ភាគទី ០៥

302 48 1
                                    

ភូមិគ្រឹះ អេនឌីក្រាស់

ឡានរបស់ស៊ុងហ៊ូនបើកចូលមកក្នុងផ្ទះឈប់យ៉ាងកំរោល រាងក្រាស់ទឹកមុខខឹងសំបារដោយសារតែត្រូវស៊ុននូប្រទិចស្ពឹកមុខ
" ពូសុងទៅបើឃ្លាំងអាវុធឲ្យខ្ញុំ តិចទៀតខ្ញុំទៅវឹកហាត់បាញ់នៅទីនោះ "
" បាទ អ្នកប្រុសតូច " ស៊ុងហ៊ូនក្រោយពីប្រាប់ហើយក៏ឡើងទៅបន្ទប់ទាញកាំភ្លើងមួយដើរដែលលោកតារបស់គរច្នៃឡើងជាពិសេសសម្រាប់គេ

ផាំង... ផាំងៗៗៗៗ!

ស្នូលកាំភ្លើងជាច្រើនគ្រាប់បានបាញ់ទំលុះមនុស្សក្រដាស់ត្រង់តំបន់ក្បាលឡើងខ្ទេចខ្សោះអស់ តែយ៉ាងណាកំហឹងរបស់គេនៅតែមិនទាន់រលាយបាត់ឡើយ
" ខ្ញុំចង់បាញ់មនុស្សពិតមួយរយៈនេះមានចាប់បានជនក្បត់ឬរនុកក្នុងឬអត់ " ដេសុងរៀងស្ទាក់ស្ទើរបន្ដិចពេលស៊ុងហ៊ូនសួរបែបនេះព្រោះគាត់ដឹងថាពេលនេះអ្នកជាចៅហ្វាយតូចកំពុងស្រេកឃ្លានឈាមមនុស្សហើយ
" ពូដេសុង! លឺខ្ញុំសួរទេ "
" អ្នកប្រុសតូច ពូសុំវាមិនមែនជារឿងល្អទេដែលយកជីវិតមនុស្សមកបញ្ចេញកំហឹងនោះ "
" មិនល្អយ៉ាងមិចក្រែពូបង្រៀនខ្ញុំចឹង " ស៊ុងហ៊ូនងាកមកមើលមុខរបស់ដេសុង
" តែពូមិនបានបង្រៀនឲ្យសម្លាប់មនុស្សមិនដឹងអីនោះទេ "
" មិនខ្វល់យ៉ាងណាខ្ញុំត្រូវតែខ្លាំងពូកែរ ចន ស៊ុននូ ឲ្យឯងខ្លាំងដៃសិនចុះកុំឲ្យដល់វេនយើងមិនចឹងឯងនឹងវេទនាមិនខាន "

ផាំង... ផាំងៗ

ស៊ុងហ៊ូនបន្ដបាញ់កាំភ័យមិនឈប់គេចាត់ទុកមនុស្សក្រដាស់ជាស៊ុននូបាញ់មិនដកដៃឡើយ

===
តាគីត្រលប់មកផ្ទះវិញចូលបន្ទប់ធ្វើកិច្ចការសាលាដូចរាល់ដង កំពុងតែធ្វើសុខៗខេយ៍ក៏ចូលមក
" បងប្រុស! "
" ថ្ងៃនេះឯងខ្លាំងណាស់ន៎! នៅសាលាឯងមានស៊ុននូចាំការពារឯង ចុះមានដែលគិតទេថាមកដល់ផ្ទះវិញឯងមិនអាចកិច្ចពីយើងបានទេ " ខេយ៍មិននិយាយតែមាត់តែចាប់ច្របាច់មាត់តាគីឲ្យមើលទៅគេទៀតតែម្ដងនេះតាគីមិនបានខ្លាចគេសម្លក់ទៅកាន់ខេយ៍វិញ
" ជឿថាយើងខ្វេះភ្នែករបស់ឯងចេញដែលទេយ៉ាងមិចនេះហ៊ានសម្លក់យើងវិញផង ចង់ត្រូវមែនទេ "
" ខ្វេះទៅ... ចង់សម្លាប់ខ្ញុំក៏បានបើបងយល់ថាធ្វើហើយសប្បាយចិត្តក៏ធ្វើទៅខ្ញុំមិនខ្លាចឡើយ ខ្ញុំទ្រាំនឹងបងឆ្អែតហើយបើមិនពេញចិត្តទេខ្ញុំចាកចេញក៏បាន " ដោយសារខេយ៍បន្ធូរដៃទើបតាគីអាចនិយាយបាន រាងក្រាស់ស្ដាប់លឺហើយរៀងភាំងបន្ដិចពីម្សិលមិញនិងថ្ងៃនេះតាគីដូចមនុស្សពីនាក់ផ្សេងគ្នាចឹង
" ឯងគ្រាន់បើ " ខេយ៍ប្រលែងដៃចេញពីមុខរបស់តាគីនាយសម្លក់រាងតូចបន្ដិចដោយគំរាមមុននឹងចាកចេញទៅ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now