ភាគទី ៣៥

246 43 0
                                    

  /មន្ទីពេទ្យ/
  ជុងហ្គុកបើកឡានមកយ៉ាងលឿនដើម្បីមកមើលកូនប្រុសដែលស្ថិតក្នុងសភាពគ្រោះថ្នាក់
  «លោកពូ!» ហុីសុឺងស្រែកហៅជុងហ្គុកដែលរត់រកបន្ទប់សង្រ្គោះរបស់ស៊ុននូ
  «នូយ៉ាងមិចហើយ?»

  ក្រាក!
  ហុីសុឺងមិនទាន់ឆ្លើយផងទ្វារក៏បើកឡើងគ្រូពេទ្យចេញមកប្រាប់ពីអាការៈរបស់ស៊ុននូល្មម
  «គ្រាប់កាំភ្លើងធ្លាយទៅដល់សួត បើវះកាត់ទាំងមានផ្ទៃពោះវាពិតជាគ្រោះថ្នាក់ខ្ញុំសុំផ្ដល់យោបល់ឲ្យយកកូនចេញ!» ជុងហ្គុកស្លុតចិត្តខ្លាំងពេលលឺបែបនេះ
  «ខ្ញុំសុំចូលទៅនិយាយជាមួយកូនបានទេ» គ្រូពេទ្យងក់ក្បាលដើរទៅមើលកូនប្រុសទាំងក្ដុកក្ដួលចិត្ត
  «ប៉ា... កុំយកកូនចេញអី សុំអង្វរ កូនមិនដែលសុំអ្វីពីប៉ាទេ សង្ឃឹមថាប៉ានឹងជ្រើសរើសជួយចៅ»
   «តែគ្រោះថ្នាក់ណាស់កូនដឹងទេ ប៉ាបាត់បង់ម៉ាក់កូនហើយចំណែកបងប្រុសកូនបាត់ទៅណាក៏មិនដឹង ប៉ាមិនចង់បាត់បង់កូនម្នាក់ទៀតឡើយ ប៉ាក៏អង្វរកូនដូចគ្នាបោះបង់កូននោះចោលទៅណា... វាគ្រាន់តែជាសាច់ឈាមមនុស្សល្ងង់ដែលមិនចេះបែងចែកសរខ្មៅ ក្មេងនេះស្លាប់វាក៏ជាកំហុសរបស់គេ កូនប្រឹងអស់លិទ្ធិភាពហើយ»
   «ខុសហើយប៉ា... សម្រាប់កូនក្មេងនេះមានតម្លៃដូចជាក្ដីស្រលាញ់ដែលប៉ាមានចំពោះកូនចឹងដែរ សន្យានឹងកូនកុំបោះបង់គេចោលអី!» ដោយមិនអាចប្រកែកបានជុងហ្គុកមានតែងក់ក្បាលយល់ព្រមទាំងទឹកភ្នែក
   «អរគុណលោកប៉ា កូនចង់ញាំស៊ុបសារ៉ាយដែលលោកប៉ាធ្វើ សង្ឃឹមថាពេលដឹងខ្លួនវិញកូននឹងបានញាំវា» ស៊ុននូប្រឹងញញឹមទាំងទឹកភ្នែកទៅកាន់លោកប៉ា
  «ល្អប៉ានឹងធ្វើឲ្យកូនញាំ កូនក៏ត្រូវសន្យានឹងប៉ាដែរថានឹងមិនកើតអី» ស៊ុននូងក់ក្បាលក្រោយមកជុងហ្គុកក៏ចាកចេញទាំងមិនដាច់ចិត្ត

    «លោកគ្រូពេទ្យខ្ញុំត្រូវការរក្សារជីវិតរបស់ពីគេទាំងបីអ្នកណាក៏មិនអាចស្លាប់បានដែលទោះមានសង្ឃឹមតែ 10% ក៏ដោយ» ជុងហ្គុកនិយាយម៉ាត់ៗ ទៅកាន់ពេទ្យ
    «ខ្ញុំនឹងព្យាយាមឲ្យអស់ពីសម្ថតិភាព»

    ងាកមកមើលជុងវ៉ុនវិញពេលនេះកំពុងតែរុំរបួស សំណាងហើយជារបួសស្រាល នីគីអង្គុយមើលមុខរាងតូចមិនដាក់ភ្នែក
    «រួចហើយប្អូនអាចទៅផ្ទះបាន» គ្រូពេទ្យនិយាយរួចក៏ចេញទៅបាត់ទុកឲ្យជុងវ៉ុននិងនីគីនៅតែពីរនាក់
    «និយាយប្រាប់បានអត់ថាមានរឿងអីកើតឡើង» មិនបត់បែននីគីសួរត្រង់ៗ ជុងវ៉ុនវិញក៏មិនលាក់នាយតូចបកស្រាយប្រាប់ទៅតាមដំណើររឿងនីគីស្ដាប់ហើយខឹងជំនួស
    «មានរឿងបែបនឹងផង កុំបារម្ភអីខ្ញុំនឹងឲ្យគេតាមរកបងប្រុសឯង»
    «អរគុណលោកហើយ និយាយចឹងខ្ញុំមិនទាន់ស្គាល់ឈ្មោះលោកនៅឡើយទេ»
   «ហៅខ្ញុំថានីគីបានហើយ»
   «បាទ!» រាងក្រាស់លើដៃញីសក់របស់ជុងវ៉ុនថ្នមៗ ព្រោះតែមើលទៅគួរឲ្យស្រលាញ់ពេក

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now