ភាគទី ៤០

216 40 1
                                    

   ប្រាវ!
   ទឹកមួយធុងបានជះទៅលើរាងកាយរបស់ជុងប៊ីធ្វើឲ្យគេភ្ញាក់ដឹងខ្លួនពីសន្លាប់មកវិញ កែវភ្នែកស្អាតបើកឡើងយឺតៗ សម្លឹងមើលជុំវិញឃើញថាជាអាគារបាក់បែកមួយ
   «ពួកឯងជាអ្នកណា?»
   «ជាអ្នកដែលមកសម្លាប់ឯង» និយាយរួចពួកនោះក៏លើកកាំភ្លើងបម្រុងនឹងបាញ់រាងតូច តែគិតហេថាជុងប៊ីងាយចាត់ការនោះ គេជាទាយាទរបស់សម្ព័ន្ធ ចន មានរឿងអីឲ្យអាពួកកាកមនុស្សនេះមកសម្លាប់ងាយៗនោះ ជុងប៊ីស្រាយខ្សែររួចក៏យកវាមកវាយដៃរបស់បុរសដែលតម្រង់កាំភ្លើងនោះហើយចាប់ចងពួកនោះជាប់គ្នា

    ផាំង! ៗៗ
    គ្រាប់កាំភ្លើងបាញ់ចំកណ្ដាលក្បាលរបស់មនុស្សបីនាក់នោះឲ្យស្លាប់មួយរំពេច
   «ពួកឯងលែងខុសមនុស្សហើយ» ជុងប៊ីញញឹមចុងមាត់រួចក៏រត់ចេះទៅ នៅខាងក្រៅមានមនុស្សមួយក្រុមទៀតគេសម្លាប់ពួកនោះមិនអស់ទេ ស្រាប់តែភ្លាមនោះដែរពោះរបស់ជុងប៊ីស្រាប់តែឈឺដូចជាជិតសម្រាលចឹង
    «កូនម្ដាយហេតុអីកូនមកឈឺពេលនេះចឹង» រាងតូចប្រឹងរត់ទាំងក្ដោបពោះទឹកភ្លោះចាប់ផ្ដើមហូរតាមប្រលោះជើង រាងតូចប្រឹងរត់រហូតទីដល់ផ្លូវធំ សំណាងល្អណាស់ដែលថេយ៉ុងមកដល់ទាន់ពេល
    «ជុងប៊ី!»
    «ថេយ៍! អូន... អូនឈឺពោះណាស់!» រាងក្រាស់ចាប់បីរាងតូចដាក់លើឡាននាយក្រលែកឃើញជុងប៊ីបែកទឹកភ្លោះហើយ
    «ឆាប់ទៅមន្ទីពេទ្យដែលនៅជិតនេះបំផុត»
    «បាទចៅហ្វាយ» ឡានក៏បានបើកបោះពួយទៅមុខយ៉ាងលឿន ថេយ៉ុងក្រសោបឱបកាយតូចយ៉ាងណែន
    «ឈឺណាស់ថេយ៍! ហុឹក... ហុឹក! តើអូននឹងស្លាប់ទេ»
    «អត់ទេអូនអត់ស្លាប់ទេគ្រប់យ៉ាងនឹងមិនអីឡើយបងមិនឲ្យអូននិងកូនមានរឿងអីទេ»
    «ថេយ៍! សន្យាមកមិនថាមានរឿងអីបងកុំបន្ទោសខ្លួនឯងទេ ត្រូវមើលថែរខ្លួនឯងហើយកាត់ចិត្ដពីអូនទៅរកមនុស្សស្រីល្អម្នាក់រៀបការរស់នៅឲ្យមានសេចក្ដីសុខទៅណា»
   «ទេបងមិនសន្យា! អូនមិនកើតអីទេ បើអូនមានរឿងអីបងក៏មិនរស់ដែល ស៊ូឡើងគ្រប់យ៉ាងនឹងមិនអីទេណា បងនឹងជួយអូននិងកូន ក្រែងនិយាយគ្នាហើយថាពួកយើងនឹងនៅជាមួយគ្នាអស់មួយជីវិត» ថេយ៉ុងនិយាយឡើងទាំងទឹកភ្នែករលីងេលោង

    មិនយូរប៉ុន្មានពួកគេក៏ទៅដល់មន្ទីពេទ្យ ជុងប៊ីត្រូវបានបញ្ជូលចូលបន្ទប់សង្រ្គោះ ដើម្បីសម្រាលកូនចំណែកថេយ៉ុងក៏ព្យាយាមតេទៅជុងហ្គុកដើម្បីឲ្យគេមកជួបកូន

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now