ភាគទី ៤៣

251 38 4
                                    

    ស៊ុងហ៊ូនសប្បាយចិត្តណាស់ដែលដឹងថាក្មេងទាំងពីរនោះជាកូនរបស់ខ្លួន ខណៈនោះជេស៊ុងក៏មកដល់ដែលជាមួយទឹកមុខញញឹមយ៉ាងសប្បាយចិត្ត
    «បងប្រុស! បង... ទីបំផុតខ្ញុំ... ខ្ញុំមានលេសសុំជុងវ៉ុនត្រូវគ្នាវិញហើយ»
    «បានន័យថាមិច?»
    «ជុងវ៉ុន... វ៉ុននី! មានកូនរបស់ខ្ញុំ គេឈ្មោះថាប៊ុមឃ្យូ» ជេស៊ុងញញឹមបិតមាត់មិនជិតទេ
    «យើងក៏ដូចឯងដែល តែថាកូនៗយើងគេមិនធម្មតាទេគឺកាត់ទៅម្ដាយគេទាំងស្រុងតែម្ដងហើយ នឹកឃើញរបួសគូទយើងពិតជាឈឺណាស់» ស៊ុងហ៊ូន យកដៃអង្អែលគូទថ្នមៗ
    «បានន័យថាមិច?»
    «ម្សិលមិញនេះយើងទៅរកស៊ុននូសុំត្រូវគ្នាតែក៏ត្រូវកូនៗលេងរាយដែកគោលលើកៅអីចាក់គូទយើងសឹងតែកើតតេតានុសទៅហើយ»
    «ហាសហាស! ថាខ្ញុំទៅដំបូងគិតថាពិបាកតែពេលនេះបងវេទនាជាងខ្ញុំទៅទៀត»
    «សើចទៅ ឯងគិតថាជុងវ៉ុនងាយលួងអី គេក៏មិនខុសពីស៊ុននូដែរ»
    «តែក៏ល្អជាងបង ខ្ញុំគ្រាន់តែផ្ដាច់ពាក្យមិនចង់រៀបការកំហុសរបស់ខ្ញុំតិចជាងបង បងវិញណាប៉ះពាល់ស៊ុននូតែម្នាក់មិនអីទេ តែនេះបងប៉ះពាល់គេទាំងគ្រួសារតែម្ដង បងមានដឹងអត់បងប្រុសស៊ុននូស្លាប់បីឆ្នាំហើយ»
    «ថាមិចជុងប៊ីស្លាប់ហើយ?» ស៊ុងហ៊ូនភ្ញាក់ផ្អើលពេលលឺដំណឹងនេះ
    «បងនេះ... ពិតជាមិនដឹងអីមែន បងដឹងទេ ចន គ្រុបពេលនេះអ្នកណាជាអ្នកកាន់កាប់? គឺអនាគតប្រពន្ធបងនឹងហើយ ដឹងទេគេមិនមែនជាស៊ុននូដែលបងស្គាល់ដូចមុនទេ ពេលនេះគេជាម្ចាស់សម្ព័ន្ធត្រកូល ចន ទាំងមូលពីមុនណាឆ្នាស់ណាស់ហើយបើថែមចិត្តដាច់ទៀតបងវេទនាមិនខានទេ» លឺសំដីជេស៊ុងនិយាយរួចស៊ុងហ៊ូន៏លេបទឹកមាត់ផ្សើមបំពង់កបន្ដិចពីមុនរាងតូចគួរឲ្យខ្លាចណាស់ហើយចុះពេលនេះ អួយ! គេមិនហ៊ានគិតទេ...

    «ហុឺយ! ទោះស្លាប់ក៏យើងត្រូវយកគេមកវិញឲ្យបាន គិតតែរឿងឯងទៅកុំមកបំលាចយើង» និយាយរួចស៊ុងហ៊ូនក៏ដើរចេញជេស៊ុងតាមសម្លឹងមើលហើយញញឹម

    ====
   «ចេញទៅៗ ខ្ញុំ... ខ្ញុំមិនបានធ្វើវាទេ» ជីនហុីពេលនេះត្រូវគេចាប់ឃុំក្នុងបន្ទប់មួយ សម្រឹបជើងដើរចូលមកជាមួយនឹងអាហារមួយថាស
   «អូនប្រហែលជាឃ្លានហើយ ញាំអីបន្ដិចសិនទៅ» ដៃមាំទាំងលូកទៅចាប់វែកសក់របស់នាងតូច
   «កុំខ្លាចបងមិនធ្វើអីអូនទេ ជីនហុី» សេហ៊ុនញោចស្នាមញញឹមហើយដួលម្ហូបមកបញ្ចុកនាងតូច

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now