Act 49 : It's not unreasonable!

686 40 9
                                    

"គេគេងលក់ហើយ!!"។ បន្ទាប់ពីលួងលោមទារកតូចក្នុងដៃរួមហើយនាយកម្លោះក៏ហុចគេឲ្យទៅនារីបម្រើនោះវិញមុននឹងគេញញឹមហើយនារីបម្រើនោះក៏សម្លឹងមើលកម្លោះនោះមិនដាច់កន្ទុយភ្នែកសោះ។

"ជិតដល់ពេលហើយលោកប្រុស! យើងប្រញាប់ទៅ!!"។ អ្នកជំនិតដែលឈរក្បែរគេក៏អោនមកខ្សឹបដាក់នាយសង្ហាហើយគេក៏ងក់ក្បាលហើយដើរចេញទៅតែម្តង។

"អៅវ!!! នេះ Minyu គេងហើយរឺ?"។ បន្ទាប់ពីបុរសនោះទៅបាត់នាងក្រមុំក៏មកដល់់ហើយសម្លឹងឃើញកូនស្រីនាងគេងលក់យ៉ាងស្កប់ស្កល់តែម្តង។

"ចា៎!!! គឺតាមពិតមិញនេះពេលដែលអ្នកនាងទៅបន្ទប់នោះ!!! អ្នកនាងតូចគឺយំខ្លាំងណាស់!!! ខ្ញុំលួងយ៉ាងម៉េចក៏មិនបាត់ដែរ! តែក៏ស្រាប់តែមានបុរសម្នាក់មកសុំពរគាត់! គេអស្ចារ្យណាស់អ្នកនាង! ពរអ្នកនាងតូចតែតិចក៏បាត់យំតែម្តង!"។ អ្នកបម្រើក៏រៀបរាប់ហើយ Yurin ក៏ចងចិញ្ចើម។

"នៅសល់តែប្រមាណ 10 នាទីទៀតទេ! ជើងហោះហើរទៅកូរ៉េនឹងចាកចេញហើយ! សុំអ្នកដំណើរដែលត្រូវចាកចេញទៅកូរ៉េរៀបចំមក Check- in !!!"។ បន្ទាប់ពីលឺការប្រកាសពីបុគ្គលនៅអាកាសយានដ្ធានហើយនាងក្រមុំក៏មិនបង្អង់គិតយូរទៀតមុននឹងពរកូននាងទៅហើយអ្នកបម្រើក៏អូសវ៉ាលីតាមពីក្រោយ។

Incheon airport .....

ក្រោយពីចំនាយពេលយូរម៉ោងគួរសមនាងក្រមុំក៏មកដល់ទឹកដីកូរ៉េមុននឹងញញឹមពព្រាយហើយបីកូនស្រីនាងដោយទឹកមុខស្រស់ស្រាយ។

"យើងមកកូរ៉េហើយ!!! កូនសប្បាយចិត្តទេ Minyu ?"។ នាងក្រមុំក៏សួរទៅកាន់កូនស្រីនាងហើយក៏រងចាំអ្នកនៅភូមិគ្រឹះនាងមកទទួលនាងទៅវីឡាតាមការជូនដំណឹង។

"ឡានមកហើយអ្នកនាង! តោះយើងទៅ!"។ អ្នកបម្រើក៏ឃើញរថយន្តមកដល់ហើយក៏ហៅនាងក្រមុំដែលបីកូនរលាក់បំពេរនោះទើប Yurin ក៏តម្រង់ចូលរថយន្តនោះហើយចាកចេញទៅ។

"លោកប្រុសចង់ទៅតាមទេ?"។ នៅជ្រុងម្ខាងនៃអាកាសយានដ្ឋាននេះក៏មានកម្លោះសង្ហាពាក់វែនតាខ្មៅបែរជាឈរជ្រែងដៃក្នុងហោប៉ៅហើយតម្រង់ក្រសែភ្នែកទៅរកនាងក្រមុំមកជាយូរទៅហើយ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Nơi câu chuyện tồn tại. Hãy khám phá bây giờ