ភាគទី ៣៦

274 49 0
                                    

ព្រឹកថ្ងៃថ្មីស៊ុងហ៊ូនចុះមកពីលើផ្ទះក៏ជួបជាមួយលោកស្រីឡាសុីដែលកំពុងរៀបចំអាហារពេលព្រឹក
«លោកតាឈឺមែនទេទើបមិនឃើញចុះមក»
«ត្រូវហើយ» វាចាតបទៅចៅវិញដោយមិនសូវពេញចិត្ត
«គាត់ឈឺអី!»
«ជម្ងឺមនុស្សចាស់យើងចេះមើលថែរគាត់ហើយមិនចាំបាច់ឲ្យក្មេងទុកតែកើតដូចជាឯងមកនិយាយនោះទេ ថយចេញ» លោកស្រីឡាសុីលើកថាសអាហារចាកចេញទៅ ស៊ុងហ៊ូនតាមមើលពីក្រោយដោយក្រសែរភ្នែកមុតពពេញដោយការសង្ស័យ ស៊ុងហ៊ូនក្រលែកមើលទៅស៊ុបដែលនៅសល់ក៏យកដបមួយចាក់ទឹកស៊ុបដែលនៅសល់នោះដាក់ក្នុងដប
«បងធ្វើស្អីនឹងលេងចាក់ទៅទាំងអស់ចឹងខ្ញុំបានស្អីញាំទៅ» ជេស៊ុងដើរមកទាន់ស៊ុងហ៊ូនចាក់ទឹកស៊ុបចូលដបអស់ក៏សួរនាំ
«របស់សល់កុំញាំអី បងប្រាប់គេឲ្យធ្វើអីផ្សេងឲ្យញាំ បងមានការមិននៅកំដរទេ» អ្នកជាបងនិយាយរួចក៏ចេញទៅបាត់ទៅ ទុកឲ្យជេស៊ុងឈរអេះក្បាលឆ្ងល់តែឯង
«ស្អីនឹង! ចម្លែកៗ»

===
«អបអរសាទ! ទាំងម្ដាយនឹងកូនមានសុវត្ថិភាពហើយ»
«អរគុណលោកគ្រូពេទ្យ»
«បាទមិនអីទេពួកយើងផ្លាស់អ្នកជម្ងឺទៅបន្ទប់សម្រាកហើយលោកអាចទៅមើលបាន» គ្រូពេទ្យនិយាយចប់ជុងហ្គុកនិងហុីសុឺងក៏រត់ទៅមើលស៊ុននូ ដោយសាមិនទាន់អស់ជាថ្នាំទើបរាងតូចមិនទាន់ដឹងខ្លួន
«លោកពូទៅសម្រាកសិនទៅចាំខ្ញុំនៅមើលនូ!»
«រំខានក្មួយហើយ ពូទៅធ្វើស៊ុបសារ៉ាយទុកឲ្យនូ ពឹងលើក្មួយហើយមានអ្វីតេប្រាប់ពូបានណា»
«បាទលោកពូទុកចិត្តចុះ» ក្រោយមកជុងហ្គុកក៏ចាកចេញ បានបន្ដិចនីគីនិងជុងវ៉ុនក៏ចូលមក
«នូយ៉ាងមិចហើយ!» ជុងវ៉ុនដើរមកអង្គុយក្បែរគ្រែរបស់រាងតូច
«ទុកតែវះកាត់រួច មិនទាន់អស់ជាតិថ្នាំទើបមិនទាន់ដឹងខ្លួន» ហុីសុឺងតបវិញដោយក្ដីបារម្ភ
«ប្រសើរហើយចឹង ខ្ញុំទៅវិញហើយពឹងលោកជួយមើលថែរគេផងណា!»
«ទុកចិត្តចុះ ត្រូវហើយនីគីជូនប្អូនទៅផ្ទះផងទៅ» ហុីសុឺងប្រាប់ទៅមិត្តឲ្យជូនរាងតូចទៅផ្ទះ
«មិនអីទេ បងប្រុសខ្ញុំមកយកខ្ញុំហើយពួកយើងនឹងទៅបារាំងវិញ» សំដីបដិសេដដែលធ្វើឲ្យនីគីរៀងអន់ចិត្តបន្ដិច ជុងវ៉ុងចាកចេញទៅបាត់នីគីបានត្រឹមតែតាមសម្លឹងមើលពីក្រោយ
«ចាប់អាម្មណ៍មិចមិនតាមទៅ វាមិនដូចចឹរកឯងសោះអាព្រាននារី» នីគីងាកមកសម្លក់មិត្តពេលលឺចឹង
«ព្រាននារីនឹងអត់បេះដូងមែន បើជាអ្នកផ្សេងយើងនឹងតាមតែនេះជាជុងវ៉ុន យើងមិនប្រើវិធីទាក់ស្រីសុីចោលមិនទទួលខុសត្រូវនោះទេ គេសមនឹងទទួលបានការគោរព យើងនឹងប្រើចិត្តស្មោះតាមញ៉ែគេឯងចាំមើលទៅ»
«ហុឹស! ឲ្យដូចមាត់ឯងផងទៅ»
«ប្រាកដហើយ ពេលនេះយើងរកឃើញស្នេហ៍ពិតរបស់យើងហើយ ជុងវ៉ុន ចាំបងណា» ហុីសុឺងឃើញមិត្តសុខៗប្រែចរឹកចឹងក៏រៀងហួសចិត្តបន្ដិចដែរ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now