Act 48 : I miss you alot Jimin !

761 47 5
                                    

កន្លះឆ្នាំក្រោយមក ....

ពេលវេលាពិតជាដើរយ៉ាងលឿនមិនបាននឹងរង់ចាំនរណាម្នាក់ឡើយហើយអ្វីៗក៏រសាត់ទៅបាត់យ៉ាងលឿនតាមពេលវេលាតែមិនមែនគ្រប់យ៉ាងទេនោះ។

នារីម្នាក់ស្លៀករ៉ូបវែងពណ៍ខ្មៅត្រឹមជង្គង់បង្ហាញពីពោះរបស់នាងកំពុងតែប៉ោងខ្ទាតចេញមកខាងក្រៅព្រោះតែពេលនេះគឺនាងបាន 6 ខែទៅហើយបានមកឈរមុខកន្លែងផ្នូរដែលមានដាក់រូបថតបុរសម្នាក់ដែលនាងស្មានមិនដល់ថាគេទៅចោលនាងងាយៗបែបនេះទេ។

"បងសុខសប្បាយទេ Min ? បងពិតជាចិត្តអាក្រក់ដឹងទេ? បងទៅចោលអូននឹងកូនដោយមិនស្រណោះអ្វីសោះ!!! ហឹុក....បង....ហឹុក....បងដាច់ចិត្តដល់ម្លឹងរឺ Park Jimin !!!! អូន....អូនសុំទោសដែលមិនបានស្តាប់បង!!! ហឹុក....សុំទោសដែលអូនរឹងរូសហើយឆ្នាស់ឆ្នើមយ៉ាងនឹងដាក់បង! ហឹុក....តែអូនច្បាស់ក្នុងបេះដូងអូនបំផុតថាមួយជីវិតនេះគឺអូនជាប្រពន្ធរបស់បង! អូនជាមនុស្សស្រីរបស់បង! ហឹុក....អូននឹងកូនគឺស្រលាញ់បង! ហឹុក...បងដឹងទេ? កូនយើងគឺកូនស្រីណា៎ហើយបង Yoon នឹង ស្រី Ji បានកូនប្រុស!!! កូនប្រុសគេស្អាតណាស់!!! ក្មួយយើងស្អាតណាស់! ស្តាយដែលបងមិននៅមើលក្មួយជាមួយអូន! ហឹុក...បងដាច់ចិត្តណាស់! ដាច់ចិត្តទុកឲ្យអូនមើលកូនតែម្នាក់ឯង!!! ហឹុក...អូនស្អប់បងខ្លាំងណាស់ Park Jimin !!! ម៉េចក៏បងធ្វើបែបនេះ!"។ នាងក្រមុំក៏ឈរខ្សឹបខ្សួលនៅមុខផ្នូរបុរសជាទីស្រលាញ់នេះមិនមែនតែម្តងទេតែរាល់លើកដែលនាងមកទីនេះគឺនាងតែងតែយំ។

"តោះ Rin ! យើងទៅវិញណា៎!!! កុំថាឲ្យប្តីឯងច្រើនយ៉ាងនេះអី!!!"។ Yoongi ពេលនេះក៏ដើរមកឪបស្មារបស់ប្អូនស្រីគេហើយក៏នាំនាងត្រលប់ទៅផ្ទះវិញ។

ក្រោយពីបាត់បង់គេទៅនាងក្រមុំពេលនេះក៏ពិបាកចិត្តខ្លាំងជាអនេកតែក៏ខំលើកទឹកចិត្តខ្លួនឯងឲ្យរស់នៅបន្តព្រោះនាងនៅមានកូនជាបង្អែកម្នាក់ទៀតដែលត្រូវការនាងហើយនេះក៏ជាអនុស្សាវរីយ៍ចុងក្រោយរវាងគេហើយនឹងនាងហើយមិនថាចិញ្ចៀនរៀបការរបស់នាងដែលនាងក្រមុំកាលនោះបានធ្លាប់ដោះចោលក៏នាងយកមកពាក់ឲ្យខ្លួនឯងវិញក្រោយពីបានដឹងការពិតគ្រប់យ៉ាងពីរឿងរ៉ាវដែលនាងយល់ច្រឡំហើយសាងឲ្យមានកំហុសធំដល់ថ្នាក់នេះក្នុងជីវិត។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now