ភាគទី ៣៨

234 43 3
                                    

    «លោកស្រីបានធ្វើស្អីចំពោះលោកប៉ាខ្ញុំខ្លះ?» មកដល់បន្ទប់សិក្សារបស់លោកវ៉ុនហូ ជុងហ្គុកក៏សួរនាំត្រង់ៗតែម្ដងតែលោកស្រីឡាសុីធ្វើមុខធម្មតា
    «យើងមិនបានធ្វើអ្វីនោះទេ នេះជាកម្មរបស់គាត់យើងដឹងថាឯងស្អប់ប៉ាឯង គាត់ទៅជាចឹងឯងមិនសប្បាយចិត្តទេអី» ជុងហ្គុកនៅស្ងៀមមិនតបហើយនឹកគិតដល់រឿងគ្រប់យ៉ាងដែលលោកវ៉ុនហូធ្វើដាក់ម្ដាយខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួន
    «អ្នកចង់ធ្វើអីដាក់អ្នកណាខ្ញុំមិនខ្វល់ទេតែដែលសំខាន់នោះបើអ្នកហ៊ានតែប៉ះពាល់កូនប្រុសទាំងពីររបស់ខ្ញុំ ខ្ញុំនឹងបកស្បែររបស់អ្នកទាំងរស់»
    «បាន! តែឯងកុំមកជ្រៀកជ្រែតផែនការរបស់យើង»
    «ឲ្យតែអ្នកមិនប៉ះកូនៗខ្ញុំនោះ ខ្ញុំនឹងមិនលូកដៃចូលក្នុងរឿងរបស់អ្នកឡើយ» និយាយចប់ជុងហ្គុកក៏ចាកចេញទៅ លោកស្រីឡាសុីញញឹមរួចក៏ដើរត្រលប់ចូលទៅក្នុងបន្ទប់របស់លោកវ៉ុនហូរវិញ

     «មិញមានរឿងអី? យើងលឺស្នូលកាំភ្លើង» ជុងហ្គុកដើរចូលមកក្នុងឡានក៏សួរនាំកូនចៅ
     «ជាស្នាដៃអ្នកប្រុសពៅ ស៊ុងហ៊ូនហាមមិនស្ដាប់ក៏ត្រូវអ្នកប្រុសពៅបាញ់មួយគ្រាប់ចំដៃ» ជេយ៍រៀបរាប់ប្រាប់តាមដំណើររឿង
     «ហើយចុះរឿងឯងនឹងកូនឯងនោះ»
     «មិនទាន់បាននិយាយគ្នាទេ» ជេយ៍ទំលាក់ទឹកមុខចុះបន្ដិច
     «តាមតែឯងចុះ យើងមិនលូកដៃចូលរឿងសងសឹកលោកប៉ាទេ ទុកឲ្យក្មួយយើងគេរកការពិតដោយខ្លួនឯងចុះ បើនៅតែនិយាយមិនស្ដាប់គ្នាទោះស៊ុននូលើកលែងទោសឲ្យគេក៏យើងមិនលើកលែងឲ្យគេដែរ»
     «ខ្ញុំថាចៅហ្វាយមិនបាច់បារម្ភទេ គ្រប់យ៉ាងនឹងប្រសើរឡើងវិញ»
     «សង្ឃឹមថាដូចមាត់របស់ឯងទៅចុះ អូ! និយាយចឹងរកកូនប៊ីឃើញទេ»
     «ខ្ញុំស៊ើបដឹងថាថេយ៉ុង មានកោះផ្ទាល់ខ្លួនមួយនៅអុីតាលី តែមិនដឹងថាទីតាំងនៅឯណាទេ បើខ្ញុំស៊ើបដឹងច្បាស់ខ្ញុំនឹងប្រាប់ចៅហ្វាយបន្ដ»
     «ល្អ! តាមនឹងទៅ» កិច្ចសន្ទានបន្ដជារើយៗរហូតទៅដល់ព្រលានយន្ដហោះវិញ

     ====
     ជេស៊ុងបាននាំបងប្រុសមកមន្ទីពេទ្យព្យាបាលរបួស ក្រោយមកកូនចៅជំនិតរបស់ស៊ុងហ៊ូនក៏មកដល់
     «ចៅហ្វាយ! ចៅហ្វាយយ៉ាងមិចហើយ» ធីនចូលមកដល់ភ្លាមសួរនាំភ្លាម
     «សួរធ្វើអីឃើញបើកភ្នែកធ្វើមុខស្មើរចឹងគឺថានៅរស់ធម្មតាទេ» ថេនឃើញស៊ុងហ៊ូនអង្គុយធ្វើមុខស្មើរសម្លឹងមើលពួកគេដែលទុកតែចូលមក
     «ថេន!» ធីនងាកមកសម្លឹងថេនកុំឲ្យនិយាយច្រើន
     «ខ្ញុំនិយាយខុសហ៎! ដឹងហើយថាអ្នកប្រុសស៊ុននូមិនធម្មតា ប្រឹងហាស! ឡូវមានណាដេកពេទ្យមួយសូន្យ អរគុណព្រះទៅដែលគាត់មិនបាញ់កំម្ទេចបេះដូងចៅហ្វាយនោះមិនចឹងខ្ញុំបានដូចម្ចាស់បាត់»
     «ថេន! សួរតាមត្រង់បើមិនបានតមាត់ជាមួយយើងមួយថ្ងៃឯងសុីបាយមិនឆ្ងាញ់អី»
     «បែបចឹងទេដឹង!»
     «ហុឺយ! កាត់រកគ្នាតែម្ដងហើយអាធីននាំប្រពន្ធឯងចេញពីមុខយើង មុននឹងយើងឈាមក្ដៅទាន់សម្លាប់មនុស្ស»
     «ទៅក៏បានគិតថាមកប្រាប់រឿងអ្នកប្រុសស៊ុននូតែឡូវបើចៅហ្វាយដេញខ្ញុំហើយមិនបាច់ក៏បាន ឆឺស!» ថេនរៀបនឹងដើរចេញតែត្រូវស៊ុងហ៊ូនឃាត់
     «ឈប់! ឯងដឹងថាស៊ុងហ៊ូននៅឯណាឬ?»
     «អង្វរខ្ញុំទៅខ្ញុំប្រាប់ចៅហ្វាយ!»
     «ថេន! កុំផ្ដេសផ្ដាស់!» ធីន
     «អូ! មួយទៀតចៅហ្វាយឈប់និយាយថាខ្ញុំជាប្រពន្ធវាទៀត ខ្ញុំស្រលាញ់ស្រី គឺស្រីណាបើទោះខ្ញុំស្រលាញ់ប្រុសក៏ខ្ញុំអត់យកវាដែរ» ថេនសម្លក់តបទៅធីនវិញ
     «យើងចៅហ្វាយឯងណាវើយ»
     «មែនចៅហ្វាយខ្ញុំ តែបើចៅហ្វាយធ្វើខុសខ្ញុំក៏មានតួនាទីតម្រង់ផ្លូវចៅហ្វាយដែរ»
     «បងហ៊ូន! ខ្ញុំថាបងស្របតាមទៅ មើលទៅស៊ុននូដូចជាបានពង្វក់កូនចៅបងឲ្យនៅខាងគេហើយ សំដីរបស់គេធ្វើឲ្យខ្ញុំនឹកឃើញស៊ុននូជួបខ្ញុំលើកទីមួយគេដៀលខ្ញុំសាហាវណាស់ ធ្វើឲ្យខ្ញុំនៅខ្លាចដល់ឥឡូវ» ជេស៊ុងងាកមកខ្សឹបដាក់បងប្រុស
     «ថេន! ហា... យើងសុំអង្វរប្រាប់យើងមកថានូ! នៅឯណា?» ថេននៅស្ងៀមបន្ដិច ធីនងាកមើលមុខថេនប្រើក្រសែរភ្នែកអង្វរឲ្យថេនប្រាប់ការពិត ដំបូងថេនក៏មិនចង់ប្រាប់តែពេលឃើញទឹកមុខក្រៀមក្រំរបស់ចៅហ្វាយគេក៏ដាច់ចិត្តប្រាប់
    «ក៏បាន.... តែមិនមែនពេលនេះទេ ចៅហ្វាយគួរណាស់ដោះស្រាយរឿងក្នុងគ្រួសារជាមុនសិនទៅ» និយាយរួចថេនហុចថែបប្ល៊ែកមួយឲ្យទៅស៊ុងហ៊ូន
    «បីថ្ងៃមុនខ្ញុំបានឲ្យគេមកជុសជុលកាំមេរ៉ាសុវត្ថិភាពនៅឯងឃ្លាំងដាក់ឡាន ចៃដន្យខ្ញុំឆែកវីឌីអូចាស់ៗមើលក៏បានឃើញវា» បន្ទាប់ពីមើលវីឌីអូហើយស៊ុងហ៊ូនងាកមើលមុខរបស់ជេស៊ុង ទឹកមុខរឹតតែគួរឲ្យខ្លាចជាងមុនទៅទៀត
    «ការពិតគឺគេ... ហុឹស! អ្នកដែលធ្វើឲ្យប៉ាម៉ាខ្ញុំស្លាប់នោះគឺជាគេ... លោកពូនិយាយត្រូវវាមិនមែនជារឿងចៃដន្យ តែជាការបង់សម្លាប់ យាយរបស់ឯងហេតុអី? ហេតុអីសម្លាប់ប៉ាម៉ាក់យើង» ស៊ុងហ៊ូនស្រែកកំហកដាក់ជេស៊ុង អ្នកជាប្អូនគេក៏តក់ស្លុតមិននឹកស្មានថាលោកយាតរបស់គេជាដើមហេតុធ្វើឲ្យបងប្រុសរបស់ខ្លួនត្រូវក្លាយជាក្មេងកំព្រា
     «បងស៊ូន!» ជេស៊ុងសម្រក់ទឹកភ្នែករលីងរលោង អ្នកមិនដឹងគិតថាជេស៊ុងស្អប់បងប្រុសគេតែអត់ទេ ក្នុងចិត្តជេស៊ុង ស៊ុងហ៊ូនសំខាន់ចំពោះគេណាស់ ញេចាត់ទុកស៊ុងហ៊ូនជាបងប្រុសតែម្នាក់ដែលគេមាន ស៊ុងហ៊ូនអាចនឹងភ្លេចតែជេស៊ុងមិនបានភ្លេចថ្ងៃដែលម្ដាយជេស៊ុងចាកចេញពីលើលិកនេះ មានតែស៊ុងហ៊ូនទេនៅកំដរគេលួងលោមគេឲ្យក្រោកឈរឡើងវិញ

     ប្រាវ!
     «ចេញទៅអាកូនឃាតក!» ស៊ុងហ៊ូនខឹងខ្លាំងទប់កំហឹងមិនបានគេក៏យកកែវក្បែរដៃគប់បណ្ដេញគ្រប់គ្នា ជេស៊ុងមិននិយាយអ្វីតែក៏ចាកចេញទៅជាមួយធីននិងថេនដោយក្ដីឈឺចាប់
     «ហុឹក! ៗ ប៉ាម៉ាក់! ហេតុអី? តើហេតុអីទៅ? នេះកូនរស់នៅជាមួយឃាតកអស់រយៈពេល 25 ឆ្នាំឬ! កូន... កូនថែមទាំងធ្វើរឿងមិនល្អចំពោះកូនៗលោកពូជុងហ្គុកទៀត កូនពិតជាល្ងង់ណាស់ ទេ! មិនអាចទេ កូនមិនឲ្យឃាតកពិតវារួចខ្លួនឯង កូននឹងដាក់ទោសវាតាមវិធីរបស់កូន» ចប់សំដីស៊ុងហ៊ូនក៏ចាកចេញពីបន្ទប់
     «ចៅហ្វាយ!»
     «បងប្រុស» ជេស៊ុង
     «ថេន! ទៅតាមរកស៊ុននូ រកគេឃើញហើយមិនបាច់ធ្វើអ្វីទេគ្រាន់តែការពារគេដោយសំងាត់ទៅបានហើយ»
     «បាទចៅហ្វាយ!»
     «ចំណែកធីននៅជាមួយយើង ឯងទៅស៊ើបមើលឲ្យដឹងថាមានរឿងអីកើតឡើងកាលពី 25 ឆ្នាំមុនជាពិសេសរឿងរបស់លោកពូជុងហ្គុកនិងប្រពន្ធគាត់ឈ្មោះថា ជុង ហូស៊ក»
     «បាទ! ចៅហ្វាយ!» កូនចៅទាំងពីរឱនគោរពស៊ុងហ៊ូនរួចក៏ចាកចេញទៅបាត់ទៅ នៅតែជេស៊ុងនិងស៊ុងហ៊ូន
     «ទៅដល់ផ្ទះចាំនិយាយគ្នា» ស៊ុងហ៊ូនហុចសោរឡានឲ្យជេស៊ុងរួចទាំងពីរនាក់ក៏ចាកចេញទៅជាមួយគ្នាបាត់ទៅ

    ===
   «ថាមិចថេយ៉ុងនិងជុងប៊ីពួកគេជាគូរស្នេហ៍នឹងគ្នា ហាស! ៗៗ ទីបំផុតយើងក៏រកចំណុចខ្សោយរបស់វាបានហើយរកឱកាសល្អចាប់ជុងប៊ីនោះមក បែបនេះយើងនឹងចំណេញបានទាំងរូបមន្ដអាវុធជីវសាស្រ្ដនិងកំចាត់សត្រូវដែលជាគូរប្រជែងរបស់យើងដូចគ្នា» សេហ៊ុនញញឹមចុងមាត់ កែវភ្នែកសម្លឹងមើលទៅទេសភាពទីក្រុងនៅខាងក្រៅ

    ផាំង!
    «ថាមិចនេះ! នេះថេយ៉ុងស្រលាញ់មនុស្សប្រុសចឹងឬ? ហុឹស! ពិតជាគួរឲ្យអាម៉ាស់មែន ពួកឯងទៅចាប់ក្មេងនោះមកឲ្យយើង» លោក ហ្វែនឡេនខឹងយ៉ាងខ្លាំងពេលដឹងថាកូនប្រុសប្រឆាំងនឹងខ្លួនព្រោះតែក្មេងប្រុសម្នាក់
    «តែលោកម្ចាស់បែបនេះអ្នកប្រុសថេយ៉ុងគាត់ក៏មិននៅស្ងៀមឡើយ ម្យ៉ាងទៀតលឺថាក្មេងប្រុសម្នាក់នោះកំពុងតែមានកូនទៀតផង»
    «ហុឹស! ចំជាចង្រៃមែន»
    «ខ្ញុំថាលោកម្ចាស់កុំទាន់ខ្វល់រឿងនេះអី ពេលនេះមកគិតថាគួរទប់ទល់នឹងម៉ាហ្វៀខាងត្បូងយ៉ាងមិច ពួកគេកំពុងព្យាយាមដណ្ដើមទីផ្សាររបស់យើងហើយ» លោកគ្រីសនិយាយពន្យល់ ធ្វើឲ្យលោកហ្វែលឡេនស្ងប់ចិត្តបន្ដិច
    «ឯងនិយាយត្រូវកិច្ចការធំសំខាន់ជាង ទុកឲ្យពួកគេទាំងពីរនៅបានសប្បាយបន្ដិចចុះ»

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Dove le storie prendono vita. Scoprilo ora