ភាគទី ១១

288 41 0
                                    

នៅផ្ទះត្រកូល «គីម» ពេលនេះកំពុងតែរៀបចំពិធីបុណ្យសពឲ្យថេយ៉ុងគ្រប់គ្នាមានការសោកស្ដាយជាខ្លាំងចំពោះអវត្តមានរបស់សមាជិកគ្រួសារដ៏សំខាន់

ឡានស៊េរីទំនើបពណ៌ខ្មៅបានបើកមកឈប់នៅបរិវេនក្នុងផ្ទះត្រកូលគីម រាងកាយតូចស្រឡូនក្នុងឈុតខ្មៅបោះជំហានចូលទៅក្នុងកន្លែងធ្វើពិធីបុណ្យសព

វត្តមានរបស់នាយបានធ្វើឲ្យអ្នកមីងដាមីដែលជាមីងរបស់ថេយ៉ុងមានចិត្តក្រោកខឹងច្រលោតជាខ្លាំងមិនចាំយូរគាត់ក៏ងើបទៅឈរនៅចំពោះមុខរបស់ជុងប៊ីជាមួយក្រសែរភ្នែកស្អប់ខ្ពើម

" ឯងមកធ្វើអី! ទីនេះមិនស្វាគនម៍មនុស្សចង្រៃដូចជាឯងទេ ទាំងម៉ែទាំងកូនមុខមាត់ដូចគ្នាហើយចង្រៃដូចគ្នាទៀត ដោយសារតែឯងគឺឯង... ឯងធ្វើឲ្យក្មួយយើងស្លាប់បើមិនមែនឯងថេយ៉ុងមិនបាច់ទៅធ្វើពេទ្យស្មាគ្រ័ចិត្តនៅអ៊ុយក្រែនឡើយ! ចេញទៅអាក្មេងនាំសយ... "
" អ្នកមីងបានហើយ... ប៊ីគេមិនដឹងអីទេ " យ៉ូនហ្គីរត់មកចាប់អ្នកជាមីងកុំឲ្យវាយដំជុងប៊ី
" លែងមីងយ៉ូនហ្គី ទុកឲ្យសម្លាប់អាឃាតកឈាមត្រជាក់នេះសងសឹកឲ្យថេយ៍... អាពូជចង្រៃ! "
" បានហើយដាមី! " លោកស្រីគីមដែលជាម៉ាក់បង្កើតថេយ៍និងយ៉ូនក្នុងឈុយកាន់ទុកដើរមកស្រែកឃាត់ប្អូនស្រីឲ្យបញ្ឃប់សកម្មភាពនាំជាហេតុបង្ករភាពរញ៉េរញ៉ៃក្នុងពិធី
" បងប៊ី! " ក្មេងស្រីតូចស្រស់ស្អាតចេញមកតាមភាពរញ៉េរញ៉ៃក៏ប្រទះឃើញមនុស្សប្រុសដែលនាងខំរង់ចាំអស់រយៈពេញជាច្រើនឆ្នាំ
" ជីនហុី! នាំបងជុងប៊ីចេញទៅ " ជីនស្រែកប្រាប់កូនស្រីឲ្យនាងជុងប៊ីចាកចេញមុននឹងមានរឿងអាក្រក់ជាងនេះ
" ចា...ចាស៎! តោះបងប៊ី! " នាងតូចចូលមកចាប់ដៃរបស់ជុងប៊ីហើយអូសចេញទៅជុងប៊ីមិនបានប្រកែកក៏ចេញទៅជាមួយនាងតូចបាត់...

" បងប៊ីកុំខឹងនឹងលោកយាយធំនិងលោកយាយតូចអី ពូតូចស្លាប់គ្រប់គ្នាពិបាកចិត្តណាស់ "
" ខុសមកពីបងមែនទេជីនហុី! "
" អត់ទេបងប៊ីអត់ខុសទេ អ្នកដែលខុសគឺជាពួកដែលចាំតែបន្ទោសគេតែមើលមិនឃើញអំពើអាក្រក់ខ្លួនឯង " នាងតូចព្យាយាមនិយាយលួងលោមជុងប៊ីកុំឲ្យពិបាកចិត្ត
" មែនហើយអូនមកពីញ៉ូយ៉កវិញពីកាល! " ជុងប៊ីរំងាប់អារម្មណ៍ឈប់ខូចចិត្តហើយងាកមកសួរនាំស្រីតូចវិញ
" ទុកតែមកទេ... "
" នាងល្អិតឯងនេះកាន់តែធំកាន់តែស្អាតមិនធាត់ដូចនៅតូចទេ "
" បងប៊ីបង្អាប់ខ្ញុំទៀតហើយ " ជីនហុីធ្វើជាអន់ចិត្ត
" បងនិយាយលេងទេទោះជីនហុីធាត់ឬស្គមក្នុងចិត្តបងជីនហុីជាក្មេងស្រីស្រស់ស្អាតនិងគួរឲ្យស្រលាញ់បំផុតនៅលើលោក "
" សំដីផ្អែមបែបនេះមិនដឹងបោកចិត្តកូនក្រមុំគេអស់ប៉ុន្មានអ្នកហើយទេ "
" បងបរិសុទ្ធណានាងល្អិត! " ជុងប៊ីនវាយក្បាលនាងតូចតិចៗជីនហុីអៀនឡើងនិយាយលេងចេញទៅហើយ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now