ភាគទី ០៤

326 49 2
                                    

ស៊ុននូដើរមកថ្នាក់វិញទាំងមុខមិនរីកដៃតូចជូតបបូរមាត់ខ្លួនឯងរូសខ្លាំងៗទៅមកសឹងតែដាច់ឈាមទៅហើយ
" នូ! មកវិញហើយមិចក៏ទៅយូរម្ល៉េះ? " គ្រាន់តែស៊ុននូអង្គុយចុះភ្លាមតាគីក៏សួរនាំដោយចិត្តបារម្ភ
" គ្មានអីទេយើងដើរដួលក៏ត្រូវឆ្កែលិតមាត់ ហុឺយ! នឹកឃើញចង់តែចាប់ឆ្កែនោះអារកពន្លត់ស្បែរស្លរការីទេ " ស៊ុននូនិយាយផងខាំមាត់ក្ដោបដៃបើកភ្នែកសម្លក់ធំៗដូចចង់សុីសាច់ហុតឈាមនរណាម្នាក់ចឹង
" ឆ្កែ! នេះសាលាយើងមានឆ្កែដែរហ៎ " តាគីជ្រួញចិញ្ជើមដៃអេះក្បាលដោយកើតចិត្តងើយឆ្ងល់
" មានណាតា! ឆ្កែនឹងវាឆ្គួតទៀតផងទោះយើងមិនធ្វើអីវាក៏វាមកខាំយើងដែរបើឯងជួបឆ្កែនឹងនៅឲ្យឆ្ងាយពីវាហើយរត់គេចទៅ " ស៊ុននូនិយាយមាត់ផងធ្វើកាយវិការដៃជើងផងតាគីស្ដាប់ឡើងស្លុង
" អ៎! មិនអីទេយើងនឹងប្រយ័ត្នចឹង " តាគីតបដោយទឹកមុខស្មើរលាយចម្ងល់

....
ស៊ុននូមកដល់ផ្ទះវិញធ្វើអាហារពេលល្ងាចញាំរួចក៏ទៅសំអាតខ្លួនរួចទាញមេរៀនកិច្ចការផ្ទះមកធ្វើ តែក៏មិនភ្លេចតេទៅបងប្រុសតាមវីឌីអូខល
" បងប៊ី! នឹកបងណាស់ "
(យ៉ាងមិចប្អូនកំហូត មុខនឹងច្បាស់ណាស់តេមកបងសុំចម្លើយកិច្ចការផ្ទះតែម្ដង)
" អូហូយ! បងខ្ញុំធ្វើរួចហើយថ្ងៃនេះខ្ញុំតេទៅបងព្រោះនឹកបងមិនមែនដោយសារកិច្ចកាផ្ទះទេ "
(ឲ្យច្បាស់ចឹង!)
" លោកប៉ាសុខសប្បាយទេ "
(លោកប៉ាមិនអីទេ! ចុះអូននៅទីនោះយ៉ាងមិចដែរទម្លាប់ទេ)
" មានបញ្ហាតិចតួចតែមិនអី មែនហើយបងប៊ីបងធ្វើពេទ្យនៅមន្ទីពេទ្យណាដែលចាំពេលអូនរៀនចប់អូនទៅធ្វើពេទ្យនៅទីនោះដែរ " លឺសំណួរមកនេះធ្វើឲ្យទឹកមុខសើចញញឹមរបស់ជុងប៊ីនប្រែមកជាក្រៀមក្រមភ្លាម
" មានរឿងអីឬបងប៊ី? "
(គ្មានអីទេរឿងនេះថ្ងៃក្រោយចាំនិយាយយប់ណាស់ហើយអូនឆាប់គេងទៅស្អែកត្រូវទៅសាលាផងប្រយ័ត្នងើបមិនទាន់)
" បាទ! "
(រាត្រីសួស្ដីនូនូ)
" រាត្រីសួស្ដីបងប៊ី " ក្រោយមកមកខ្សែរទូរស័ព្ទក៏បានកាត់ផ្ដាច់ ស៊ុននូប្រមូលសៀវភៅដាក់ចូលកាតាបរួចក៏ចូលទៅបន្ទប់គេង

ជុងប៊ីបិតទូរស័ព្ទទុកទៅមួយឡែករួចក៏ងាកមកមើលការងារក្នុង laptop បន្ដ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now