ភាគទី ១៣

280 45 2
                                    

ទឺត! ទឺត!

ជុងប៊ីចុតទូរស័ព្ទម្ដងហើយម្ដងទៀតយ៉ាងតានតឹងក្នុងចិត្ត ទឹកមុខពោរពេញទៅដោយក្ដីព្រួយបារម្ភ
" នេះមិនលើកទូរស័ព្ទមួយសប្ដាហ៍ជាងហើយ "

តុក...!ៗ

" ចូលមក! "
" អ្នកប្រុសច្បង! លោកផាកមករក " អ្នកជាលេខាគោះទ្វារបើកចូលមករាយការណ៍ប្រាប់រាងតូច ជុងប៊ីលឺហើយក៏ប្ដូរទឹកមុខមកស្មើរមុននឹងងក់ក្បាលយល់ព្រម

រាងខ្ពស់សង្ហារបង្ហារខ្លួនចូលមកក្រោយពីលេខារាងតូចចាកចេញទៅបាត់
" មកក្នុងន័យល្អឬក៏ចង់បង្កររឿង? " រាងក្រាស់មិនទាន់នឹងនិយាយអ្វីផងជុងប៊ីក៏បាញ់សំដីទៅមុន
" កូនប្រុសច្បងត្រកូលចនចិត្តក្ដៅពេកហើយ នេះជីមីនខ្ញុំមិនទាន់បានធ្វើអីឯងនៅឡើយទេ " ជីមីនរៀងហួសចិត្តទាំងដែលគេមិនទាន់និយាយអីមួយម៉ាត់ផងជុងប៊ីបែរជាបង្ហារអាកប្បកិរិយាមិនពេញចិត្តចំពោះគេបាត់ទៅហើយ
" សម្រាប់មនុស្សដែលធ្លាប់មើលងាយម្ដាយខ្ញុំ វាសមនឹងទទួលបានការស្វាគមន៍បែបនឹងហើយផាក ជីមីន "
" ហុឹស! ថ្ងៃនេះយើងមិនមកឈ្លោះជាមួយឯងទេនេះជាអ្វីដែលឯងត្រូវការ ចឹងពីពេលនេះទៅយើងអាចធ្វើជាមិត្តបានងើយឬ! "
" ទេ... ជាដៃគូរសហការណ៍ទៅវិញទេ ចំពោះលោកនិងខ្ញុំគ្មានថ្ងៃក្លាយជាមិត្តឡើយ! " ទាំងពីរនាក់សម្លឹងមុខគ្នាទៅវិញទៅមកក្នុងកែវភ្នែកពួកគេម្នាក់ៗបង្កប់នូវអាថ៌កំបាំងរៀងៗខ្លួន

មួយសន្ទុះក្រោយមកជីមីនក៏ចាកចេញពីក្រុមហ៊ុនត្រកូលចន ឡានទំនើបពណ៌ខ្មៅកំពុងតែបើកបរនៅលើដងផ្លូវ ជីមីនទាញទូរស័ព្ទមកចុតចុះចុតឡើងរហូតទៅប៉ះនឹងរូបមួយ
" ចន ស៊ុននូ! ហុឹស! ដុងហេ... ស៊ើបមើលថាកូនប្រុសពៅត្រកូលចននៅឯណា... យកអាលំអិតកុំឲ្យបាត់សូម្បីតែមួយចុងក្រចក "
" បាទចៅហ្វាយ! "
" អាជុងហ្គុក! ឯងដណ្ដើមហូស៊ុកពីយើង បើយើងគ្មានក្ដីសុខឯងក៏គ្មានក្ដីសុខដូចគ្នា ចន ជុងប៊ី, ចន ស៊ុននូ! មិនអន់ទេ " ជីមីនញញឹមព្រានចុងមាត់ព្រោះបន្ដិចទៀតគេនឹងមានរបស់លេងថ្មី

===
តុក... តុក!

ដៃមាំទាំគោះទ្វារបន្ទប់របស់រាងតូច តែយូរហើយមិនឃើញមានការឆ្លើយតបស៊ុងហ៊ូនក៏បើកទ្វារចូលទៅដោយខ្លួនឯងព្រោះទ្វារមិនបានជាប់សោរ

ក្រាក!

គ្រាន់តែឃើញថាជាស៊ុងហ៊ូន រាងតូចក៏បែរមុខចេញ រាងក្រាស់ឃើញចឹងរាងអស់សំណើចបន្ដិចដែរ
" មិនឃើញចុះទៅញាំបាយយ៉ាងមិចចង់សម្លាប់ខ្លួនដោយសារមិនញាំអីចឹងឬ? "
" បើបង្អត់អាហារអាចស្លាប់ខ្ញុំនឹងធ្វើ តែអត់ទេខ្ញុំមិនព្រមក្លាយជាសាកសពឲ្យពួកថ្មាតវាសុីទេ ចេញទៅបង្គួយសាកសព! " ស៊ុននូងាកមកស្ដីឌឺដងដាក់រាងក្រាស់រួចក៏បែរមុខចេញវិញ
" ហុឹស! អាល្អិត... មិនឌឺយើងមួយថ្ងៃឯងចាប់ជាតិមិនកើតឬ? " ស៊ុងហ៊ូនរឹតតែហួសចិត្តនេះឌឺគេគ្រប់ពេលតែម្ដងហើយមិនដឹងគិតខុសឬត្រូវទេដែលចាប់ក្មេងនេះមកសងសឹក
" ត្រូវហើយខ្ញុំចង់ឌឺ... ឌឺទាល់តែលោកធុញ ឌឺឲ្យលោកឯងឈឺចិត្ត... តែឈប់មនុស្សឃោរឃៅរដូចលោកបែបមិនចេះឈឺចិត្តឡើយ ខ្ញុំភ្លេចថាលោកកំព្រាប៉ាម៉ាក់តាំងពីអាយុបីឆ្នាំលោកប្រហែលជាដឹងថាបាត់បង់មនុស្សសំខាន់វាឈឺចាប់ប៉ុណ្ណា! មនុស្សស្លាប់គេទៅបាត់គេផុតទុក្ខហើយ ចុះលោកគិតថាប៉ាម៉ាក់លោកមើលពីលើមកសប្បាយចិត្តណាស់ឬដែលឃើញលោកបែបនឹង មិនដឹងថាអ្នកដែលចិញ្ចឹមលោកគិតអីទេ ហេតុអីបណ្ដោយឲ្យលោកធំឡើងក្លាយជាមនុស្សឈាមត្រជាក់ គុំគួនខុសរបៀបបែបនេះ អាហាររបស់លោកយកមកខ្ញុំមិនញាំទេ ខ្ញុំទៅក្រោមធ្វើញាំខ្លួនឯងវិញ ព្រោះមិនទាន់ចង់ស្លាប់ងាយៗទេ ខ្ញុំនឹងរស់ហើយរស់ឲ្យល្អជាងលោកដើម្បីឲ្យលោកដឹងថាមិនមែនគ្រប់គ្នាទន់ខ្សោយងាយឲ្យលោកធ្វើបាបបានងាយៗឡើយ ស៊ុងហ៊ូន អេនឌីក្រាស់ " ស៊ុននូហៅឈ្មោះរបស់ស៊ុងហ៊ូនជាលើកទីមួយគេខ្លួនឯងក៏ស្ទើរតែភ្លេចទៅហើយថាខ្លួនឯងឈ្មោះអីកំពុងតែធ្វើអ្វី ក៏ជាលើកទីមួយដែលមានអ្នកដទៃហ៊ានហៅឈ្មោះពេញរបស់គេ ក្រសែរភ្នែកទាំងពីរគូរសម្លឹងមើលគ្នាទៅវិញទៅមកស៊ុននូបែរខ្នងសម្លក់ស៊ុងហ៊ូនមុននឹងដើរចេញតែគ្រាន់តែឈានបានមួយជំហានក៏មានដៃក្រាស់មួយគូរស្ទុះមកឱបគេពីក្រោយ
" បង្រៀនយើងទៅ... បង្រៀនយើងធ្វើជាមនុស្សសារជាថ្មី បើឯងកែរប្រែយើងបានយើងនឹងដោះលេងឯង " ស៊ុននូគិតមួយសន្ទុះហើយក៏តបទៅវិញ
" ជឿជាក់បានទេ "
" ស្ដាប់សំលេងបេះដូងយើងទៅឯងនឹងដឹងថាពិតឬអត់ " ស៊ុននូលេងមាត់សភាពនៅក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់លឺសូរតែចង្វាក់បេះដូងលោតប្រដេញគ្នា

(នេះខ្ញុំកើតអី? ទេ... កុំណានូកុំចាញ់បោកអាបង្គួយមានតែសាកសពនេះឲ្យសោះ)

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now