ភាគទី ៤៩

184 32 4
                                    

   ទឺត! ទឺត!
   មួយសន្ទុះក្រោយមកចង្វាក់បេះដូងរបស់ស៊ុងហ៊ូនក៏លោតឡើងវិញ គ្រូពេទ្យឃើញហើយប្រញាប់បន្ដសង្រ្គោះ
   «ស៊ុងហ៊ូន!» ស៊ុននូហៅឈ្មោះរបស់រាងក្រាស់ក្រោយមកភ្លើងបន្ទប់សង្រ្គោះក៏បិទពេលដែលការវះកាត់បានជោគជ័យ!

  «អ្នកជម្ងឺផុតគ្រោះថ្នាក់ហើយ តែថាគេដឹងខ្លួនពេលណាខ្ញុំមិនដឹងទេ»
  «ឲ្យតែគាត់នៅមានដង្ហើម បែបនេះក៏ជាក្ដីសង្ឃឹមមួយដែរ» ស៊ុននូញញឹមទាំងទឹកភ្នែក បន្ទាប់មកស៊ុងហ៊ូនក៏បញ្ជូនទៅបន្ទប់សម្រាកធម្មតាវិញ...

   ងាកមកមើលជុងហ្គុកនិងយ៉ុនហ្គីពេលនេះគេចាប់បានសេហ៊ុនហើយ
   «សម្លាប់យើងទៅ!» សេហ៊ុនដែលត្រូវជុងហ្គុកចាប់ចងនិយាយប្រាប់ឲ្យសម្លាប់ខ្លួន
   «យើងគង់តែសម្លាប់ឯងទេ តែមុននឹងយើងសម្លាប់ឯងគឺយើងចង់ឲ្យឯងស្លាប់ទៅដោយគ្មានមុខជួបប្រពន្ធឯងនៅជាន់ក្រោម» ជុងហ្គុកនិយាយរួចក៏ហុចថែបប្ល៊ែកបង្ហាញវិឌីអូមួយ្យទៅសេហ៊ុនមើល

   (សេហ៊ុនហា! ពេលបងឃើញវីឌីអូនេះអូនក៏ចាកចេញបាត់ទៅយូរហើយ សុំទោសបើអូនបានត្រឹមថតវីឌីអូទុកហើយមិនផ្ញើរឲ្យបងមើល ព្រោះអូនមិនចង់ឲ្យបងបន្ទោសខ្លួនឯងឡើយ វាមិនមែនជាកំហុសរបស់អ្នកណាឡើយ អូនបដិសេដវះកាត់ព្រោះថាទោះជាវះកាត់ហើយអូននឹងមិនអាចក្លាយជាមនុស្សប្រក្រតីឡើយ បងដឹងទេគ្រប់ពេលអញនមានអារម្មណ៍តានតឹងអូនបានចាក់ថ្នាំញៀន យូរៗទៅក៏ធ្វើឲ្យអូនក្លាយជាមនុស្សសតិមិនល្អ សមដែលអូនមានជម្ងឺទៀត ទោះកាវះកាត់ជោគជ័យតែអូននឹងក្លាយជាមនុស្សវិកលចរឹក អូនមិនចង់ធ្វើបាបបងនិងយ៉ុនជុនទេ កូននៅក្មេងអូនសុខចិត្តឲ្យគេគិតថាអូនស្លាប់ព្រោះការវះកាត់បរាជ័យក៏អូនមិមឲ្យកូនដឹងថាអូនញៀនថ្នាំដែរ សេហ៊ុនអូនសុំទោស អូនមិនល្អ មើលថែរកូនឲ្យល្អកុំឲ្យគេពាក់ព័ន្ធនឹងរបស់ទាំងនោះដូចជាបងបានទេ បងក៏គួរតែឈប់ដូចគ្នា អូនស្រលាញ់បង និងកូន)

   វីឌីអូបានបញ្ចប់សេហ៊ុនគាំងនិយាយលេងចេញពេលគិតឡើងវិញម្ដងទៀតទើដឹងថាការពីគឺគេទេដែលជាអ្នកសម្លាប់ប្រពន្ធខ្លួនឯង ដោយសារអំពើបាបរបស់គេទើបធ្វើឲ្យគេបាត់បង់មនុស្សជាទីស្រលាញ់

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Место, где живут истории. Откройте их для себя