ភាគទី ៤១

231 42 2
                                    

ជុងហ្គុក ថេយ៉ុងនិងស៊ុននូព្យាយាមតាមរករាងតូចជុងប៊ី ដោយម្នាក់ៗមានការព្រួយបារម្ភជាខ្លាំង
«ម៉ាក់! ជួយថែររក្សាបងប្រុសផង» ស៊ុននូបន់ស្រន់ក្នុងចិត្ដនឹកដល់ហូស៊ុកដែលបានស្លាប់ទៅ
«វាគួរតែនៅទីនេះ!» ថេយ៉ុងតាមដានតាមសញ្ញា GPS ដែលខ្លួនបង្កប់ក្នុងនាឡិការបស់ជុងប៊ី
«ទីនោះមានអាគារបាក់បែកមួយ» ជុងហ្គុកក្រលែកឃើញអាគារខ្ពស់មួយដែលនៅកណ្ដាលព្រៃ
«នៅខាងក្នុងត្រូវហើយគឺទីនេះ» មិនចាំយូរថេយ៉ុងនិងជុងហ្គុករួមទាំងស៊ុននូក៏កាន់កាំភ្លើងម្នាក់មួយចូលទៅក្នុង

ថេយ៉ុងសម្លឹករកមើលផ្លូវចូល ក៏ប្រទះនឹងសេហ៊ុនដែលនៅជាន់ខាងលើកំពុងតែវាយធ្វើបាបជុងប៊ី ដោយសារតែគេចង់រត់គេច
«ពូកែរណាស់ហេ! បានតើចាំមើលឯងរស់បានដល់ពេលអាចង្រៃយ៍ថេយ៉ុងនោះមកដល់ទេ» និយាយរួចសេហ៊ុនក៏យកគ្រាប់បែកកំណត់ពេលមកដាក់លើខ្លួនរបស់ជុងប៊ីហើយវាក៏ចាប់ផ្ដើមរាប់ថយក្រោយរយៈពេល 30 នាទី

ផាំង...ៗៗៗ
ស្នូលកាំភ្លើងបំលឺឡើងដែលជាស្នាដៃរបស់ថេយ៉ុង ជុងហ្គុកនិងស៊ុននូ ប្រយុទ្ធជាមួយមនុស្សមួយក្រុមធំរបស់សេហ៊ុនខណៈនោះមនុស្សរបស់ប៉ាថេយ៉ុងក៏មកដល់ដែរដែលធ្វើឲ្យថេយ៉ុងចំណាយពេលជាច្រើនកំចាត់ពួកគេ ស្របពេលនោះសេហ៊ុនក៏ចេញមកដោយនាំយកកាយរបស់ជុងប៊ីចេញមកដែល
«ជុងប៊ី»
«កុំចូលមក មិនចឹងយើងនឹងចុតបំផ្ទុះគ្រាប់បែកលើខ្លួនគេ» សេហ៊ុនចេញមកគំរាមខណៈដែលចាប់អូសជុងប៊ីមកជាមួយ ព្រោះឃើញថាថេយ៉ុង ជុងហ្គុកនិងស៊ុននូមានប្រៀបជាង
«អាចង្រៃឯងធ្វើអីចំពោះគេ» ថេយ៉ុងស្រែកសួរទៅកាន់សេហ៊ុន
«ឯងមានពេលប្រាំនាទីទៀតត្រៀមស្លាប់ជាមួយគ្នាទៅ» ជុងហ្គុកក្រលែកឃើញគ្រាប់បែកលើខ្លួនរបស់ជុងប៊ី
«កុំខ្វល់ពីខ្ញុំអីទាំងអស់គ្នាចេញពីទីនេះទៅ ថេយ៉ុងមើលថែរកូនរបស់យើងផង ប៉ាសុំទោសដែលកូនមិនអាចនៅបម្រើមើលថែរលោកប៉ាទៀត ស៊ុននូបងសុំទោសចំពោះរឿងកន្លងមក អភ័យទោសឲ្យបងផង»
«អត់ទេនូមិនដែលបន្ទោសបងទេ បងប៊ីកុំគិតចឹងអីណា»
«ទាំងអស់គ្នាចេញទៅ ខ្ញុំសុំអង្វរ» ជុងប៊ីអង្វរឲ្យគ្រប់គ្នាចាកចេញ ស្របពេលនោះអាគារស្រាប់តែចាប់ផ្ដើមចង់រលំ សេហ៊ុនក៏ប្រញាប់រត់ចេញហើយ ក៏ផ្ដល់ឱកាសឲ្យថេយ៉ុងបានទៅជួយជុងប៊ី
«ជុងហ៊ុកនាំស៊ុននូចេញទៅ ខ្ញុំនឹងជួយជុងប៊ី ឲ្យលឿនឡើង» ថេយ៉ុងស្រែកប្រាប់ទៅកាន់ជុងហ្គុក ដោយមិនចង់បាត់បង់កូនទាំងពីរគេក៏នាំស៊ុននូចេញទៅក្រៅ
«ប៊ី! បងនឹងជួយអូន»
«កុំអីហួសពេលហើយបងរត់ចេញទៅ នៅសល់ពេលមិនច្រើនទេ ខ្សែរមួយណាក៏ស្លាប់ដែរអូនមាមរឿងចង់ប្រាប់បង» ជុងប៊ីនិយាយទាំងទឹកភ្នែក
«រឿងអីទៅ?»
«បើសិនជាអូនជួបបងមុនពេលបងបាត់ការចងចាំប្រហែលជារវាងពួកយើងមិនអាចឈានដល់ថ្ងៃនេះទេ ព្រោះអ្នកដែលអូនស្រលាញ់គឺជាបង ជាបងនៅពេលបច្ចុប្បន្ន អូនស្រលាញ់បងថេយ៉ុង»
«បងដឹង! បងក៏ស្រលាញ់អូនដូចគ្នា បងមិនទុកអូនចោលទេ បងធ្លាប់បោះបង់អូន បងមិនធ្វើវាជាលើកទីពីរឡើយ»
«ថេយ៍!» ដៃតូចស្រឡូនលើកក្រលោបចាប់មុខរបស់ថេយ៉ុង
«បើពិភពលោកមួយនេះស្អប់ពួកយើងដល់ម្លឹងចឹងពួកយើងទៅពិភពលោកមួយទៀតជាមួយគ្នាទៅ នៅទីនោះគ្មានអ្នកណាមករារាំង ឬតាមបំបែកបំបាក់ស្នេហារបស់យើងឡើយ»
«ល្អអូនព្រម... អូនព្រមតាមបងគ្រប់យ៉ាង!»

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now