ភាគទី ២០

234 35 1
                                    

អាគារពាណិជ្ជកម្មមួយដ៏ខ្ពស់ស្ថិតនៅចំកណ្ដាលទីក្រុង ដែលពពេញទៅដោយភ្លើងពណ៌ចម្រុះព្រោះថាពេលនេះជាពេលយប់ កំលោះសង្ហារឈរជក់បារីបង្ហុយផ្សែរ កែវភ្លែកសម្លឹងមើលទៅទេសភាពអាគារនិងផ្លូវដែលនៅជុំវិញតាមកញ្ចាក់អាគារដែលរៀបជាជញ្ជាំង ខណៈដែលផ្ទៃមុខប្រលាក់ដោយឈាមព្រោះតែមុននេះទុកតែសម្លាប់មនុស្សហើយ
តុក! ៗ
«ចូលមក!» សំលេងក្រលរធ្ងន់បង្ហើបឡើងអនុញ្ញាតឲ្យអ្នកដែលគោះទ្វារនៅខាងក្រៅចូលមក
«ចៅហ្វាយ!» ដន កូនចៅជំនិតរាងក្រាស់ចូលមកដល់ឃើញសភាពមនុស្សស្រីដេកស្លាប់ក្នុងថ្លុកឈាម មិនបាច់សួរក៏ដឹង
«អូសសាកសពនាងចេញទៅ វាគួរឲ្យខ្ពើម ថ្ងៃក្រោយកុំយករបស់សុះសាច់ចឹងមកឲ្យយើង»
«បាទចៅហ្វាយ» ដនមិនអាចប្រកែរក៏មានតែធ្វើតាមសំដីរបស់ចៅហ្វាយខ្លួន ម្នាក់នេះមិនមានអ្នកណាឆ្ងាយទេគេជាថេយ៉ុងដែលបាត់ការចងចាំមិនដឹងអ្វីទាំងអស់អ្វីពេលនេះគេប្រែខ្លួនជាម៉ាហ្វៀវម្នាក់ដ៏កាចសាហាវសម្លាប់មនុស្សមិនញញើតដៃឡើយ ដៃដែលធ្លាប់តែសង្រ្គោះជីវិតមនុស្ស តែពេលនេះជាដៃដែលប្រលាក់ទៅដោយឈាម

«ក្មេងនោះជាអ្នកណា? មិចក៏ខ្ញុំយល់សប់ឃើញគេរហូតចឹង ហេតុអីក៏មានអារម្មណ៍ថាស្និតស្នាលចឹង? ហុឹស! មិនខ្វល់ថាឯងជាអ្នកណាទេ អ្នកណារារាំងយើង នោះយើងនឹងសម្លាប់អ្នកនោះ» ក្រសែរភ្នែកពពេញដោយភាពកាចសាហាវដូចជាបិសាចសាតានចឹង

/ព្រលានយន្ដហោះ/
ជុងប៊ីដើរអូសវ៉ាលីចេញពីព្រលានយន្ដក្រោយពីធ្វើដំណើរអស់រយៈពេល ១៣ ម៉ោង រាងតូចស្រឡូនដើរចូលក្នុងតាក់សុីដើម្បីធ្វើដំណើរមកអាគារដែលជុងហ្គុករៀបចំទុកឲ្យ
«តើគួរចាប់ផ្ដើមពីអ្វីមុនទៅន៎!» មកដល់ខុនដូរជុងប៊ីឈរសម្លឹងមើលទៅអាគារផ្សេងៗតាមជញ្ជាំកញ្ចាក់

ទឺត!
សារមួយលោតចូលមកក្នុងទូរស័ព្ទដៃរបស់ជុងប៊ីរាងតូចក៏ដកមកចុតមើល វាជាបញ្ជីឈ្មោះម៉ាហ្វៀធំៗដែលនៅទីនេះ
«ហ៊្សូវីនរីហ្កេន? ជាម៉ាហ្វៀភាគខាងជើង និង ត្រកូល ហ្វឺរ៉េនហ្សុី ជាម៉ាហ្វៀភាគខាងត្បូង! អូហ៊ូ... គួរឲ្យចាប់អារម្មណ៍ ថ្ងៃស្អែកមានកម្មវិធីដេញថ្លៃខ្សែរកពេជ្យដ៏កម្រ គួរតែទៅចូលរួម ទៅមើលៗថាពីរត្រកូលនេះយ៉ាងមិចដែរ ក្នុងបញ្ជីឈ្មោះក៏មានខ្ញុំដែរល្អណាស់ អើយ! ហត់ណាស់ទៅដេកវិញ យកកំលាំងធ្វើការស្អែក» និយាយរួចជុងប៊ីក៏ដើរចូលបន្ទប់រៀបចំឥវ៉ាន់បាត់ទៅ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now