ភាគទី ២៦

208 37 8
                                    

   /ប្រទេស កូរ៉េ/
   ស៊ុងហ៊ូនចុះពីយន្ដហោះប្រញាប់ទៅរកជុងប៊ីភ្លាម ជាមួយនឹងទឹកមុខញញឹមស្រស់ ព្រោះបន្ដិចទៀតគេនឹងបានដំណឹងល្អចេញពីមាត់របស់មនុស្សដែលគេខំលួចស្រលាញ់មកជាយូរមកហើយ
    «ជុងប៊ី!» ស៊ុងហ៊ូនមកជួបជុងប៊ីនៅហាងកាហ្វេមួយដែលនៅឆ្ងាយពីក្រុងបន្ដិច
    «ស៊ុងហ៊ូន!» រាងតូចក្រលែកឃើញរាងក្រាស់ក៏បក់ដៃហៅភ្លាម ស៊ុងហ៊ូនមិនចាំយូរក៏ដើរទៅរកភ្លាម
    «បងមកចាំយូរហើយឬ?»
    «មិនយូរទេបងទៅវិញទេ នេះចុះពីយន្ដហោះភ្លាមមកជួបបងភ្លាមទាំងមិនបានសម្រាក»
    «សម្រាប់បងខ្ញុំមិនហត់ទេ បងណាត់ខ្ញុំមកបែបនេះបងមានចម្លើយឲ្យខ្ញុំហើយមែនទេ» ស៊ុងហ៊ូនសួរនាំទាំងក្ដីសង្ឃឹម
    «មុននឹងបងផ្ដើលចម្លើយឲ្យស៊ុងហ៊ូន តើអាចទៅកន្លែងមួយជាមួយបងបានទេ» ជុងប៊ីហាក់ស្ទាក់ស្ទើរនៅក្នុងចិត្តក្នុងការតបនឹងសំនួររបស់ស៊ុងហ៊ូន
    «បានស្រាប់ហើយ» រាងក្រាស់ញញឹមតបទៅជុងប៊ីក្រោយមកទាំងពីរនាក់ក៏ចាកចេញពីហាងកាហ្វេនោះមកកាន់កន្លែងមួយដែលជាផ្នូររបស់ថេយ៉ុង

   «ហ៊ូនដឹងទេ ខ្ញុំធ្លាប់ស្រលាញ់មនុស្សម្នាក់គេជាស្នេហ៍ដំបូងរបស់ខ្ញុំ ដោយសារគេទើបខ្ញុំរៀនពេទ្យនឹកសង្ឃឹមថាត្រលប់មកវិញពួកយើងសហការគ្នាវះកាត់ឲ្យម៉ាក់ខ្ញុំ ប៉ុន្ដែព្រលិខិតមិនដូចជាការគិតនោះទេ បើមិនមែនខ្ញុំរៀនចប់មុនពេលកំណត់ត្រលប់មកផ្ទះមុនទេប្រហែលជាគ្រប់គ្នានៅតែបន្ដកុហកខ្ញុំ ព្រោះតែរឿងនេះខ្ញុំពិតជាខឹងនឹងគាត់ណាស់ហេតុអីគាត់លាក់បាននឹងខ្ញុំពីជម្ងឺរបស់ម៉ាក់? មិចក៏មិនឲ្យខ្ញុំបានជួបម៉ាក់លើកចុងក្រោយផង» ជុងប៊ីប្រឹងនិយាយទាំងទប់ទឹកភ្នែក
     «វាជាកំហុសខ្ញុំ បើមិនមែនខ្ញុំគាត់ក៏មិនបានស្លាប់ដែលស្នាមញញឹមរបស់គាត់ដូចជានៅចំពោះមុខខ្ញុំវាមិនងាយនឹងបំភ្លេចនោះទេ ហ៊ូននី! ប្រាកដទេថាអាចព្យាបាលរបួសនៅត្រង់នេះរបស់ខ្ញុំបាន» ជុងប៊ីចង្អុលទ្រង់ខាងឆ្វេងរបស់ខ្លួនឯងទាំងទឹកភ្នែក ស៊ុងហ៊ូនឃើញចឹងក៏ដើរទៅជិតមុខរបស់ជុងប៊ីចាប់មុខតូចច្រមិចរបស់រាងតូចហើយឱនទៅថើបបបូរមាត់តូចដោយក្ដីលួងលោម បន្ដិចក្រោយមកនាយក៏ដកមាត់ចេញហើយសម្លឹងមុខជុងប៊ី មេដៃវាសទឹកភ្នែកដែលស្រក់លើថ្ពាល់រាងតូចចេញ
     «បងសន្យា ថាបងនឹងព្យាបាលរបួសក្នុងចិត្តរបស់អូន បងនឹងធ្វើឲ្យអូនភ្លេចរាល់ការឈឺចាប់ដែលគេធ្វើចំពោះអូន»
     «អរគុណ!» ជុងប៊ីញញឹមទាំងទឹកភ្នែកស៊ុងហ៊ូនក៏ទាញរាងតូចមកឱបលួងលោម

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now