Act 17 : Just wanna be with you!

845 42 3
                                    

"អឹក...ខឹក...ខ្ញុំ...ខ្ញុំញាំុអស់ហើយ!"។ ពេលនេះមុចរបស់ Jimin គឺក្រហមដូចជាភ្លើងមានជ្រាបទឹកភ្នែកមករហាមជាមួយបបូរមាត់ក៏ហើមស្ពុលធ្វើឲ្យ Yurin សម្លឹងមើលគេដោយហួសចិត្តជាទីបំផុត។

"លោកឆ្កួតទេដឹង Park Jimin ? នេះលោកឯងទៅហុចសម្លអស់រលីងបែបនេះចឹងបានយ៉ាងម៉េច? រលួយក្រពះស្លាប់មិនខានទេ!!"។ នាងក្រមុំក៏ថាឲ្យគេដោយក្តីព្រួយបារម្ភពេលឃើញនាយសង្ហាចាប់ផ្តើមបែកញើសតាមជើងសក់ហើយមុខក្រហមទៅៗហើយ។

"ខ្ញុំសុំទោសណា៎ Rin ....អឹក...តែ....តែពេលខ្ញុំស្តាប់នាងនិយាយមិនលឺទេ!!! ខ្ញុំ...ខ្ញុំ....ហឹង...
ហឹងត្រចៀកអស់ហើយ!! ខ្ញុំ-!"។ នាយសង្ហាពេលនេះក៏ស្រាប់តែដួលក្រាបមុខលើតុបាត់តែម្តងធ្វើឲ្យ Yurin ក៏ស្លន់ស្លោតែម្តង។

"Park Jimin !! Jimin !!!! ស្លាប់ហើយ!!! លោក...លោកកុំកើតអីណា!!! អ្នកបម្រើជួយគ្រាគេដាក់ឡានខ្ញុំផង!!! ឲ្យឆាប់ឡើង!!"។ បន្ទាប់ពីឃើញសភាព Jimin ធ្ងន់ធ្ងរហើយនាងក្រមុំក៏ហៅគេឯងឲ្យមកជួយគ្រារាងក្រាស់នេះទៅដាក់ក្នុងឡាននាងទើបនាងក្រមុំប្រញាប់ចេញទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

មន្ទីរពេទ្យ .....

"តទៅសុំផ្តាំថាកុំឲ្យអ្នកធជម្ងឺហូបអ្វីដែលហិលជ្រុលពេកអី!!! នេះក្រពះគេមិនល្អស្រាប់ហើយ!!! នេះសំណាងហើយដែលជូនមកពេទ្យទាន់ពេល!!! បើទុកយូរជាងនឹងអាចសង្រ្គោះលែងបានហើយ!!! អស់សារ៉ូមហើយអាចឲ្យគាត់ទៅសម្រាកនៅផ្ទះបានហើយ!"។ បន្ទាប់ពីព្យាបាលឲ្យនាយសង្ហារួចរាល់ហើយគ្រូពេទ្យក៏ផ្តែផ្តាំនាងក្រមុំដែលឈរស្តាប់នេះដោយមឺុងម៉ាត់ទើបដើរចេញហើយនាងក្រមុំក៏រហ័សចូលទៅមើលកម្លោះសង្ហាដែលបើកភ្នែកព្រឺមៗដៃជាប់សារ៉ូមកំពុងតែងាកមកមើលនាងហើយក៏នៅតែញញឹមដាក់នាងដដែល។

"យ៉ាងម៉េចហើយនឹង? មាននៅមិនស្រួលត្រង់ណាទេ?"។ នាងក្រមុំក៏ដើរមកដល់ក៏សួរហើយ Jimin ក៏ក្រវីក្បាល។

"ឃើញមុខ Rin លែងឈឺហើយ!"។ មុខមាត់គេស្លេកស្លាំងតែក៏នៅតែនិយាយសម្តីផ្អែមមិនឈប់ទើបធ្វើឲ្យ Yurin ក្រវីក្បាល។

"ហិលដល់វង្វេងស្មារតីអស់ហើយដឹងបានជាកាលៈទេសៈនេះហើយនៅតែនិយាយចឹងទៅកើត!!!"។ Yurin ក៏ថាឲ្យគមុននឹងដាក់បង្គុយមកជិតគេហើយវាជាលើកទី 2 ហើយដែលនាងមកមើលថែគេម្តងទៀតនៅមន្ទីរពេទ្យដោយសារតែជាស្នាដៃនាងខ្លួនឯងផងដែរដែលនាំឲ្យនាយត្រូវដេកពេទ្យជាញឹកញាប់។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now