ភាគទី ៣៧

230 47 13
                                    

   ថេយ៉ុងចាប់តាំងពីរដឹងថាជុងប៊ីមានកូនគេក៏ព្យាយាមធ្វើចិត្តកុំឲ្យខឹងចំពោះជុងប៊ី នាយធ្វើល្អដាក់រាងតូចមើលថែរយ៉ាងល្អ
   «បើខ្ញុំមិនមានកូនលោកក៏ប្រហែលជាមិនឈប់ត្រឹមនឹងដែរត្រូវទេ» រាងក្រាស់ដែលអង្គុយបញ្ចុកបបរឲ្យជុងប៊ីសុខៗរាងតូចក៏សួរនាំ ថេយ៉ុងដាក់ចានចុះហើយសួរទៅកាន់ជុងប៊ីវិញដោយទឹកមុខស្មើរ
    «មែន... តែប៊ីបងអាចបកស្រាយបាន»
    «មិនបាច់ទេខ្ញុំយល់ហើយ»
    «ប៊ី! កុំចឹងអីបងដឹងថាចង់ឲ្យអូនបាត់ខឹងនោះមិនងាយនោះទេ ផ្ដល់ឱកាសឲ្យបងបកស្រាយឲ្យច្បាស់បានទេ» លឺហើយជុងប៊ីក៏ងាកមកមើលមុខរបស់ថេយ៉ុង
    «បកស្រាយហេ! ចុះកាលដែលខ្ញុំចង់បកស្រាយប្រាប់លោកនោះលោកមានស្ដាប់ខ្ញុំដែរទេ ឡូវលោកចង់បកស្រាយគិតថាខ្ញុំផ្ដល់ឱកាសឲ្យលោកងាយៗឬ? ហុឹស! កុំគិតថាធ្វើល្អដាក់ខ្ញុំប៉ុណ្ណឹងខ្ញុំចិត្តទន់នោះ កុំសង្ឃឹម បើដឹងខ្លួនក៏ឆាប់ដោះលែងខ្ញុំទៅ មិនចឹងខ្ញុំនឹងស្អប់លោកអស់មួយជីវិតសូម្បីកូនកើតមកក៏ខ្ញុំមិនឲ្យគេទទួលស្គាល់ថាលោកជាលោកប៉ាគេដែរ» ជុងប៊ីនិយាយម៉ាត់ៗសម្លឹងមើលទៅថេយ៉ុងដោយទឹកមុខខឹង
    «បងសុំអង្វរ ជុងប៊ី! កុំធ្វើចឹងអីបងដឹងខុសហើយ ឲ្យបងបានមើលថែរអូននឹងកូនផងបានទេ» រាងក្រាស់លូកដៃចាប់ដៃតូចស្រឡូនតែជុងប៊ីដកដៃចេញយ៉ាងរហ័សហើយងាកមុខទៅម្ខាង
    «បានបងមិនរំខានអូនទេសម្រាកទៅ ចាំអូនអារម្មណ៍ល្អបងមកនិយាយជាមួយអូនទៀត» ថេយ៉ុងលើកថាសអាហារចេញដើរចេញបានបន្ដិចជុងប៊ីក៏យកខ្នើយគប់នាយ
    «ពេលណាលោកដោះលែងខ្ញុំ»
    «បងមិនដោះលែងអូនម្ដងទៀតឡើយ ទោះអូនខឹងបងស្អប់បងយ៉ាងណាក៏បងមិនដោះលែងអូនឡើយ» នាយនិយាយទាំងមិនងាកមកមើលមុខជុងប៊ីរួចបើកទ្វារចេញទីបាត់ទៅ គ្រាន់តែថេយ៉ុងចេញទៅបាត់ជុងប៊ីក៏ញញឹមទាំងទឹកភ្នែក ការពិតគេលើកលែងទោសឲ្យថេយ៉ុងហើយគ្រាន់តែសំដែងកុឱឲ្យថេយ៉ុងបានចិត្តពេក គេធ្វើចឹងចង់ដឹងថាតើថេយ៉ុងនៅស្រលាញ់គេទៀតទេឬគ្រាន់តែដោះលែងគេមួយពេលដោយសារតែគេមានកូននោះ

     ====
     ភូមិគ្រឹះ អេនឌីក្រាស់
     លោកវ៉ុនហូស្រាប់តែធ្លាក់ខ្លួនឈឺដោយគ្មានមូលហេតុ លោកគ្រូពេទ្យពិនិត្យរួចក៏ចេញមកនិយាយជាមួយនឹងស៊ុងហ៊ូន ជេស៊ុង និងលោកស្រីឡាសុី
     «លោកម្ចាស់មានជម្ងឺមហារីកគ្រាប់ឈាមដំណាក់កាលចុងក្រោយជម្ងឺមួយនេះព្យាបាលមិនបានឡើយ ឲ្យខ្ញុំសុំទោស» ស៊ុងហ៊ូនលឺហើយស្លុតចិត្តយ៉ាងខ្លាំង
     «នេះវាកើតឡើងដោយរបៀបណាប៉ុន្មានថ្ងៃមុនគាត់នៅល្អតើ គឺអ្នកមែនទេ អ្នកធ្វើអីលោកតា» ក្រសែរភ្នែកកាចសាហាវងាកទៅសម្លក់លោកស្រីឡាសុី នាយដើរទៅជិតមនុស្សចំណាស់តែជេស៊ុងដើរមកពាងពីមុខ
    «បងចង់ធ្វើស្អី យ៉ាងណាគាត់ក៏ជាមនុស្សចាស់ដែរ បងមិនគោរពគាត់ក៏មិនអីដែរតែមិនបានន័យថាបងមានសិទ្ធិដាក់ទោសគាត់ដែរ លោកតាគាត់ចាស់ហើយគាត់មានជម្ងឺវាជារឿងធម្មតា បងកុំយករឿងផ្ទាល់ខ្លួនមកលាយឡំគ្នាបានទេ» ជេស៊ុងស្រែកនិយាយដាស់តឿនស៊ុងហ៊ូន តែគិតឬថាស៊ុងហ៊ូនស្ដាប់
    «ហុឹស! ចាប់ផ្ដើមតំកើនខ្លួនហើយឬ នេះលោកតាមទុកតែធ្លាក់ខ្លួនឈឺធ្ងន់អ្នកទាំងពីរ... ហុឹស! ហាសហាស... ល្អចង់បែបនឹងមែនទេ កុំគិតថាខ្ញុំព្រមឲ្យអ្នកសម្រេចផែនការបាន ចង់ដណ្ដើមទ្រព្យសម្បិត្ដលោកតាមមែនទេ កុំសង្ឃឹម ចំណែកឯង គ្រាន់តែជាចៅប្រុសចុងដែលគ្មានខាន់ខ្លាប៉ារបស់ឯងជាអ្នកណាក៏មិនដឹង»

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now