Act 15 : Who are you to me ?

807 45 4
                                    

Office របស់ Jimin ....

គ្រាន់តែមកដល់ទីនេះភ្លាមនាយកម្លោះក៏ដាក់រាងកាយនាងក្រមុំចុះហើយ Yurin ក៏រហ័សរុញខ្លួនគេចេញយ៉ាងលឿនធ្វើឲ្យនាយកម្លោះទ្រេតខ្លួនពីរបីជំហានទៅក្រោយមុននឹងទប់លំនឹងបានវិញហើយសម្លឹងមើលនាងក្រមុំដែលក្រពាត់ដៃខាំមាត់ដាក់គេ។

"រួចខ្លួនភ្លាមក៏ហិង្សាតែម្តងណ៎? នេះរាល់ថ្ងៃក៏លួចឆ្ងល់ថាដែរថានាងនឹងបង Yoongi ជាបងប្អូននឹងគ្នាទេណ៎?"។ នាយសង្ហាក៏ក្រពាត់ដៃសម្លឹងមើលនាងហើយ Yurin ក៏សម្លក់។

"ហើយវាយ៉ាងម៉េច? រឿងខ្ញុំនឹងបង Yoon វាពាក់ព័ន្ធស្អីដែរ?"។ នាងក្រមុំក៏ស្រែកចែតៗមកវិញហើយ Jimin ក៏តម្រង់មកឈរទល់មុខនាង។

"បង Yoon ជាបុរសម្នាក់ដែលស្ងៀមស្ងាត់!!! និយាយស្តីកម្រនឹងស្រែកណាស់!!! ហើយក៏មិនចេះហិង្សាអត់រឿងដែរ!!! ខុសអីតែប្អូនស្រីនេះឆ្នាស់ម៉ែអាឆ្នាស់!!! និយាយលើកណាក៏ប្រើដៃជើងដែរ!!! មិនយល់សោះថាអាចជាបងប្អូនបង្កើតនឹងគ្នាបានដោយរបៀបណា៎?"។ នាយកម្លោះក៏ជ្រែកហោប៉ៅនិយាយយ៉ាងព្រងើយខុសពី Yurin ដែលខាំមាត់ក្តៅក្រហាយពេលលឺនិយាយបែបនេះក៏ស្ទុះក្រោកទៅរកគេតែម្តង។

"សម្អាងអីបានជាមកដៀលថាឲ្យខ្ញុំនឹងហា៎? "។ នាងក្រមុំក៏ឈរស្រែកដាក់តែ Jimin ក៏ញញឹមដាក់នាងវិញ។

"ជាអនាគតប្តីអូននោះអី!!"។ មិនត្រឹមបេះបួញទេក៏ញាក់ចិញ្ចើមដាក់នាងទៀតធ្វើឲ្យ Yurin ក្នាញ់សែនក្នាញ់ក៏លើកដៃយារឡើងបម្រុងទះតែ ម្តង។

"អេ៎!!!!!"។ នាយសង្ហាក៏ភ្ញាក់ព្រើលនឹងហេតុការណ៍នេះតែក៏រវាសជាងពេលមុនៗបានច្រើនក៏រហ័សចាប់ដៃនាងម្ខាងជាប់មុននឹងត្រូវប៉ះមុខគេទៀត។

"អាយយ៎!!! លែងណា៎!!! ហើុយ!!"។ នាងក្រមុំក៏រើដៃចេញតែមិនកើតទៀតក៏លើកដៃម្ខាងទៀតមករកទះគេតែក៏ត្រូវ Jimin ចាប់ជាប់ទៀត។

"ចាប់បានទាំងអស់!!! នេះគិតចង់ទះខ្ញុំស្រួលៗបានយ៉ាងម៉េចនឹង Min Yurin ?"។ នាយកម្លោះក៏ឌឺដងហើយ Yurin ក៏ខឹងហើយបម្រុងនឹងលើកជើងធាក់គេតែនាយសង្ហាយើងគេចទាន់ហើយក៏ធ្វើការរុញដងខ្លួនស្តើងនោះទៅផ្តួលលើសាឡុងធ្វើឲ្យខ្លួននាងត្រូវស្ថិតក្រោមរាងក្រាស់របស់នាយមួយរំពេចតែម្តង។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now