Act 6 : Could you come back ?

896 52 2
                                    

ពេលព្រឹកព្រលឹមដ៏ស្រស់ស្រាយបានបញ្ជេញពន្លឺរស្មីមកកាន់ផែនដីហើយពេលនេះក៏ឃើញកាយស្រឡូនរបស់នារីម្នាក់កំពុងបោះដំណើរចុះមកដោយការពត់ពែនខ្លួនប្រាណមើលទៅហាក់ហត់នឿយហើយក៏មានមេការប្រចាំវីឡានេះរត់តត្រុកសំដៅមករកនាងតែម្តង។

"អ្នកនាងចា៎ស!"។ មេការចំណាស់ជាងគេក្នុងផ្ទះនេះដែលថែទាំងនាងក្រមុំនឹងបងប្រុសនាងក្រោយពេលឪពុកម្តាយពួកគេមិននៅនោះគឺជាគាត់នេះហើយបាននឹងកំពុងតែមករកនាងក្រមុំដែលចងចិញ្ចើមសម្លឹងមើលគាត់។

"មានការអីមែនទេមេការ?"។ នាងក្រមុំក៏សួរហើយគាត់ក៏ហុចសោររថយន្តឲ្យនាង។

"នេះចា៎! សោរឡានអ្នកនាង! លោកប្រុស Jimin ថាត្រូវតែប្រគល់ជូនអ្នកនាងវិញ!"។ មេការក៏ហុចសោរឲ្យនាងតែនាងក៏ជ្រួញចិញ្ចើម។

"ក្រែងខ្ញុំប្រាប់ហើយតើថាខ្ញុំមិនជិះឡាននឹងទៀតទេ! ឲ្យគេយកទៅនោះចោលទៅ! ខ្ញុំមានឡានច្រើនណាស់!!! ជិះមិនអស់ផង!!! មេការក៏ដឹងត្រូវអត់?"។ នាងក្រមុំហាក់មិនពេញចិត្តហើយក៏នៅតែខឹងពេលឃើញសោរឡាននេះក៏នឹកដល់មុខគេតែម្តង។

"តែលោកប្រុស Park ថាទុកឲ្យអ្នកនាង! ដាច់ខាតតែម្តង!"។ មេការក៏សម្រេចចិត្តជួយដោះស្រាយរបស់ទ្រព្យជំនួសនាងក្រមុំដែរព្រោះគាត់ក៏មានអារម្មណ៍ថាស្តាយតែនាងក្រមុំក៏ងាកមកជ្រួញចិញ្ចើម។

"អ្នកណាជាម្ចាស់ទីនេះមេការ? មនុស្សគេយកមុខមាត់តែចឹង! មកឲ្យខ្ញុំ! ទុកឲ្យខ្ញុំយកគប់កណ្តាលមុខគេដល់ផ្ទះតែម្តង!"។ នាងក្រមុំក៏កញ្ឆក់សោរឡានពីមេការហើយតម្រង់ទៅរករថយន្តទំនើបនោះមុននឹងជិះចេញទៅកាន់វីឡារបស់ Jimin តែម្តង។

វីឡារបស់ Jimin ....

រថយន្តទំនើបក៏មកដល់ហើយអ្នកយាមទីនេះក៏ស្គាល់ច្បាស់ថានាងជាអ្នកណាក៏រហ័សបើកទ្វារឡានជូនព្រោះតែ Jimin ឃាម្ចាស់ពួកគេបានដាក់លក្ខណះពិសេសដល់បងប្អូនត្រកូល Min ថាដូចជាអ្នកផ្ទះអាចចេញចូលវីឡាគេតាមចិត្តដូចជាភូមិគ្រឹះរបស់ត្រកូល Min ដែលនាយសង្ហាអាចចេញចូលតាមចិត្តដូចគ្នាចឹងនោះដែរ។

"ឯណា Park Jimin?"។ មកដល់ភ្លាមនាងក្រក្រមុំក៏ស្រែកឡើងខ្ទរវីឡានាំឲ្យអ្នកបម្រើហើយនឹងមេការនៅទីនេះរត់មកយ៉ាងរញីរញ័រតែម្តងដោយសារតែនាងពេលនេះគឺមានទឹកមុខកាចបំផុត។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now