ភាគទី ២៩

203 36 6
                                    

   រាងក្រាស់អានឯកសារដែលកូនចៅប្រមូលបានពីការស៊ើបរបស់ជុងប៊ី នាយមើលហើយភ្ញាក់ផ្អើលបើកភ្នែកនឹកស្មានមិនដល់ ជាពិសេសរូបថតគូរស្នេហ៍របស់ជុងប៊ី
  «វាកើតឡើងដោយរបៀបណានេះយើង? ជាយើងមែនទេ?» ថេយ៉ុងគាំងនិយាយលេងចេញការចងចាំក៏ផុសឡើងក្នុងខួរក្បាលរបស់គេ
   «ចៅហ្វាយ! ៗ» សុខៗរាងក្រាស់ក៏សន្លប់បាត់ទៅ នីគគ្រារាងក្រាស់មកសម្រាកហើយតេហៅពេទ្យមកមើល

   «កូនខ្ញុំយ៉ាងមិចហើយ?» អ្នកជាឳពុកសួរនាំទៅពេទ្យ
   «មើលទៅការចងចាំរបស់អ្នកប្រុសត្រលប់មកវិញបន្ដើរៗហើយ»
   «បានន័យថាមិចថ្នាំអស់ប្រសិទ្ធភាពឬ? ចាក់បន្ថែមល្អទេ»
   «កុំអីបែបនេះប៉ះពាល់ខ្លាំងណាស់ ខ្ញុំថាលោកម្ចាស់បណ្ដោយតាមដណ្ដើរទៅ» លោកហ្វែលឡេនយល់ស្របតាមដុកទ័រ គ្រីសមិនឲ្យចាក់ថ្នាំបន្ដ

   ====
   រាងតូចអង្គុយមើលទូរទស្សន៍សុខៗក៏បើកចំប៉ុស្ដ៍ដែលគេនិយាយពីការរៀបចំពិធីមង្គលការ ស៊ុននូមើលឡើងភ្លឹក
   «នូ! អូនមើលអីផ្ចង់អារម្មណ៍ម្ល៉េះ!» ស៊ុងហ៊ូនដើរចេញពីបន្ទប់ទឹកដៃមាណកាន់កន្សែងញីសក់ដែលសើម
  «ហ៊ូននី! បងមើលនៀក៎... បើពួកយើងរៀបការនៅកោះម៉ាដៀវ (Maldives) វានឹងក្លាយជាការចងចាំដ៏ល្អត្រូវទេ» ស៊ុននូនិយាយជាមួយទឹកមុខរំភើប ខុសពីរាងក្រាស់ធ្វើមុខធម្មតាហាក់គ្មានក្ដីរំភើបនិងអារម្មណ៍អីបន្ដិចឡើយ
  «វាស្អាតតែបងមិនចូលចិត្តពិធីរៀបការនៅលើកោះនោះទេ» រាងតូចលឺចឹងក៏ទំលាក់ទឹកមុខស្រពោនអន់ចិត្តហើយត្រលប់មកអង្គុយលើសាឡុងចុងគ្រែវិញចុតទូរទស្សន៍ប្ដូរប៉ុស្ដ៍ ស៊ុងហ៊ូនឃើញរាងតូចហាក់ពិបាកចិត្តក៏ចូលមកអង្គុយក្បែរហើយទាញកាយតូចមកឱបលួងលោម
   «បងធ្លាប់ដែលគិតថាចង់រៀបការជាមួយអូនទេ?» ស៊ុននូសួរបន្ដ ខណៈដែលស្ថិតក្នុងរង្វង់នៃការឱបរបស់ស៊ុងហ៊ូន
   «បងមិនទាន់ចង់គិតរឿងនេះទេ រៀបការក៏ត្រូវសុំការអនុញ្ញាតពីលោកតាដែរ» ដៃមាំទាំអង្អែលសក់រាងតូចថ្នមៗ
   «ត្រូវអូនខានជួបលោកប៉ា និងបងប្រុសយូរហើយពិតជានឹកពួកគាត់ណាស់» ស៊ុននូទឹកភ្នែករលីងរលោងពេលនឹកដល់អ្នកមានគុណនិងបងប្រុសសំណព្វចិត្ត
   «មួយរយៈទៀតបងនាំអូនទៅកូរ៉េល្អទេ» លឺចឹងរាងតូចក៏ងើបមុខមកសម្លឹងមើលមុខរាងក្រាស់
    «ពិតមែនឬ?»
    «ជាការពិត....»
    «ប្រសើរណាស់អរគុណបង ជុប!» ស៊ុននូងើបថើបថ្ពាល់រាងក្រាស់ ហើយបន្ដឱបគ្នាមើលទូរស្សន៍យ៉ាងកក់ក្ដៅ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now