ភាគទី ១៤

323 40 0
                                    

" ស្ដាប់សំលេងបេះដូងយើងទៅឯងនឹងដឹងថាពិតឬអត់ " ស៊ុននូលេងមាត់សភាពនៅក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់លឺសូរតែចង្វាក់បេះដូងលោតប្រដេញគ្នា
" ព្រាននារី.... " មួយសន្ទុះក្រោយមកស៊ុននូក៏រើសចេញពីការឱបរបស់រាងក្រាស់រួចក៏ចាកចេញទៅបាត់ស្របពេលដែលធីននិងថេនដើរចូលមក
" ចៅហ្វាយ! លោកម្ចាស់នៅតាមផ្លូវជិតមកដល់ទីនេះហើយ តើ! "
" ថេន! នាំអាល្អិតនោះ ទៅលេងខាងក្រៅទៅនេះកាតបើគេត្រូវការអីទិញឲ្យគេទៅតែហាមឲ្យគេរត់! " ធីនរាយការណ៍មិនទាន់ចប់ផងស៊ុងហ៊ូនក៏ចាត់ឲ្យថេននាំរាងតូចចាកចេញ
" បាទចៅហ្វាយ! " ថេនចាកចេញទៅធ្វើតាមបញ្ជារ
" ធីន ទៅមើលថាលោកតាយើងមកដល់ណាហើយ "
" បាទទទួលបញ្ជារ " ធីនយល់ន័យរបស់ស៊ុងហ៊ូនក៏ប្រញាប់ចេញទៅចាត់ចែងភ្លាម

" អ្នកប្រុសតូចមិនបាច់ធ្វើទេ តោះទៅដើរលេងល្អទេ " ថេនដើរមកចាប់អូសរាងតូចចេញពីចង្រ្កានបាយ
" ទៅក្រៅឬ? " ស៊ុននូសប្បាយចិត្តជាខ្លាំងពេលលឺចឹង
" តែអ្នកប្រុសតូចកុំរត់ណា! មិនចឹងបងថេនម្នាក់នេះថាច់កលេងបាននិយាយដើរចៅហ្វាយប្រាប់អ្នកប្រុសតូចទៀតហើយ " ថេននិយាយធ្វើមុខយ៉ាងកំសត់
" អត់ទេ! កុំបារម្ភខ្ញុំមិនរត់ទេព្រោះនៅទីនេះសប្បាយលេងសឹងអី ក៏ល្អដែលខ្ញុំនឹងបានឌឺគេរាល់ថ្ងៃ ជេររហូតដល់គេដូរចរឹក! បើគេមិនដូរខ្ញុំសុខចិត្តកែរត្រកូលដាក់ត្រកូលម៉ាក់វិញចុះ " ស៊ុននូនិយាយឡើងទាំងជឿជាក់
" នេះជាកាតចៅហ្វាយ អ្នកប្រុសតូចចាយតាមចិត្តបាន " ថេនហុចកាតខ្មៅរបស់រាងក្រាស់ឲ្យនាយតូចស៊ុននូមិនបានភ្ញាក់ផ្អើលទេព្រោះកាត់បែបនេះគេក៏មានមួយដែលគឺជុងហ្គុកឲ្យគេមួយជាអំណោយថ្ងៃកំណើតគំរប់ ១៨ ឆ្នាំ
" យើងមិនចាយលុយអាបង្គួយនឹងទេ! " ស៊ុននូរុញកាតចេញហើយដើរចេញទៅបាត់ ឡានថេនដឹកស៊ុននូបើកចេញតាមផ្លូវក្រោយចៀសវាងជ្រួសផ្លូវជាមួយលោកវ៉ុនហូ

កន្លះម៉ោងក្រោយមកក៏ឃើញថាស៊ុននូទិញរបស់ជាច្រើន ហើយរាល់ចំណាយទាំងអស់គឺនៅលើកាតរបស់ស៊ុងហ៊ូន ថេនឃើញចឹងចំហរមាត់បើកភ្នែកធំៗជាមួយកូនចៅពីរបីនាក់ទៀតដែលកាន់ឥវ៉ាន់ស៊ុននូឡើងជ្រែកខ្លួន
" ទិញប៉ុណ្ណឹងបានហើយ អឺ! បងថេនស្គាល់ផ្ទះតាគីទេ! ហុឹម! ម្នាក់អីខ្ពស់ដូចប្រែតចំណាយដើរជាមួយចៅហ្វាយមុខបង្គួយបងនោះ! " ស៊ុននូនិយាយទាំងប្រឹងរកនឹក
" ចង់និយាយពីអ្នកប្រុសខេយ៍មែនទេ "
" នឹងហើយម្នាក់នឹង... "
" បាទបាន "
" បើចឹងតោះ " ស៊ុននូតបវិញដោយទឹកមុខញញឹមដើរទៅទាំងរីករាយនេះគេខាន់ជួបតាគីមួយសប្ដាហ៍ជាងហើយ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now