin ធ្វើឲ្យកម្លោះដែលនៅមើលថែនាងក្បែរនោះក៏ក្រោកពីដំណេក។

"Yurin !!! នេះឯងដឹងខ្លួនហើយហេ៎? មិនស្រួលត្រង់ណា៎ទេ? បងទៅហៅពេទ្យឲ្យណា៎!!"។ Yoongi ឃើញប្អូនគេដឹងខ្លួនក៏រុះរាន់ហើយនាងក្រមុំក៏ឈោងមកចាប់ដៃគេមុននឹងក្រវូក្បាលតិចៗ។

"មិនអីទេបង! នេះខ្ញុំគេងនៅទីនេះយូរប៉ុណ្ណាហើយ?"។ Yurin ក៏សូរហើយ Jiyou ក៏ឡើងមកអង្គុយលើគ្រែក្បែរនាង។

"ជិតមួយសប្តាហ៍ហើយ!!! នេះបងទន់ខ្សោយណាស់!! តែកុំបារម្ភ! កូនក្នុងផ្ទៃគឺនៅរឹងមាំទេ! យ៉ាងណាបងកុំធ្វើបាបខ្លួនចឹងអី! អាណិតក្មួយខ្ញុំផង!"។ Jiyou ក៏និយាយដាស់តឿនហើយ Yoongi ក៏សម្លឹងមើលប្អូនគេដោយក្តីអាណិតមុននឹង Yurin បានត្រឹមទម្លាក់ទឹកមុខមិនតប។

"បងដឹង! ឯងពិបាកខ្លាំងណាស់មែនទេ Rin ! បងប្រុសសុំទោសណា៎!!! នេះជាកំហុសដែលបងធ្វើឲ្យឯងដើរដល់ដំណាក់កាលនេះ! បងពិតជាសុំទោស!!! ខុសមកពីបងមិនបានមើលថែឯងឲ្យល្អ! តែបងសុំអង្វរ! ឯងកុំគិតខ្លីចឹងអីណា៎ Rin ! បងប្អូនយើងនៅតែពីរនាក់ទេ! យើងកំព្រាប៉ាម៉ាក់តាំងតែពីក្មេង! មានសាច់ញាតិត្រឹមតែប៉ុន្នឹង! ឯងគិតចង់ចោលចេញពីបងចឹងហី? នេះបើមិនអាណិតបងក៏អាណិតកូនដែរ! គេមិនដឹងអីទេណា Rin !"។ Yoongi ក៏និយាយមកកាន់ប្អូនដោយការឈឺចិត្តទាំងអាណិតប្អូនផងធ្វើឲ្យនាងក្រមុំដែលគេងលើគ្រែពេទ្យក៏រលីងរលោងមុននឹងខំក្រោកឡើងទើប Jiyou រហ័សទាញខ្នើយមកជួយកល់ខ្នងឲ្យ Yurin ។

"ហឹុក...ឲ្យខ្ញុំសុំទោសដែលលាក់បងនឹងអ្នករាល់កន្លងមក! ខ្ញុំសុំទោសបង Yoon ! តាមពិតខ្ញុំ...ហឹុក...ខ្ញុំមិនដែលមានគំនិតចង់ទៅចោលបងទេ! ខ្ញុំស្រលាញ់បងប្រុសណាស់! ខ្ញុំក៏...ខ្ញុំក៏ស្រលាញ់កូន! តែគ្រប់ពេលឲ្យតែខ្ញុំបិទភ្នែកគឺខ្ញុំឃើញមុខរបស់គេ! ហឹុក....ពេលនឹកដល់កូនខ្ញុំក៏នឹកដល់គេ!! ហឹុក....ខ្ញុំពិបាក....ពិបាកធ្វើចិត្តណាស់បង! ហឹុក....ខ្ញុំឈឺ....ហើយក៏មិនដឹងធ្វើយ៉ាងណាដែរក្នុងពេលនោះ! ខ្ញុំខឹងហើយស្អប់គេតែខ្ញុំក៏ស្រលាញ់គេ! ខ្ញុំ....ខ្ញុំមិនដែលគិតទេថាខ្ញុំអាចនឹងស្រលាញ់ម្តងទៀតហើយលើកនេះគឺវាជ្រាលជ្រៅ! ខ្ញុំប្រគល់គ្រប់យ៉ាងឲ្យគេអស់ហើយ! ខ្ញុំ ....ខ្ញុំ....ហឹុក....ខ្ញុំអត់មានសល់អ្វីទេបង Yoon ! ហឹុក....រាល់ថ្ងៃខ្ញុំហត់ ...ខ្ញុំយំគ្រប់ពេល....ខ្ញុំមិនអាច...ហឹុក...មិនអាចធ្វើឲ្យចិត្តខ្លួនឯងឲ្យធូរស្រាលបានសោះ! ហឹុក...ខ្ញុំហត់ណាស់បង Yoon !! ហឹុក...អ្ហឹក....ហឹុក...!"។ Yurin ក៏រៀបរាប់ពីរឿងរ៉ាវក្នុងបេះដូងដែលបៀមការឈឺចាប់មកកាន់ប្តីប្រពន្ធពីរនាក់នេះស្តាប់ដោយសង្វែក។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now