Act 40 : Because of you , Min Yurin !"

609 30 5
                                    

វីឡារបស់ Jimin ....

"សួស្តីលោក Park !"។ កន្លងមកបីថ្ងៃក្រោយពីការចាប់ខ្លួន Layla រួចមកខាងប៉ូលីសក៏សម្រេចតាមរកបុរសជប៉ុនជាមេខ្លោងផ្សំគំនិតនោះតែបែរជាបាត់ដំណឹងគេសូន្យឈឹងតែម្តង។

"នេះមិនបានដំណឹងអីសោះតែម្តងរឺ?"។ Jimin ក៏រហ័សសួរនាំហើយប៉ូលីសក៏ចងចិញ្ចើមមុននឹងក្រវីក្បាល។

"អធ្យាស្រ័យផងណា៎លោក Min !!! ពួកយើងគិតថាប្រហែលជាគេដឹងខ្លួនមុនទើបធ្វើការគេចខ្លួនទៅក្រៅប្រទេស!!! នេះជាការសន្និដ្ឋានរបស់ពួកយើងព្រោះទទួលបានទិន្នន័យចុងក្រោយបង្ហាញថាគេបានចាកចេញទៅប្រទេសបារាំងបាត់ទៅហើយ! គឺគេទៅមុនបានមួយជំហានមុននឹងភស្តុតាងមកដល់!!! ទើបមានការយឺតយ៉ាវ!!! តែលោកកុំបារម្ផ!! ពួកយើងបានផ្តល់ពត៌មាននេះខាងប៉ូលីសនៅទីនោះហើយ! បើគេទៅដល់បារាំងមែនក៏នៅតែរស់នៅដោយភាពលោបលរដែរ! មិនយូរក៏នឹងគង់តែត្រូវគេចាប់ខ្លួនដដែលទេ!"។ ប៉ូលីសក៏រៀបរាប់ប្រាប់ហើយ Jimin ក៏ចងចិញ្ចើមដោយក្តីបារម្ភមុននឹងក្រោកឈរដោយហួសចិត្តនឹងអ្វីៗដែលស្តាប់មកវាយ៉ាប់យឺុន។

"នេះប្រាកដច្បាស់ហើយថាគេទៅប្រទេសបារាំងមែនទេ?"។ Jimin ក៏សួរនាំហើយប៉ូលីសក៏ងក់ក្បាល។

"វីវរហើយ! មិនបានទេ! ខ្ញុំដឹងថាអាម្នាក់នេះនឹងមានផែនការអីហើយ! ដូច្នេះលោកប៉ូលីសជួយចាត់ចែងការងារពីខាងកូរ៉េនេះផង! ខ្ញុំសុំចាកចេញទីបារាំងនៅថ្ងៃនេះហើយ!!"។ Jimin និយាយក៏រុះរាន់រត់ទៅលើបន្ទប់មករៀបចំឥវ៉ាន់របស់គេភ្លាមមុននឹងទាញទូរស័ព្ទដៃមកទាក់ទង។

"រៀបចំសំបុត្រទៅបារាំងជាបន្ទាន់ឲ្យយើង!"។ Jimin ក៏ចេញបញ្ជារយ៉ាងប្រញាប់ហើយក៏រៀបខំយកភស្តុតាងមួយចំនួនដែលអាចជួយឲ្យគេបកស្រាយថាគេពិតជាស្អាតស្អំមែនទៅជាមួយមុននឹងត្រលប់មកអង្គុយលើគ្រែរង់ចាំជំនិតគេទិញសំបុត្រអាលនឹងមកទទួលគេទៅបារាំង។

"នេះអូនមិនត្រូវកើតអីទេ! នេះអាចង្រៃនេះវាដឹងបានយ៉ាងម៉េច? ហើុយ! មិនបាន! ខ្ញុំគួរតែប្រាប់បង Yoon !"។ Jimin ក៏ទាញយកទូរស័ព្ទមកទាក់ទង។

តែអ្វីដែលគេទទួលបានគឺជាការឆ្លើយតបពីខាងក្រុមហ៊ុនដែលតបមកវិញថាលេខទូរស័ព្ទដែលគេទាក់ទងទៅនេះគឺមិនអាចទាក់ទងបានឡើយហើយគេក៏ច្បាស់ក្នុងចិត្តថា Yoongi ប្រាកដជាខឹងគេដល់ថ្នាក់ Block លេខគេមិនឲ្យទាក់ទងមកបានហើយព្រោះតែ Yoongi គឺខឹងគេតែ Jimin ក៏ទម្លាក់ទូរស័ព្ទចុះដោយក៏តឹងចិត្តនៅមិនសុខពេលដែលរឿងហេតុអាក្រក់ៗនឹងជិតចូលមកដល់។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now