ភាគទី ២៨

217 35 5
                                    

(ពូថេយ៍មកនេះមក ឲ្យលឿនៗ ហិហិហិ!)
(ជុងប៊ីនកុំរត់លឿនពេក)
(ចាប់មក ចាប់ប៊ីឲ្យបានមក) រូបភាពប្រលែងគ្នានៅលើភ្នំដែលពោពេញទៅដោយផ្កាឈូករ័ត្ន ថេយ៉ុងចាប់ឱបកាយតូចហើយផ្ដួលទៅលើស្មៅ
(ខែក្រោយអូនទៅប៉ារីសហើយ មើលថែរម៉ាក់របស់អូនរៀនចប់ពួកយើងសហការគ្នាណា)
(បានសន្យា) ទាំងពីរនាក់ថ្ពក់ដៃគ្នា ហើយសាច់រឿងក៏កាត់មកបច្ចុប្បន្នថេយ៉ុងបើកភ្នែលឡើងសម្លឹងមើលជុំវិញ
«ជុងប៊ី!»
«ចៅហ្វាយយល់សប់ចម្លែកទៀតហើយឬ?»
«នីគ! ស៊ើបមនុស្សម្នាក់ឲ្យយើង»
«អ្នកណា?»
«ចន ជុងប៊ី! ជាពិសេសរឿងផ្ទាល់ខ្លួនរបស់គេ»
«បាទចៅហ្វាយខ្ញុំទៅចាត់ការភ្លាម» នីគឱនគោរពរួចក៏ចាកចេញទៅ
«រវាងពួកយើងមានអីពាក់ព័ន្ធមិចក៏យើងយល់សប់ឃើញឯងចឹង? មិចក៏ឯងស្គាល់យើង!» ថេយ៉ុងនឹកស្រមៃទៅយប់ដែលជុងប៊ីត្រូវគេតាមសម្លាប់ គេបានបង្ហាញខ្លួនមុនពេលជុងប៊ីសន្លប់ រាងក្រាស់នាំរាងតូចទៅមន្ទីពេទ្យចៃដន្យជុងហ្គុកតេមកល្មមនាយក៏លើកទទួល
(ជុងប៊ី! បានមកដល់អុីតាលីហើយមានរឿងអី ផ្ទះកូនរញ៉េរញ៉ៃមានមនុស្សស្លាប់ពេលនេះកូននៅឯណា?) ថេយ៉ុតបវិញរួចក៏ចាកចេញទៅបាត់មុនពេលជុងហ្គុកមកដល់

=====
តុក! តុក!
«ចូលមក!»
«លោកប៉ា!» រាងតូចដើរចូលមកក្នុបន្ទប់ជុងហ្គុកជាជុងប៊ីនេះឯង
«កូនប៊ីទេឬ? មានការអីមែនទេកូន»
«រឿងអូននូ ...»
«ប៉ាដឹងប្រហែលជាប្អូនគេរវល់» ជុងហ្គុកតបទៅកូនជាមួយទឹកមុខស្មើរ
«កូនចង់ទៅប៉ារីសមើលប្អូន ម្យ៉ាងក៏ត្រូវទៅជួបអនាគតលោកតាក្មេក» មួយមាត់ចុងក្រោយជុងហ្គុកបញ្ឈប់សកម្មភាពចុតថែបប្ល៊ែកហើយងាកមកមើលមុខកូន
«ប៉ាវុីសនឹងភ្លេចទៅថាកូនច្បងប៉ាជិតរៀបការ មិនអីទេកូនទៅចុះ» ជុងហ្គុកតបដោយស្នាមញញឹម
«អរគុណលោកប៉ាដែលតែងតែតាមចិត្តកូន» ជុងប៊ីឱបលោកប៉ា ជុងហ្គុកក៏តបការឱបវិញយ៉ាងកក់ក្ដៅ
«វាត្រូវតែបែបនឹងស្រាប់ហើយ តែកុំឲ្យប៉ាដឹងថាឡេធ្វើបាបចិត្តកូនប្រុសប៉ាមិនចឹងវាងាប់មិនស្អាតឡើយ»
«ទុកចិត្តចុះលោមប៉ាបើគាត់ហ៊ានធ្វើបាបកូនកូននឹងចាត់ការមុនមិនឲ្យលោកប៉ាពិបាកចាត់ការឡើយ»
«នេះទើបសមជាកូនប្រុសត្រកូល ចន យប់ហើយកូនឆាប់ទៅគេងទៅប៉ាបង្ហើយការងារបន្ដិច»
«បាទលោកប៉ារាត្រីសួស្ដី»
«រាត្រីសួស្ដីកូន» ជុងហ្គុកឃើញថាកូនប្រុសចេញទៅផុតហើយក៏ប្រែទឹកមុខស្មើរទាញទូរស័ព្ទតេទៅអ្នកណាមិនដឹង
«ស្អែកមកជួបយើងកន្លែងចាស់» និយាយចប់ក៏បិទទូរស័ព្ទវិញ

ថ្ងៃថ្មីមកដល់ជុងហ្គុកចេញពីផ្ទះបើកឡានតែម្នាក់ឯងមិនឲ្យកូនចៅមកតាមឡើយ។ ឡានសេរីទំនើបបើកមកដល់កំពង់ផែរមួយនាយចត់ឡានក្បែរឆ្នេរហើយដើរមកចុះកាប៉ាល់ខ្នាត់តូចល្មមដែលមានបុរសម្នាក់ចាំជាស្រេច

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now