ភាគទី ៣១

210 41 6
                                    

   ជេស៊ុងនាំស៊ុននូមកផ្ទះសម្រាកមួយកន្លែង នាយហៅគ្រូពេទ្យមកមើលរាងតូចជាពិសេស
   «សុខភាពអ្នកប្រុសតូចមិនសូវជាល្អប៉ុន្មាននោះទេ កុំឲ្យគាត់ជួបរឿងរំជួលចិត្តទៀតវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន»
   «កូន?»
   «អ្នកប្រុសតូចមានកូនបីខែហើយ» ជេស៊ុងលឺហើយក៏យល់ភ្លាមថ្ងៃមុនក្អួតដល់សន្លប់ដោយសារចឹងទេឬ
    «អរគុណហើយពេទ្យខ្ញុំនឹងមើលថែរគេឲ្យល្អ» ជេស៊ុងជូនពេទ្យចេញក្រៅហើយខ្លួនក៏ដើរមកអង្គុយជិតស៊ុននូ
    «បើយើងជួបឯងមុនបងប្រុសរឿងក៏មិនដល់ថ្នាក់នឹងដែរ យើងសុំទោស សុំទោសដែលមិនអាចការពារឯងបាន» រាងក្រាស់និយាយទាំងដៃចាប់កាន់មុខរបស់ស៊ុននូអង្អែលថ្នមៗ
   
    ====
    «រៀបការ? ហុីយ! វាកើតឡើងបានយ៉ាងមិច? អត់ទេខ្ញុំមិនព្រមខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាង!» និយាយរួចជីនហុីក៏រៀបចំវាលីដូចជាប្រុសចាកចេញទៅណាចឹង
    ក្រាក!
    «កូនហុីទៅណានឹង?» ជីនបើកទ្វារចូលមកឃើញកូនស្រីរៀបចំឥវ៉ាន់យ៉ាងប្រញាប់ប្រញាល់
    «ហ៎! ម៉ាក់គឺខាងអុីតាលីមានបញ្ហាកូនត្រូវទៅទីនោះម្ដងទៀត ប្រាប់លោកប៉ាផងម៉ាក់!» មិនចាំឲ្យជីនតបទាន់ជីនហុីក៏អូសវ៉ាលីចាកចេញទៅបាត់ទៅ
    «ហេ! កូនហុី... ចំមែនហើយ!» ជីនបានត្រឹមក្រវីក្បាលហួសចិត្តតែមិនអាចឃាត់កូនបាន យ៉ូនហ្គីដើរចូលមកសួរប្រពន្ធ
    «កូនហុីទៅណាមិចធ្វើខ្លួនប្រញាប់ម្ល៉េះ»
    «គេថាទៅអុីតាលី!
    «តែកូនគេទុកតែមកវិញមិនទាន់បានប៉ុន្មានថ្ងៃផងនឹង»
    «អូនក៏មិនសូវដឹងដែល»
    «បងគិតថាពួកយើងគួរយកកូនម្នាក់ទៀតល្អទេ!» ជីនលឺចឹងក៏ងាកមើលមុខប្ដី
    «ហេតុអី?»
    «ជីនហុីមិនរៀនពេទ្យបែបនេះបានអ្នកណាគ្រប់គ្រង់មន្ទីពេទ្យបើគ្មានពួកយើង»
    «តែថ្ងៃនេះអូនមិនស្រួលខ្លួន» ជីនរកលេសគេច
    «ពាក្យនឹងហាមបងមិនបានទេ»
    «ហ្អាយយ៉ូន! ដាក់អូនចុះ» រាងក្រាស់លើកបីកាយតូចដើរទៅរកគ្រែង
    «នៅឲ្យស្ងៀមចាំបងចាត់ការ!»
    «ហូយ! យ៉ូន... តិចៗ»
    «អូននៅតែតឹងណែន»

    ====
    ជុងប៊ីអង្គុយមើលសកម្មភាពរបស់ស៊ុងហ៊ូននិងស៊ុននូតាមកាំម៉ារ៉ាបង្កប់ដោយទឹកមុខស្មើរ
    «ការពិតគឺបែបនឹង! ទុកជុងប៊ីយើងជាមនុស្សល្ងង់ ហុឹស! មិនអីទេយើងកំដរឯងលេងចុះ ហ៊ានធ្វើបាបចិត្តប្អូនប្រុសយើងឯងនឹងរស់យ៉ាងវេទនា ស៊ុងហ៊ូន អេនឌីក្រាស់» កែវភ្នែកពពេញដោយកំហឹងសម្លឹងមើលទៅឯកសារប្រវត្តិរបស់ស៊ុងហ៊ូននិងការធ្វើកុសលវិច័្ឆយការស្លាប់របស់ណាមជូននិងជេននី
    «យើងនឹងរកឲ្យឃើញថាអ្នកណានៅពីក្រោយរឿងនេះ» និយាយចប់ជុងប៊ីក៏ដើរចាកចេញទៅបាត់ទៅ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Unde poveștirile trăiesc. Descoperă acum