Character Profile

1.9K 83 8
                                    

ប្រវត្តិរូបសង្ខេប....

តួអង្គឯកប្រុស : Park Jimin ( ផាក ជីមីន ) ជាកម្លោះវ័យ 38 ឆ្នាំម្នាក់ដែលជាម្ចាស់បារបែបអ៊ឺរ៉ុបមួយធំគួរសមនៅកូរ៉េហើយគេក៏ត្រូវបានស្គាល់ថាមានទំនាក់ទំនងល្អបំផុតរាប់អានគ្នាជិតស្និទ្ធជាមួយ Min Yoongi ដូចបងប្អូនហើយក៏ជាម៉ូយប្រចាំដែលទទួលទិញតែស្រាក្រហមផ្តាច់មុខពីក្រុមហ៊ុន Yoongi នឹងឯង។

+នាយក៏ជាកម្លោះម្នាក់ដែលមានមុខមាត់ស្រទន់ ទម្រង់បែបសិុចសីុដែលទាក់ទាញស្រីៗឲ្យមកក្បែរគេបានយ៉ាងងាយក៏ស្របនឹងចរិតរបិុលរប៉ូចរបស់គេផងនោះក៏ធ្វើឲ្យគេកាន់សម្បូរស្នេហ៍ហូរហៀរហើយជឿជាក់លើមន្តស្នេហ៍គេជានិច្ចអ្វីដែលសំខាន់គឹគេតែងតែគិតថាស្រីណាបើគេចង់បាននោះកុំសង្ឃឹមថារត់គេចពីគេបានឲ្យសោះហើយពិសេសគឺគេត្រូវតែយកឈ្នះឲ្យបានមិនខ្វល់ថាស្រីនោះរឹងរូសពិនណាហើយសព្វថ្ងៃក៏កំពុងយកយកចិត្តថ្លើមនារីឆ្នាស់ជាសង្សារចាស់នោះវិញផងដែរ។

តួអង្គឯកស្រី : Min Yurin ( មីន យូរីន ) ជានារីវ័យ 38 ឆ្នាំដែលមានមុខរបររកសីុទទួលបន្ទុកផ្នែកខាងនាំចេញចូលទំនិញស្រាក្រហមលក់ដូរនៅទីក្រុងសេអ៊ូលនេះជំនួសបងប្រុស Min Yoongi នឹងឯងហើយក៏ត្រូវជាអ្នកនាំចូលទំនិញទៅលក់ឲ្យ Park Jimin ជានិច្ចនឹងឯងរួចពួកគេក៏ជាសង្សារចាស់នឹងគ្នាកាលពីជំនាន់រៀនសូត្រជាមួយគ្នាក៏ជាមិត្តរួមថ្នាក់ហើយមកទល់នឹងសព្វថ្ងៃនាងក៏នៅតែមិនទាន់យកស្នេហ៍ថ្មីក៏ព្រោះតែនាងទើបតែបែកពីមិត្តប្រុសម្នាក់ទៀតដែលក្បត់នាងធ្វើឲ្យនាងអស់ជំនឿលើស្នេហាមិនចង់រៀបការតែម្តង។

+នាងជានារីម្នាក់មានចរិតមឺុងម៉ាត់ ឆ្នាស់ឆ្នើម ហើយក៏ស្អប់ប្រុសដែើមានចរិតដូចជា Park Jimin បន្ទាប់ពីបែកបាក់គ្នាហើយចរិតក៏មិនដែលត្រូវធាតុជាមួយគេតាំងពីសម័យរៀនដល់ពេលនេះតែក៏នៅតែគេចគ្នាមិនផុតហើយបើទោះបីនាងមានវ័យជ្រេក្តីតែនាងមានសម្រស់មួយដែលមិនចេះចាស់ដូចជាបងប្រុសរបស់នាងចឹងឯងគឺស្អាតស្ថិតថ្ថេរ។

តួអង្គរងប្រុស: Ren Katsuki ( រ៉េន កាត់សូគី ) ជាកម្លោះជនជាតិជប៉ុនដែលមករកសីុជំនួញនៅកូរ៉េនេះហើយក៏ជួបស្នេហ៍ជាមួយនឹង Min Yurin ក៏សាងស្នេហាបាន 4 ឆ្នាំតែដោយសារតែចរិតព្រាននឹងចូលចិត្តតែកេងចំណេញធ្វើឲ្យនារីដូច Min Yurin ដែលមិនចូលរឿងអស់នេះក៏ត្រូវសុំបែកគេបន្ទាប់ពីស្គាល់ចិត្តគេច្បាស់តែគេមិនបោះបង់នាងចោលនៅតែតាមយកនាងព្រោះគេដឹងថាទោះបីនាងខឹងតែនាងមិនអាចឈប់ស្រលាញ់គេទេតែក៏នៅមានរឿងមួយចំនួនដែលបង្កប់ពីក្រោយខ្នងនាយផងដែរ។

តួអង្គរងស្រី : Won Layla ( វ័ន ឡៃឡា ) ជាស្រីដែលទាក់ទងត្រឹមជាការកម្សាន្តរបស់នាយសង្ហា Park Jimin តែនាងក៏មានចិត្តចង់តោងទាមនាយសង្ហាក្រោយពីបានដឹងពីឋានៈនឹងមុខរបររបស់ Jimin ទើបមិនថាល្បិចថោកទាបកម្រិតណាក៏នាងអាចធ្វើបានឲ្យតែបាននៅក្បែរនឹងយក Jimin មកក្នុងដៃឲ្យបាន។

Win on your naughty is going to upload tomorrow !! Stay tune guys !!!!

( ជម្នះស្នេហ៍លើនារីឆ្នាស់នឹងចាប់ផ្តើមនៅថ្ងៃស្អែកហើយ!!! កុំភ្លេចគាំទ្រផងណា៎ !! )

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now