ភាគទី ៤៥

235 32 5
                                    

   ព្រឹកថ្ងៃថ្មីបានមកដល់ពន្លឺព្រះអាទិត្យជះពន្លឺមកលើភពផែនដីជាមួយអាកាសធាតុក្ដៅល្មម ជេស៊ុងភ្លាក់ឡើងមុនគេនាយដើរចូលមកក្នុងផ្ទះដើម្បីមុជទឹកប្ដូរសំលៀកបំពាក់តែក៏ជួបជាមួយជុងវ៉ុនដែលងើបធ្វើអាហារពេលព្រឹក
   «មានអីឲ្យបងជួយទេ?» ជេស៊ុងសួរនាំគួរសមក្រែងលរមានអ្វីដែលគេអាចធ្វើបាន
    «ជួយទៅមុជទឹកហើយចេញមកវិញយកអាហារដែលនៅលើតុនោះទៅញាំទៅ ខ្ញុំបានធ្វើម្ហូបបារាំងខ្លះយប់មិញលោកនឹងបងហ៊ូនមិនសូវបានញាំអីទេ» ជុងវ៉ុននិយាយទាំងមិនមើលមុខរបស់ជេស៊ុង រាងក្រាស់ងាកទៅមើលអាហារនៅលើតុរួចក៏ញញឹម
    «អរគុណ! អូននៅតែចាំថាបងចូលចិត្តអីនេះបញ្ជាក់ថា...»
    «កុំស្មានផ្ដេសផ្ដាស់ ខ្ញុំគ្រាន់តែមិនចង់ឲ្យលោកដាច់ពោះស្លាប់នៅទីនេះ» ជុងវ៉ុនងាកមកសម្លក់រាងក្រាស់រួចក៏ងាកទៅធ្វើម្ហូបវិញប្រើកំលាំងកាប់សាច់ខ្លាំងៗធ្វើឲ្យជេស៊ុងលឺហើយព្រឺឆ្អឹងខ្នងប្រញាប់ចូលបន្ទប់ទឹកងូតទឹកសំអាតកាយ
     ស៊ុងហ៊ូនប្រើបន្ទប់ទឹកនៅខាងក្រៅនាយមុតទឹករួចក៏ចេញមកហាលថ្ងៃបន្ដិច មេឃក្ដៅមែនតែខ្យល់ត្រជាក់រហូតដល់គេត្រូវពាក់អាវថែមមួយជាន់ទៀត

    មួយសន្ទុះក្រោយមកជេស៊ុងក៏ចេញពីបន្ទប់ទឹកហើយលើកអាហាររបស់ខ្លួនចេញទៅញាំជាមួយស៊ុងហ៊ូនខណៈនោះស៊ុននូនាំក្មេងៗចុះមកល្មម តែញេមិននិយាយអីឡើយរហូតដល់ជេស៊ុងចាកចេញបាត់
   «បងនៅចាំថាគាត់ចូលចិត្តអី» ជុងវ៉ុនលើកអាហារមកដាក់មុខស៊ុននូហើយនិយាយ
   «ឯងក៏ដូចគ្នាកុំថាតែបង»
   «មែនហើយយប់មិញនិយាយអីខ្លះឃើញបងហ៊ូនមកវិញញញឹមដូចមនុស្សឆ្គួតចឹង» ជុងវ៉ុនបន្ដសួរនាំពេលនោះស៊ុននូក៏ញញឹមឡើង
    «ជុងវ៉ុន! ចាប់អារម្មណ៍លេងហ្គេមជាមួយបងទេ»
    «ហ្គេមអី?» នាយតូចងាកមកមើលមុខស៊ុននូដោយការភ្ញាក់ផ្អើល ពេលស៊ុននូខ្សឹបចប់
     «យ៉ាងមិចដែរ?»
     «ចុះបើគេចាប់បានមែន?»
     «ក៏ផ្ដល់ឱកាសឲ្យគេទៅ»
     «ងាយចឹងហេ!»
     «បងដឹងអូនក៏នៅ...»
     «បានៗ តាមបងចុះ» ជុងវ៉ុនរៀងអៀនខ្មាស់ពេលស៊ុននូរកនិយាយថាគេនៅស្រលាញ់ជេស៊ុង
     «ស្រេចតែឯងទេបើមិនទាន់អភ័យទោសឲ្យគេទេមិនបាច់ផ្ទាល់ជាមួយបងទេ»
     «ចុះបង! ខ្ញុំដឹងថាបងក៏នៅស្រលាញ់បងហ៊ូន»
     «ស្រលាញ់! តែទង្វើររបស់គេពេលខ្លះបងពិបាកទទូលយកណាស់» ស៊ុននូទំលាក់ទឹកមុខបែបស្រពោន
     «មិនអីទេខ្ញុំព្រម! ខ្ញុំក៏ចង់ដឹងថាបើពួកគេទទួលបានឱកាសម្ដងទៀត តើពួកគេនឹងធ្វើបែបណា?»
     «តោះទៅញាំអីសិនទៅតិចទៀតចាំចាប់ផ្ដើមផែនការ»
     «បាទ!» រាងតូចទាំងពីរនិយាយគ្នាសើចហើយខណៈនោះហុីសុឺងនិងនីគីក៏ចុះមកជាមួយគ្នា
    «មានរឿងអីសប្បាយប្រាប់ផង» នីគីដើរមកអង្គុយក្បែរជុងវ៉ុន
    «គ្មានអីទេ! តិចទៀតដឹងហើយ» ស៊ុននូនិយាយរួចក៏ងាកមកញាំបាយ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now