Act 43 : I never love this girl !

594 31 3
                                    

"អ្ហឹក....ហឹុក...ម៉េចក៏....ហឹុក....ម៉េចក៏គេបង្ហាញខ្លួនមកវិញបែបនេះ? ហឹុក...!"។ ពេលនេះរាងស្តើងរត់តិចៗផងហើយជូតទឹកភ្នែកខ្លួនឯងបណ្តើរដោយការឈឺចាប់ពេលដែលនាងបានឃើញរូបពិតសម្លេងពិតរបស់ប្រុសម្នាក់នោះ។

បុរសម្នាក់ដែលនាងប្រាប់ខ្លួនឯងថាត្រូវតែបំភ្លេចគេចោលឲ្យបាននោះក៏ស្រាប់តែបង្ហាញខ្លួនស្របពេលដែលនាងខំប្រឹងគេចវេសពីគេជាទីបំផុតទៅហើយតែហេតុអីក៏នៅតែបង្ហាញមកឲ្យនាងឃើញទៀត។

"Rin !!! កុំទៅអី!!! អូន....អូនស្តាប់បងសិន!"។ ពេលនោះដែលក៏មានសម្លេងស្រែកហៅពីចម្ងាយបានបន្លឺឡើងធ្វើឲ្យនាងក្រមុំត្រូវបង្ខំខ្លួនឲ្យដើរឲ្យកាន់តែរហ័សជាងមុនទើប Jimin រហ័សរត់តាម។

"ស្តាប់បងសិន Rin !!!"។ គេក៏រត់តាមនាងហើយនាងក្រមុំក៏សម្រេចចិត្តឈប់រត់ពេលដែលមកដល់ចំណុចផ្លូវកែងមួយក៏បែរមុខមករកគេ។

"ឈប់ត្រង់នឹងទៅ! កុំមកក្បែរខ្ញុំទៀត!"។ នាងក្រមុំក៏លើកដៃហាមគេពីចម្ងាយមុននឹងសម្លឹងគេហើយ Jimin ក៏ទ្រឹងស្ងៀមត្រង់នោះដូចគ្នាមុននឹងសម្លឹងមើលនាង។

"លោកមានអីត្រូវនិយាយ? ខ្ញុំមិនចង់យល់....មិនចង់ឃើញ....មិនចង់ស្តាប់អ្វីពីលោកសូម្បីតែមួយម៉ាត់ណាទេ Park Jimin !"។ នាងក្រមុំក៏ស្រែកមកកាន់គេវិញហើយ Jimin ក៏ប្រឹងមើលនាងដោយទឹកភ្នែកនាយកំពុងហូរស្រក់អង្វរចិត្តនាងឲ្យទន់មករកគេ។

"បងពិតជាត្រូវការបកស្រាយពិតមែន!!! រឿងគ្រប់យ៉ាងមិនមែនដូចអូនឃើញឡើយ! អូនយល់ច្រឡំលើបងហើយ!! បងពិតជាមានតែ- Yurin នៅពីក្រោយខ្នងអូន!!! Yurin !!"។ កំពុងតែរៀបរាប់សុខៗនាយសង្ហាក៏ស្លោស្លន់ពេលដែលឃើញបុរសម្នាក់សំដៅមកខ្ទប់មាត់នាងពីក្រោយហើយអូសនាងទៅយ៉ាងរហ័សទើប Jimin តាមជាប្រញាប់។

"Yurin !!! Yurin អូននៅឯណា? Yu-!"។ កំពុងតែស្រែករកនារីជាទីស្រលាញ់យ៉ាងឆ្លេឆ្លាជាទីបំផុតនោះក៏ស្រាប់តែត្រូវមនុស្សលួចឆ្មប់ពីក្រោយខ្នងវៃគេនឹងដំបងធ្វើឲ្យគេដួលសន្លប់បាត់ស្មារតីតែម្តង។

"អូសពួកគេទៅឃ្លាំងទៅ!"។ បុរសម្នាក់ដែលពាក់វែនតាខ្មៅក៏ចេញមកញញឹមចុងមាត់មុននឹងសម្លឹងមើលប្រុសស្រីមូយគូនេះដែលគេចាប់មកព្រមគ្នាដោយការសមចិត្ត។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now