Act 19 : Be mine ! 🔞

1.9K 50 9
                                    

បន្ទាប់ពីផ្តិតស្នាមថើបដ៏សែនមានន័យនោះនៅលើថ្ងាសនាងក្រមុំរួចហើយនាយកម្លោះក៏ដកបបូរមាត់ចេញហើយក៏បន្តមកថើបថ្ពាល់នាងក្រមុំទាំងសងទៀតហើយ Yurin ក៏ហាក់ដូចជាត្រូវមន្តសម្តំពេលដែលបានស្តាប់សម្តីនាយកម្លោះប្រាប់នាងពីអារម្មណ៍របស់គេធ្វើឲ្យចិត្តរបស់នាងក៏ទន់អាណិតគេជាខ្លាំងដែរ។

រីឯ Jimin ពេលបានឪកាសស្និទ្ធស្នាលនឹងនាងក៏រហ័សលូកដៃមកក្រសោបរាងកាយស្រឡូនរបស់ Yurin ហើយក៏បន្តថើបនាងក្រមុំដែលពេលនេះក៏សំដៅមករកបបូរមាត់តូចរបស់នាងក្រមុំម្តងមុននឹងផ្អឹបទៅលើមាត់នាងហើយក៏បិទភ្នែករៀងខ្លួនហើយ Yurin ក៏បោះដៃរបស់នាងមកឪបករបស់នាយហើយថើបតបនាយកម្លោះតិចៗដូចគ្នា។

បន្ទាប់មកពួកគេក៏ដកបបូរមាត់ចេញពីគ្នាបន្តិចមុននឹងនាងក្រហមមានអារម្មណ៍ថាអៀនហើយក្តៅមុខភាយៗទើបមិនហ៊ានសម្លឹងមើលនាយកម្លោះភ្លាមៗតែពេលដែលងើយមកមើលសម្លឹងគេនាងក៏ប្រែជាភ្ញាក់ផ្អើលព្រោះឃើញ Jimin បែរជាស្រក់ទឹកភ្នែកទៅវិញទើបនាងហេងហាងតែម្តង។

"ន-នេះកើតអីនឹងបានជាយំបែបនេះ Min ?"។ នាងក្រមុំពេលនេះក៏សម្លឹងគេដោយភ័យបន្តិចហើយលើកដៃមកត្រកងមុខគេតែ Jimin ក៏ញញឹមហើយយកដៃរបសខ្លួនមកស្ទាបដៃនាងដែលត្រកងមុខគេនោះពីលើមុននឹងនឹងក្រវីក្បាល។

"សប្បាយចិត្ត!!! រំភើបចិត្ត!!! បងនឹកអូនណាស់មានដឹងទេ Rin ? មុខមាត់មួយនេះដែលបងខានសម្លឹងយូរហើយ!!! បបូរមាត់នេះនឹងផ្ទៃមុខនេះធ្លាប់ជារបស់ដែលបងស្រលាញ់ជាទីបំផុតហើយក៏នៅតែស្រលាញ់ដដែលមិនផ្លាស់ប្តូរគ្រាន់តែបងមានអារម្មណ៍ថាបងស្តាយដែលបណ្តោយឲ្យប្រុសផ្សេងមានឪកាសមកប៉ះពាល់អូនបាន!!! បងស្តាយពេលដែលធ្វើឲ្យអូនរបូតទៅគេបែបនេះ!!! តែពេលនេះបងមិនឲ្យអូនចាកចេញពីបងទេណា៎ Rin !!! នេះឲ្យបងបានលុបស្នាមចាស់របស់គេម្នាក់ចរញឲ្យអស់ដោយរក្សាត្រាស្នេហ៍របស់បងវិញបានទេ Rin ?"។ Jimin ក៏សម្លឹងមើលនាងដោយទន់ភ្លន់ហើយសម្តីផ្អែមល្អែមខ្លាំងជាទីបំផុតធ្វើឲ្យ Yurin កាន់តែអៀនមុននឹងងាកមុខចេញហើយខ្ជឹបបបូរមាត់។

"ម-មិនដឹងទ-អ៊ុប!!"។ មិនទាន់បាននិយាយឲ្យអស់សេចក្តីផងបបូរមាត់នាងក៏ត្រូវបិទម្តងទៀតដោយនាយសង្ហាយើងតែម្តងទើបនាងក្រមុំក៏ទម្លាក់ត្របកភ្នែកបិទយឺតៗដូចគ្នា។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now