ផ្ដើមរឿង

1.1K 69 1
                                    

ព្រលានយន្ដហោះអុីនឆន

រាងតូចស្រលូនដើរចេញពីអាកាសយានដានសំដៅមករកឡានជិះ
" ទៅភូមិគ្រឹះត្រកូល ចន "
" បាទ " ពូតាសុីបើកឡានចេញពីព្រលានសំដៅទៅកន្លែងដែលរាងតូចចង់ទៅ

រាងតូចមានឈ្មោះថា ចន ជុងប៊ី កូនប្រុសច្បងរបស់ចន ជុងហ្គុក ម្ចាស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រនិចលក់ផ្ដាច់មុខក្នុងប្រទេសកូរ៉េខាត្បូង តែងាកមកមើលកូនប្រុសច្បងម្នាក់នេះវិញបែរជាចូលចិត្តផ្នែកពេទ្យទៅវិញ គេមានមុខមាត់ដូចជាម្ដាយរបស់គេជុង ហូស៊ុកបេះបិទ

ភូមិគ្រឹះត្រកូល ចន

" អរគុណ! លោកពូមិនបាច់អាប់ទេ "
" អរគុណក្មួយ " រាងតូចឲ្យលុយពូតាក់សុីរួចក៏អូសវ៉ាលីដើរចូលទៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ តែថានៅមុខផ្ទះមានចងក្រណាត់ខ្មៅតាមផ្លូវដើរ មុខផ្ទះក៏មានឡានមកចតនៅពីមុខយ៉ាងច្រើន នេះជាមូលហេតុដែលរាងតូចអាចដើរចូលមកខាងក្នុងបាន
" អ្នកប្រុសតូច! " ជេយ៍ជាជំនិតរបស់ជុងហ្គុកក្រឡេកឃើញរាងតូចភ្លាមក៏បើកភ្នែកធំៗសម្លឹងដោយភ្ញាក់ផ្អើល
" ពូជេយ៍! មានរឿងអីនឹងមិចក៏នៅមុខផ្ទះឡានច្រើនម្ល៉េះនៅមានក្រណាត់ខ្មៅទៀត ហើយមិចពូជេយ៍តែងខ្លួនដូចកំពុងតែកាន់ទុកមានអ្នកណាស្លាប់ចឹង? " រាងតូចសម្លឹងមើលជំនិតរបស់លោកប៉ាបន្ដិចដោយងើយឆ្ងល់
" ក្រែងអ្នកប្រុសតូចត្រូវត្រលប់មកវិញអាទិត្យក្រោយអីនេះ... "
" ខ្ញុំសួរពូមិចក៏ពូធ្វើខ្លួនភ័យៗដូចជាព្យាយាមលាក់បាំងរឿងអ្វីមួយចឹងឯណាលោកប៉ា អ្នកម៉ាក់និងអូននូ " មាត់និយាយភ្នែករេងាកមើលជុំវិញផ្ទះ
" លោកម្ចាស់និងអ្នកប្រុសពៅនៅខាងក្រោយផ្ទះ ចំណែកម្ចាស់ប្រុសតូចគឺ.... " ជេយ៍ឱនមុខចុះហាក់មិនដឹងនិយាយប្រាប់ជុងប៊ីបែបណាឲ្យល្អ ដោយមើលឃើញថាសាំញាំពេកជុងប៊ីក៏ដើរទៅក្រោយផ្ទះរកតែជេយ៍ឃាត់មិនទាន់
" អ្នកប្រុសតូចកុំទៅអី "

ជុងប៊ីដើរមកដល់ក្រោយផ្ទះក៏ឃើញមានមនុស្សជាច្រើនស្លៀកពាក់ឈុតខ្មៅដូចជាចូលរួមពិធីបុណ្យសព រាងតូចដើរចូលទាំងក្នុងចិត្តបន់ស្រន់កុំឲ្យអ្វីដែលគេគិតសង្ស័យនោះក្លាយជាការពិត
" ជុងប៊ី! " ថេយ៉ុងក្រឡេកមួយភ្លេតក៏ដឹងថាជាកូនធម៌របស់ខ្លួនគេធំច្រើនណាស់មុខមាត់ដូចជាហូស៊ុកបេះបិទ
" ពូថេយ៍! តើមានរឿងអី? មិចក៏... មានមនុស្សច្រើនម្ល៉េះ "
" កូនប៊ី "
" បងប្រុស! " ជុងហ្គុកនិងកូនប្រុសទីពីរក្រលឡែកឃើញជុងប៊ីភ្លាមគ្រប់គ្នាភ្ញាក់ផ្អើលណាស់
" លោកប៉ា! អូននូ... នេះមានរឿងអីអ្នកណាក៏បានជួយប្រាប់ខ្ញុំផង ម៉ាក់... ម៉ាក់នៅឯណា? "
" ប៊ី! ស្ងប់អារម្មណ៍សិនទៅកូន... " ជុងហ្គុកចាប់ឱបកូនប្រុសច្បងណែន
" បងប៊ី! ម៉ាក់ស្លាប់ហើយ ហុឹក... ហុឹក! " អ្នកជាប្អូនដោយទ្រាំឃើញបងប្រុសក្នុងសភាពបែបនឹងមិនបានក៏មានតែប្រាប់តាមត្រង់ ជុងប៊ីលឺហើយតក់ស្លុតខ្លាំងកាយតូចដើរទៅរកកន្លែងតម្កល់សព
" ម៉ាក់! ហេតុអីម៉ាក់មិនចាំកូនត្រលប់មកវិញ " ជុងប៊ីសស្រែកយំមុខរូបថតម្ដាយ ថេយ៉ុងឃើញចឹងក៏ចូលមកចាប់កាយតូចឱបលួងលោម
" ចេញទៅ " ជុងប៊ីរុញថេយ៉ុងចេញ
" ជុងប៊ី! "

ផ្លាច់!

មួយកំផ្លៀងពីដៃតូចស្រឡូនរបស់ជុងប៊ីធ្វើឲ្យផ្ទៃមុខសង្ហាររបស់ថេយ៉ុងត្រូវងាកទៅម្ខាង
" ហេតុអីលោកពូរធ្វើចឹង លោកពូក៏ដឹងថាខ្ញុំរៀនពេទ្យដើម្បីអី តែនេះលោកពូ លោកពូបែរជាក្បត់សន្យា ខ្ញុំស្អប់លោកពូ "
" ប៊ី! "
" កុំហៅឈ្មោះខ្ញុំចាប់ពីពេលនេះទៅពួកយើងលេងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតហើយ " និយាយចប់ជុងប៊ីក៏រត់ចេញទៅបាត់
" បងប៊ី ចាំអូនផង " ស៊ុននូរត់តាមបងប្រុសទៅក្នុងបន្ទប់ ថេយ៉ុងតាមសម្លឹងរហូតរាងតូចបាត់ស្រមោល
" ទុកពេលឲ្យគេខ្លះក៏ល្អដែរ " ជុងហ្គុកដើរមកចាប់ស្មាររបស់ថេយ៉ុងប្រាប់ឲ្យនាយយល់ពីកូនរបស់ខ្លួន
" ខ្ញុំយល់... " ថេយ៉ុងតបដោយស្នាមញញឹម

ពិធីបុណ្យសពបានប្រារព្ធទៅដោយភាពក្រៀមក្រំ ជាពិសេសជុងប៊ីគេសោកស្ដាយដែលមិនបានឃើញមុខរបស់ម្ដាយជាលើកចុងក្រោយ ជុងហ្គុក

....
" ខ្ញុំក៏ចង់មានជីវិតឯករាជ្យដូចជាបងប៊ីដែរ! លោកប៉ាឲ្យកូនទៅរៀនបន្ដនៅប៉ារីសទៅណា? "
" មិនបានដាច់ខាត កូនអាចទៅរៀនទីណាក៏បានតែហាមកន្លែងមួយនេះប៉ាមិនឲ្យកូនទៅរៀននៅប៉ារីសឡើយ " ជុងហ្គុកប្រកែកគ្នាជាមួយកូនប្រុសពៅកំពូលក្បាលរឹកនិងជជេស
" បងប៊ី! ជួយប្រាប់លោកប៉ាផងទៅ នូ! ពិតជាចង់ទៅរៀននៅទីនោះណាស់ "

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Où les histoires vivent. Découvrez maintenant