Act 38 : Find the truth now !

562 26 2
                                    

Paris , France ....

បន្ទាប់ពីសន្ទនាជាមួយកម្លោះនៅខាងកូរ៉េរួចរាល់ហើយនោះ Yoongi ពេលនេះក៏មាមទឹកមុខឡើងក្រហមមុននឹងញាត់ទូរស័ព្ទចូលហោប៉ៅវិញហើយក៏តម្រង់ចូលទៅមើលប្អូនស្រីគេដែលគេងសម្រាកលើគ្រែអ្នកជម្ងឺនោះដោយទឹកមុខស្រពោន។

"Rin !!! បងសុំទោស!! សុំទោសដែលបណ្តោយឲ្យឯងត្រូវមកជួបរឿងបែបនេះ!!! បងស្មានមិនដល់ថាគេនៅតែបែបនេះ! បងសន្យាថាបងនឹងមិនបណ្តោយឲ្យគេចូលមកក្បែរឯងឡើយ!!"។ នាយសង្ហានិយាយបណ្តើរលើកដៃមកអង្អែលក្បាលនាងក្រមុំដែកបិទភ្នែកជិតឈឹងសម្ងំលើគ្រែដោយសង្វែកជាមួយក្រណាត់រុំដៃដែលរុំជុំវិញកដៃនាងយ៉ាងក្រាស់។

នាងក្រមុំត្រូវមកដេកស្តូកស្តឹងបន្ទាប់ពីនាងបានដឹងថាខ្លួននាងមានផ្ទៃពោះហើយប្រាកដណាស់ថាកូនគឺជាកូននាងហើយនឹង Jimin ដែលនាំឲ្យនាងក្រមុំមានការតក់ប្រមល់ក្នុងចិត្តជាខ្លាំងរាល់ពេលនឹកឃើញដល់រូបភាពដែលឃើញ Jimin ក្បត់នាងម្តងហើយម្តងទៀតធ្វើឲ្យបេះដូងឈឺហើយវាខ្ទេចខ្ទីស្ទើរតែប្រេះបែកអស់ទៅហើយទើបនាងមិនអាចទ្រាំទ្រនឹងភាពកើតទុក្ខនេះបានក៏បានគេចខ្លួនសម្ងំនៅតែឯងមិននិយាយស្តីក៏ឈានដល់ដំណាក់ធ្ងន់ធ្ងរនេះដូចគ្នា។

<ក្រាក>" Yoon !!! បងទៅញាំុអីតិចទៅ! នេះអូនឃើញបងនៅមើលគាត់យូរហើយណា៎!!! ទុកឲ្យអូនវិញ!!"។ នារីដែលពោះកំពុងខ្ទាតពោះចេញមកក្រៅក៏ចូលបន្ទប់ហើយតម្រង់មករកស្វាមីនាងមុននឹងនិយាយដោយមុខបារម្ភមកកាន់គេហើយ Yoongi ក៏ក្រវីក្បាលដោយទឹកមុខមិនស្រស់។

"បងឆ្អែតហើយ!!! ឆ្អែតនឹងរឿងគ្រប់យ៉ាង!!! បងមិនយល់ថាហេតុអីក៏ Park Jimin ធ្វើចឹងដាក់ប្អូនស្រីបងបានទៅកើត!!! បងមិនយល់!!! បងពិតជាវិលវល់អស់ហើយ!!! បងអាណិតប្អូន!!! នាងត្រូវចាកចេញមកបារាំងដោយម្នាក់ឯងទាំងមានកូនចឹងនៀក!!! ហើយនាងបែបជាមករងការឈឺចាប់តែម្នាក់ឯងដល់ថ្នាក់នឹង!!! បងជាបងប្រុសដែលមិនបានការណាស់មែនទេ Ji ?"។ នាយសង្ហាជាបងប្រុសរបស់នារីដែលដេកលើគ្រែក៏បន្ទោសខ្លួនឯងជាខ្លាំងហើយនាងក្រមុំជាភរិយាក៏អង្អែលខ្នងស្វាមីនាងខណៈដែលស្វាមីនាងបានឪបនាងយ៉ាងណែនហើយនិយាយពាក្យក្នុងចិត្តចេញមក។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now