ភាគទី ០២

334 48 1
                                    

ស៊ុងហ៊ូនត្រលប់មកផ្ទះវិញដោយទឹកមុខម៉ួរម៉ៅក្ដៅក្រហាយ ជេរគេមិនអីទេនៅមកនិយាយថាគេគ្មានម៉ែឳប្រដៅទៀត
" វាថីឯងអាហ៊ូន ធ្វើមុខមើលតែគេគេចងបាញ់ " កំលោះសង្ហាររាងខ្ពស់ស្រឡះដើរមកសួរមិត្តដែលកំពួកធ្វើមុខជូរ
" ទៅសួរប្អូនចុងដ៏សែនល្អរបស់ឯងទៅ ថ្ងៃនេះគេក្លាហានណាស់ហ៊ានមកប្រឆាំងជាមួយយើងដោយសារតែប្រុសម្នាក់បែបស្រលាញ់គ្នាខ្លាំងហើយមើលទៅ " ស៊ុងហ៊ូននិយាយបញ្ឆេះភ្លើងបេះដូងរបស់មិត្តរហូតដល់នាយចេញទៅដោយមិនចាំស្វែងយល់ហេតុផលរឿងហេតុពិតប្រាកដយ៉ាងមិច ស៊ុងហ៊ូនឃើញចឹងក៏ដើរទៅតាមដោយស្នាមញញឹមចុងមាត់

ទឺត!

ទូរស័ព្ទតាគីស្រាប់តែរោទ៍ឡើង ដៃតូចស្រឡូនលូកទាញទូរស័ព្ទមកមើល ទឹកមុខប្រែជាស្មើរពពេញដោយភាពភ័យខ្លាច
" មានរឿងអីមែនទេ តា! " ស៊ុននូឃើញទឹកមុខរបស់មិត្តមិនសូវល្អក៏សួរនាំ
" គ្មានអីទេ ឯងទៅថ្នាក់មុនចុះខ្ញុំមានការបន្ដិច " មិនចាំឲ្យស៊ុននូតបទាន់តាគីក៏រត់ទៅបាត់
" នេះមានរឿងអីចេះ អត់ទេខ្ញុំគួរតែទៅមើល " ស៊ុននូមិនគិតច្រើនក៏រត់ទៅតាមមិត្តពីក្រោយស្ងាត់ៗ

តាគីដើរមកអាគាររៀនបាក់បែកនៅក្រោយសាលា រាងតូចដកដង្ហើមបន្ធូរអារម្មណ៍បន្ដិចមុននឹងបោះជំហានចូលទៅ
" បងខេយ៍! "

ផ្លាច់!

មួយកំផ្លៀងយ៉ាងធ្ងន់ពីដៃរបស់នាយកំលោះរូបសង្ហារធ្វើឲ្យតាគីបែកឈាមតាមគេមមាត់ គេមានឈ្មោះថា ខេយ៍ ទ្រីនណាសៀរ៍ ជាទាយាទម៉ាហ្វៀនៃត្រកូល ទ្រីនណាសៀរ៍ អ្នកណាក៏ដោយឲ្យតែលឺត្រកូលមួយនេះម្នាក់ៗមានការខ្លោបខ្លាចយ៉ាងខ្លាំង
" ឯងធ្វើស្អីខ្លះ? ឥឡូវហ៊ានណាស់ន៎! ចេះចេញមុខការពារប្រុសទៀត "
" ការពារប្រុសស្អីបងចង់និយាយពីរអី " តាគីហាក់មិនយល់ពីសំដីបងប្រុសដែលជាកូនដើម

ពួកគេម្នាក់ជាកូនប្រពន្ធដើមនឹងម្នាក់ទៀតជាកូនចុង រវាងពួកគេទាំងពីរគ្មានទំនាក់ទំនងសាច់ឈាមឡើយ ខេយ៍ជាកូនប្រុសច្បងក៏ជាទាយាទស្នងដំណែង គេមិនចូលចិត្តតាគីឡើយ រឹកតឬស្អប់ពេលនឹកឃើញដល់ពេលដែលម្ដាយតាគីចូលមកនៅក្នុងផ្ទះធ្វើឲ្យប៉ារបស់គេទុកម៉ាក់គេចោលឲ្យឈឺចិត្តរហូតដល់ស្លាប់
" អូយ! ឈឺបងខេយ៍! " ខេយ៍ចាប់ច្របាច់មាត់របស់តាគីសង្កត់យ៉ាងធ្ងន់
" អាចង្រៃនោះជាអ្នកណា? ឆ្លើយភ្លាម! " រាងក្រាស់ក្រឺតជើងធ្មេញសួរនាំតាគីដោយក្រសែរភ្នែកកំណាច
" ខ្ញុំ... ខ្ញុំមិនដឹងទេ "
" មិនដឹងហេ! " ខេយ៍ប្ដូរពីច្របាច់មាត់មកច្របាច់ករបស់តាគីវិញប្រុងនឹងទះមុខតូចៗរបស់តាគី ស៊ុននូដែលពួនឈរមើលនៅខាងក្រៅឃើញហើយទ្រាំមិនបានក៏ស្ទុះរត់ចូលទៅឃាត់
" ឈប់ភ្លាម! " ស៊ុននូស្រែកឃាត់ធ្វើឲ្យខេយ៍ងាកក្រសែរភ្នែកទៅមើល ភ្នែកដ៏កាចសាហាវក៏ប្រែជាស្រទន់ព្រោះតែមុខគួរឲ្យស្រលាញ់របស់ស៊ុននូ
" នូ! ឯងមកទីនេះធ្វើអី? " តាគីស្រែកសួរមិត្តដែលមិនដឹងតាមគេមកតាំងពីពេលណា
" លែងគេ! " ស៊ុននូចូលមករុញច្រានខេយ៍ចេញហើយសម្លក់មុខនាយ
" ឯងជាអ្នកណា? " ខេយ៍សម្រួលអារម្មណ៍និងប្រែទឹកមុខស្មើរវិញ
" ជាមិត្តរបស់តាគី កុំចង់មករករឿងតាគីមិនចឹងខ្ញុំមិនលើកលែងឲ្យលោកទេ តោះតា! " ស៊ុននូនិយាយគំរាមខេយ៍រួចអូសដៃរបស់តាគីចេញទៅបាត់ខេយ៍តាមមើលដំណើររបស់ស៊ុននូដោយក្រសែរភ្នែកព្រាន

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now