Act. 42 : Give you a chance ?

576 30 7
                                    

"នេះ-នេះបងគ្មានចេតនាទេ! បង-អឹក!"។ នាយសង្ហា Jimin ក៏បម្រុងចូលមកឡើងនាងក្រមុំឡើងពេលឃើញបែបនេះតែបែរជាត្រូវមួយជើងវាត់ចំកណ្តោលពោះធ្វើឲ្យគេខ្ទាតទៅម្ខាងធ្វើឲ្យឆ្អល់តែម្តង។

"ចង្រៃយ៎!!! នេះឯងមានមុខមកបង្ករឿងដល់វីឡាយើងទៀតហេ៎ Park Jimin ?"។ Yoongi ក៏ស្រវ៉ាទៅបីប្រពន្ធគេឡើងហើយស្រែកសម្លុត Jimin ដោយកំហឹង។

"អូននឹងមិនអីទេណា៎!!! បង-បងជូនអូនទៅពេទ្យ!!! អ-អូនទ្រាំតិចទៅណា៎!"។ Yoongi ក៏មិនបាននិយាយស្តីអ្វីបន្តក្រៅពីពេលនេះគេភ័យឡើងស្លេកមុខមាត់អស់ហើយព្រោះតែប្រពន្ធគេកំបុងតែហូរឈាមត្រជាក់ដៃជើងអស់ទៅហើយក៏ប្រញាប់រត់ទៅរករថយន្តដើម្បីជូនប្រពន្ធទៅពេទ្យហើយ Jimin ក៏ប្រឹងក្រោកឈរប្រឹងចង់បកស្រាយក៏បានត្រឹមហេងហាង។

"ខ្ញុំ....អឹក....ខ្ញុំមិនបានមានបំណងបែបនឹងទេបង Yoon ! ខ្ញុំសុំទោស!!! ខ្ញុំ-!"។ នាយសង្ហាក៏ខំស្រែកបកស្រាយទាំងខ្លួនប្រាណគេក៏ឈឺហើយក៏បែរមកសម្លឹងចំមុខរបស់នារីម្នាក់ដែលកំពុងសម្លឹងគេដូចគ្នា។

"Yurin ! វាមិនដូចអ្វីដែលអូនគិតទេ! បង-បងពិតជា-!"។<ផាច់> កម្លោះយើងគិតថាចូលទៅបកស្រាយតែបែរជាត្រូវ Yurin ទះមួយកំផ្លៀងទៅវិញ។

"បង្ហាញខ្លួនមកធ្វើអី? ហេតុអីទៅ?"។ នាងក្រមុំក៏សម្លក់គេដោយកែវភ្នែក្រហមញ័រទទ្រើតហើយក្តាប់ដៃយ៉ាងណែនចំណែក Jimin ក៏ចាប់ផ្តើមរលីងរលោងហើយស្រវ៉ាមកចាប់ដៃនាងទៀត។

"អូនស្តាប់បងណា៎! បង...បងមិនបានចង់ធ្វើឲ្យរឿងទៅជាបែបនឹងទេ! រឿងទាំងអស់នេះសុទ្ធតែជាការយល់ច្រឡំ! ទុកឪកាសឲ្យបងហើយបងនឹងបកស្រាយ!"។ នាយសង្ហាក៏ខំពន្យល់ហើយ Yurin ក៏សម្លក់គេដោយខឹងសម្បារមុននឹងរលាស់ដៃចេញពីគេមួយទំហឹងតែម្តង។

"ទុកឪកាសឲ្យលោកមកបកស្រាយចឹងហេមែនទេ? ចុះមើលទៅថាលោកសាងអ្វីមកខ្លះ Park Jimin ? ខ្ញុំពិតជាមិនយល់!!! លោកចងើធ្វើឲ្យគ្រួសារខ្ញុំច្របូកច្របល់ដល់ថ្នាក់ណាទើបសមនឹងចិត្តលោកទៅ? លោកនិយាយមក?"។ កែវភ្នែកជាមួយនឹងភាពឆេះឆួលកំពុងតែបុកមកពេញដើមទ្រូងនាងធ្វើឲ្យដៃញ័រព្រោះកំហឹងទៅហើយ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now